Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប ៖ សម្ដេច​តេជោ បានបញ្ជាក់​សារជាថ្មី​ពី​ការគាំទ្រ ចំពោះ​ប្រព័ន្ធ​ពហុភាគី​និយម នៅក្នុង​និម្មាបនកម្ម​សកលលោក ជាពិសេស​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​

spot_img

​ភ្នំពេញ ​៖ ក្រសួងការបរទេស និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ កាលពី​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៨ បាន​ចេញ​សេចក្តីប្រកាស ស្តីពី​លទ្ធផល​នៃ​ការអញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក ទី​១២ របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ចាប់​ថ្ងៃទី​១៨-១៩ ខែតុលា ឆ្នាំ​២០១៨ នៅ​ទីក្រុង​ប្រ៊ុច​សែ​ល ប្រទេស​បែលហ្ស៊ិក​។​

​សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់ថា កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១២ ដែល​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃ​ទី​១៨-១៩ ខែតុលា ឆ្នាំ​២០១៨ នៅ​ទីក្រុង​ប្រ៊ុច​សែ​ល ប្រទេស​បែលហ្ស៊ិក បាន​បិទ​បញ្ចប់​ទៅ​ដោយ​ជោគជ័យ ជាមួយ​នឹង​ការអនុម័ត នូវ​សេចក្តីថ្លែងការណ៍ របស់​ប្រធាន​អង្គប្រជុំ​ស្តីពី “​អឺរ៉ុប និង​អាស៊ី​៖ ដៃគូ​សកល​សម្រាប់​ការ​ប្រឈម​សកល​”​។​

​ថ្នាក់ដឹកនាំ​បាន​ពិភាក្សា​យ៉ាង​ផុលផុស ទៅលើ​បញ្ហា​ជាច្រើន ដែល​ផ្តោត​ទៅលើ​ការជំរុញ​កំណើន​ប្រកប​ដោយ​បរិយា​ប័ន្ន និង​ការ​តភ្ជាប់ ASEM និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ស្រប​ទៅ​នឹង​បរិបទ​នៃ រ​រៀប​វារៈ​ឆ្នាំ​២០៣០​។​

​ថ្នាក់ដឹកនាំ​បាន​ចែករំលែក​នូវ​គំនិត និង​ទស្សនៈវិស័យ​អំពី​ការវិវត្តន៍​ថ្មីៗ នៅក្នុង​តំបន់ និង​អន្តរជាតិ ដែល​តម្រូវ​ឲ្យមាន​ការដោះស្រា​យ​រួម​គ្នា ដើម្បី​ជា​ប្រយោជន៍​របស់​អាស៊ី និង​អឺរ៉ុប ដែល​រួមមាន​៖ ការប្រយុទ្ធ​ប្រឆាំង​គោលនយោបាយ​គាំពារ​និយម ពង្រឹង​ពហុភាគី​និយម និង​សណ្ដាប់ធ្នាប់​អន្តរជាតិ ដោយ​ឈរ​លើ​គោលការណ៍​ច្បាប់ ដោះស្រាយ​ការ​ប្រឈម​នៃ​ការប្រែប្រួល​អាកាសធាតុ លើកកម្ពស់​ការ​មិន​រីកសាយ​សព្វាវុធ ក្នុង​សកលលោក ការរំលាយចោល​អាវុធ​នុយក្លេអ៊ែរ និង​ដំណើរការ​សន្តិភាព​ជា​អចិន្ត្រៃយ៍​នៅ​ឧបទ្វីប​កូរ៉េ ការប្រយុទ្ធប្រឆាំង​ភេរវកម្ម និង​អំពើ​ជ្រុលនិយម​ដោយ​ហិង្សា ទេសន្តរប្រវេសន៍ សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត និង​សន្តិសុខ​លំហរ​សមុទ្រ​។​

​ក្នុងអំឡុងពេល​នៃ​កិច្ចប្រជុំ​កំពូល​នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចែករំលែក​នូវ​ទស្សនៈ ស្ដី​ពី​របៀបវារៈ​ឆ្នាំ​២០៣០ សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ដោយ​បាន​គូសបញ្ជាក់​ពី​ភាពចាំបាច់ ឲ្យមាន​នូវ​យន្តការ​សម្របស​ម្រួ​ល ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រឈម​សំខាន់ៗ របស់​សកលលោក ដែល​អាច​ប៉ះពាល់​ដល់​សមត្ថភាព របស់​ប្រទេស​នី​មួយៗ ក្នុង​ការធានា​នូវ​កំណើន ដោះស្រាយ​ការកាត់បន្ថយ​ភាពក្រីក្រ កែលម្អ​សមភាព​យេនឌ័រ និង​ការផ្ដល់​សិទ្ធិ​អំណាច​ដល់​ស្ត្រី​។ សម្ដេច​តេជោ​នាយករដ្ឋមន្ដ្រី បានបញ្ជាក់​សារជាថ្មី​ពី​ការគាំទ្រ ចំពោះ​ប្រព័ន្ធ​ពហុភាគី​និយម នៅក្នុង​និម្មាបនកម្ម​សកលលោក ជាពិសេស​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​។ អាស៊ី និង​អឺរ៉ុប គួរ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត ដើម្បី​ធានា​ដល់​សន្តិភាព សន្តិសុខ ការអភិវឌ្ឍ និង​សិទ្ធិមនុស្ស ជា​មូលដ្ឋាន ដែល​ជា​កត្តា​សំខាន់​ក្នុង​ការសម្រេចបាន គោលដៅ អភិវឌ្ឍ​ប្រកបដោយ​ចីរភាព (SDGs)​។ នៅ​ចុងបញ្ចប់​នៃ​កិច្ចប្រជុំ​កំពូល​នេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ចំពោះ​ដៃគូ ASEM ទាំងអស់​ដែល​បាន​គាំទ្រ​កម្ពុជា ឲ្យធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣ ក្នុង​ឆ្នាំ​២០២០ ខាងមុខ នៅ​រាជធានី​ភ្នំពេញ​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

​ខាងក្រោម​នេះ​ជា​សេចក្តី​ថ្លៃ​ង​ការ​ទាំងស្រុង របស់​ក្រសួងការបរទេស​ ៖

spot_img
×