Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ផ្លូវជាតិ​លេខ​៤៨ ជួសជុល បាន​ជាង ៧០% ហើយ​

spot_img

​កោះកុង​ ៖ ដោយ​គិត​ត្រឹម​សប្តាហ៍​ទី​៣ ខែតុលា ឆ្នាំ​២០១៨ “​ផ្លូវជាតិ​លេខ​៤៨” ជួសជុល​បាន​ជាង ៧០​ភាគរយ​ហើយ ក្រោម​កិច្ច​ខិតខំ​ប្រឹងប្រែង របស់​ក្រុម​ការងារ​បច្ចេកទេស ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ភាគី​ពាក់ព័ន្ធ​។​

​ផ្លូវ​នេះ​មាន​ប្រវែង​១៥០​គីឡូម៉ែត្រ ចាប់ពី​ផ្លូវបំបែក​ស្រែអំបិល ទៅដល់​ទី​រួម​ខេត្ត​កោះកុង ដែល​ក្នុងនោះ​ប្រវែង​៦៣​គីឡូម៉ែត្រ ត្រូវ​ទទួលរង​ការខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង ការដឹក​លើស​ទម្ងន់​កម្រិត​កំណត់ និង​កត្តា​ធម្មជាតិ​ផ្សេងទៀត​។​

​ផ្លូវ​នេះ​ត្រូវបាន​បែងចែក​ជា ៩១​កំណាត់​ខ្លីៗ​ដើម្បី​ជួសជុល អោយបាន​ទាន់​ពេលវេលា ដោយ​កម្លាំងចម្រុះ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន កងវិស្វកម្ម និង​ភាគី​ពាក់ព័ន្ធ ប្រើ​គ្រឿងចក្រ​សរុប ១១៤​គ្រឿង គ្រោង​ចំណាយ​ថវិកា ប្រមាណ ១២​លាន​ដុល្លារ​អាមេរិក បច្ចុប្បន្ន​សម្រេច​បាន​ជា​ង​៧០% នឹង​ជួសជុល​ទាំងស្រុង មុន​ពិធីបុណ្យ​សមុទ្រ​ខាងមុខនេះ​។​

​ជាមួយគ្នា​នេះ​ផង​ដែរ ក្រុម​ការងារ​ក៏ បន្ត​ចុះ​ត្រួតពិនិត្យ ការដ្ឋាន​ជួសជុល​កំណាត់​ផ្លូវជាតិ​លេខ​៤៨ និង​ពិនិត្យ​ភាព​ធន់​នៃ​ស្រទាប់​ផ្លូវ Dinamic Cone Penetration test ( DCP) និង​ជួប​ប្រជុំ​ដាក់​ទិសដៅ រៀបចំ​ផែនការ អនុវត្ត​ការងារ​ជួសជុល​ក្នុង​កំណាត់​នីមួយៗអោយ​បាន​ទាន់​ពេលវេលា តាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​។​

​សូម​ជម្រាប​ជូន​ថា ផ្លូវ​លេខ​៤៨ ត្រូវបានរ​ការខូចខាត ដោយ​ដល់​អាយុកាល ហើយ​ត្រូវ​ស្ថាបនា​ឡើង​វិញ និង​ដោយសារ​ការដឹក​លើស​ទម្ងន់​កំណត់ ព្រម​ទាំង​ស្ថានភាព​អាកាសធាតុ ដែល​មាន​ភ្លៀង​ឥត​ឈប់​ឈរ​នៅ​តំបន់​នោះ​ ៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

 

spot_img
×