Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បង្ក្រាប​បទល្មើស​នេសាទ នៅ​តំបន់​រនាម​ក្រោម ស្រុក​មោងឫស្សី កាប់បំផ្លាញ​និង​ដុត​កម្ទេច​ចោល និង​ចាក់​លែង​កូន​ត្រី ចូល​ក្នុង​ទឹក​វិញ ឯ​ម្ចាស់​រត់គេចខ្លួន​

spot_img

បាត់ដំបង ៖ អធិការដ្ឋាន​នគរបាល​ស្រុក មោងឫស្សី បានឲ្យដឹងថា កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច សហការ​ជាមួយ កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​មោងឫស្សី បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ នៅ​តំបន់​រនាម​ក្រោម​លើ​ភូមិសាស្ដ្រ​ចំនួន​២​ឃុំ​គឺ ឃុំ​ព្រៃតូច និង​ឃុំ​កកោះ​ចំនួន​៤​គោលដៅ ដោយ​បាន​រឹបអូស​សា​ច់មង​7300​ម៉ែត្រ បង្គោល​1460​ដើម ឡុក​ចំនួន​9 បាន​កាប់​បំផ្លាញ​និង​ដុត​កម្ទេច​ចោល​នៅ​នឹង​កន្លែង និង​ចាក់​លែង​កូន​ត្រី​ប្រហែល​500​គីឡូក្រាម ចូល​ក្នុង​ទឹក​វិញ រី​ឯ​ម្ចាស់​បាន​រត់គេចខ្លួន​។​

​អធិការដ្ឋាន​នគរបាល​ស្រុក មោងឫស្សី បាន​បន្ថែមថា ប្រតិបត្តិការ​នេះ​ធ្វើឡើង ក្រោយពី​ទទួលបាន​នូវ​បទបញ្ជា​ពី លោក​ឧត្តម​សេនីយ៍ទោ អ៊ុច សុខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង និង​មាន​ការចង្អុលបង្ហាញ​ពី​លោក ឧត្តមសេនីយ៍ត្រី កុយ ហៀ​ង ស្នងការរង​ទទួល​ផែន​ប្រឆាំង​បទល្មើស​។ នៅ​ថ្ងៃ​អាទិត្យ ទី​២១ ខែតុលា ឆ្នាំ ២០១៨ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្ត​បាត់ដំបង សហការ​ជាមួយ កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​មោងឫស្សី ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ប្រាក់ ធី នាយរង​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នឹង​លោក វរសេនីយ៍ត្រី ស គឹម​ឡុង អធិការនគរបាល​ស្រុក បាន​ដឹកនាំ​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ចំនួន​១០​នាក់ កម្លាំង​នគរបាល​ស្រុក​មោង​ប្ញ​ស្សី​ចំនួន​៣០​នាក់ ប្រជាពលរដ្ឋ​២៥​នាក់ សរុប​៦៥​នាក់ ប្រើប្រាស់​មធ្យោបាយ កាណូត​ស្មាច់​១៣​គ្រឿង កា​បិត​១៥ កណ្ដៀ​វ​១៥ ពូថៅ​៦ ចុះ​បង្ក្រាប​បទល្មើស​នេសាទ នៅ​តំបន់​រនាម​ក្រោម​លើ​ភូមិសាស្ដ្រ​ចំនួន​២​ឃុំ​គឺ ឃុំ​ព្រៃតូច និង​ឃុំ​កកោះ​ចំនួន​៤​គោលដៅ​គឺ គោលដៅ​ទី​១ ចំណុច​ដំណាក់​ដំរី ភូមិសាស្ត្រ​ឃុំ​ព្រៃតូច គោលដៅ​ទី​២ ចំណុច​ខាងត្បួង​ដំណាក់​ដំរី គោលដៅ​ទី​៣ ចំណុច​បឹង​ដាច់​ហៀវ​ភូមិសាស្ដ្រ​ឃុំ ក​កោះ គោលដៅ​ទី​៤ ចំណុច​ខាងជើង​បី​ង​ដាច់​ហៀវ​។ ជា​លទ្ធផល​បង្ក្រាបបាន សា​ច់មង​៧៣០០​ម៉ែត្រ បង្គោល​១៤៦០​ដើម ឡុក​ចំនួន​៩ បាន​កាប់​បំផ្លាញ​និង​ដុត​កម្ទេច​ចោល​នៅ​នឹង​កន្លែង និង​លែង​កូន​ត្រី​ប្រហែល​៥០០​គីឡូក្រាម រី​ឯ​ម្ចាស់​បាន​រត់គេចខ្លួន​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×