Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាតករ​ម្នាក់​ដែល​រំលោភ សម្លាប់​ក្មេងស្រី​២​នាក់​បងប្អូន នៅ​ស្រុក​បរិបូរណ៌ ចាប់បាន​ហើយ​

spot_img

​កំពង់ឆ្នាំង ​៖ ឃាតករ​ដៃដល់​ដែល​សម្លាប់​ក្មេងស្រី​២​នាក់​បងប្អូន​បង្កើត នៅ​ស្រុក​បរិបូរណ៌ ខេត្ត​កំពង់ឆ្នាំង ត្រូវបាន​កម្លាំង​នគរបាល ឃាត់ខ្លួន​បាន​ហើយ បន្ទាប់​ពី​ការសួរនាំ​រយៈពេល​២​ថ្ងៃ ហើយ ឃាតករ មិនមែន​ជា​ពូ​ទេ​របស់​ក្មួយ​ស្រី​នោះ​ទេ ហើយ​សមត្ថកិច្ច​នាំ​ឃាតករ ទៅធ្វើ​ត្រាប់​រាល់​សកម្មភាព​ដែល​គេ​បាន​ប្រព្រឹត្ត​នៅ​កន្លែងកើតហេតុ នៅ​រសៀល​ថ្ងៃ​ទី​២១ ខែ​តុលា​នេះ​។​

​ករណី​រំលោភ​សេពសន្ថវៈ និង​សម្លាប់ ក្មេងស្រី​២​នាក់​បងប្អូន​បង្កើត ជា​ករណី​ដ៏​សាហាវ​ឃោរឃៅ និង​ព្រៃផ្សៃ​បំផុត រហូត​ផ្ទុះ​ការ​ចែកចាយ និង​ជេរ​ប្រទេចផ្ដាសារ​ជន​ដែល​ជា​ឃាតករ ពី​សំណាក់​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក ហើយ​បាន​ទាមទារ​ដល់​អាជ្ញាធរ​និង​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល គួរតែ​មាន​ច្បាប់​កាត់ទោស​ប្រហារជីវិត ចំពោះ​ជនសង្ស័យ ក្នុង​ករណី​រំលោភ​សម្លាប់​យ៉ាង​ព្រៃផ្សៃ​នេះ​។​

លោក​ឧត្តមសេនីយ៍ទោ ឡុច វណ្ណា​រ៉ា ស្នងការ​នគរបាល​ខេត្ត​កំពង់ឆ្នាំង បាន​បញ្ជាក់​ប្រាប់ថា ការសម្លាប់​ក្មេងស្រី​ទាំង​២​នាក់​នេះ បាន​កើតឡើង​ពី​ករណី​រំលោភ ហើយ​សម្លាប់​ចោល​តែ​ម្តង​។​

ជនដៃដល់​មានឈ្មោះ ឆុំ ព​យ គឺជា​អ្នក​ជិតខាង​ក្មេងស្រី​រងគ្រោះ​។ ជនសង្ស័យ​រូបនេះ បាន​ឡើង​ទៅ​រំលោភ​ក្មេងស្រី​ជា​បង តែ​ខណៈនោះ​ក្មេង​ស្រី​ជា​ប្អូន​បានឃើញ និង​ស្រែក​ឆោឡោ​ឲ្យគេ​ជួយ ហើយ​ដោយសារ​ខ្លាច​ធ្វើឲ្យ​បែកការណ៍ ជនសង្ស័យ​បាន​យក​ខ្នើយ សង្កត់​ខ្ទប់​មុខ​ឲ្យ​ថប់ដង្ហើម​បណ្តាលឲ្យ​ស្លាប់​ទាំង​២​នាក់​ភ្លាមៗ​។​

លោកស្នងការ​បាន​បញ្ជាក់​ដែរ​ថា ប្រតិបត្តិ​ការស្រាវជ្រាវ​បង្ក្រាប​ឃាតករ​រូបនេះ ធ្វើឡើង​ក្រោម​ការបញ្ជា​ផ្ទាល់​ពី​នាយ ឧត្តម​សេនីយ៍​សន្តិ​បណ្ឌិ​ត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​អភិបាល​ខេត្ត​កំពង់ឆ្នាំង លោក ឈួ​រ ច័ន្ទ​ឌឿ​ន ដែល​ដឹកនាំ​ដោយ​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ត្រី ប៉ុល វុទ្ធី ស្នងការរង​នគរបាល​ទទួល​ផ្នែក​ព្រហ្មទណ្ឌ​។​

បើ​តាម​លោក​ឧត្តមសេនីយ៍ទោ​ស្នងកា​រ ក្រោយ​មាន​អំពើ​ឃាតកម្ម​នេះ កាលពី​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៨ សមត្ថកិច្ច​បាន​ហៅ​ម្តាយមីង និង​ឪពុកមា របស់​ក្មេងស្រី​រងគ្រោះ និង​ជនដៃដល់​ទៅ​សួរនាំ​ផងដែរ​។​

​លោក​បាន​បន្ថែមថា ពីដំបូង ជនសង្ស័យ​ប្រកែក​មិន​ព្រម​សារភាព​នោះ​ទេ តែ​ទីបំផុត​ដោយសារ​ការប្រើប្រាស់​ជំនាញ របស់​សមត្ថកិច្ច ជនសង្ស័យ​ក៏​បាន​សារភាព​។ ផ្ទុយទៅវិញ ឪពុកមា និង​ម្តាយមីង​របស់​ក្មេងស្រី​រងគ្រោះ មិន​ពាក់ព័ន្ធ​នោះទេ​។ ក្រោយ​ការឃាត់ខ្លួន​ជនសង្ស័យ​ហើយ កម្លាំង​នគរបាល​បាន​នាំ​ជនដៃដល់​ទៅ​ធ្វើ​ត្រា​ប់ នៅ​ទី​កន្លែង​កើតហេតុ​ផងដែរ​។​

​សូមបញ្ជាក់​ថា ក្មេងស្រី​២​នាក់​បងប្អូន​បង្កើត ត្រូវ​ឃាតក​ចិត្តខ្មៅ​គ្មាន​ក្ដី​មេត្ដា​សម្លាប់​រួចញាត់​ចូល​ក្នុងកេស ហើយ​យកទៅ​ដាក់​លើ​ផ្ទះ​ខ្ទម ដែល​ជនរងគ្រោះ​ស្នាក់​នៅ​រាល់ថ្ងៃ បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល នៅ​វេលា​ថ្ងៃត្រង់​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៨ ស្ថិតនៅ​ភូមិ​ថ្មី ឃុំ​ផ្សារ ស្រុក​បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង​។​

​ជនរងគ្រោះ​ទាំង​២​នាក់ ទី​១៖​ឈ្មោះ អ​.​ល​.​ណ អាយុ​១៤​ឆ្នាំ និង​ទី​២៖​ឈ្មោះ អ​.​ធ​.​ត អាយុ​៧​ឆ្នាំ មាន ឪពុកម្ដាយ មិន​បាន​នៅផ្ទះ​ជាមួយ​នោះ​ទេ ព្រោះ​ម្ដាយ​ទៅ​ធ្វើការ​រោងចក្រ នៅ​រាជធានី​ភ្នំពេញ និង​ឪពុក ទៅ​ធ្វើ​កម្មករ​នៅ​ប្រទេស​ថៃ​។​

​បច្ចុប្បន្ន​ជន​ដែល​ជា​ឃាតក ត្រូវបាន​កម្លាំង​នគរបាល​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង កំពុង​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​តុលាការ​ផ្ដន្ទាទោស​តាមច្បាប់​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

     

spot_img
×