Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកស្រី ហ៊ុន ស៊ីណាត ​៖ ក្រោក​ពី​ដេក​ភ្លាម មើលឃើញ​ខេត្តសៀមរាប មុនគេ រឿង​ឧកញ៉ា ប្លន់​ផ្លូវ​សាធារណៈ និង​ដី​ប្រជាពលរដ្ឋ​១៨៥ គ្រួសារ​

spot_img

​សៀមរាប​៖ ឧកញ៉ា ង៉ោ ស្រ៊ុន ប្លន់​ផ្លូវ​សាធារណៈ និង​ដី ប្រជាពលរដ្ឋ​១៨៥​គ្រួសារ នៅ​ឃុំ​កណ្ដែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ធ្វើឲ្យ​ពលរដ្ឋ​ផ្ទុះ​ការតវ៉ា​។

ករណី​នេះ​ដែរ លោកស្រី ហ៊ុន សី​ណាត បាន​សរសេ​រៀបរាប់ថា ជម្រាប​សួរ​ពុក​ម៉ែ​បងប្អូន​កូនក្មួយ​ក្នុង​ខេត្ត​សៀមរាប និង ពុក​ម៉ែ បងប្អូន​កូនក្មួយ មិត្ត​រួម Facebook ក្នុង​កម្ពុជា​នឹករលឹក​អ្នក​ជានិច្ច​។

ថ្ងៃនេះ​ក្រោក​ពី​ដេក​ភ្លាម មើលឃើញ​ខេត្តសៀមរាប មុនគេ រឿង​ឧកញ៉ា ប្លន់​ផ្លូវ​សាធារណៈ និង​ដី​ប្រជាពលរដ្ឋ​១៨៥ គ្រួសារ អុ​ញ ! ព្រះ​ជា​ម្ចាស់​ហេតុ​អី​ក៏ សម្បូរ​ឧកញ៉ា​ដើរ​ប្លន់​ដី​រាស្ត្រ លុប​បឹង លុប​សមុទ្រ ហើយ​អត់​មានទោស​ទៀត បើ​រាស្ត្រ​វិញ​ចាក់​ដីខ្សាច់​នៅជាប់​ផ្លូវ ភ្នែក​អស់លោក​ឃើញ​ភ្លាម​អុះ ក ផ្លេ​ត អ៊ីចឹង​ហើយ​បានជា​គេ​ចង់​ធ្វើ​ឧកញ៉ា ស្រួល​ដើរ​ប្លន់​ដី​អត់​មាន​ទោស តែ​ក៏​មាន​ឧកញ៉ា​ខ្លះ គាត់​ល្អ​មិន​ប្រព្រឹត្តធូ​ថ្លៃដែរ ។ រឿង​ដី​ខេត្ត​សៀមរាប​នេះ ខ្ញុំ​ទុក្ខ​ចិត្ត​លើ លោក​ជា សុផារ៉ា គាត់​មិន​ទុកឲ្យ​រាស្ត្រ​អត់​ដី​នៅ​ទេ ។

ម្យ៉ាងទៀត ខ្ញុំ​ចង់ចាំ​សម្ដី​របស់​គាត់​មួយ​ឃ្លា​ថា ”​អ្នក​យក​ដី​រាស្ត្រ​កុំ​និយាយ​ឈ្លើយ ខ្ញុំ​ឈ្លើយ​ជាង​” ដូច្នេះ​សូម​បងប្អន​កូនក្មួយ ក្នុង​ខេត្ត​សៀមរាប​សង្ឃឹមលើ លោក​ជា សុផារ៉ា ចុះ ពី​ព្រោះ​សម្ដេច​ប្រគល់​ដាវ​អាជ្ញាសឹក ជូន​ហើយ​គាត់​មិន​ទុក ដាវ​ឲ្យ​ច្រែះ​ចាប់​ទេ អាណត្តិ​ទី​៦ ហើយ​សាច់​ស្អុយ​ដាវ លោក កាត់ចោល​ទៅ​កុំ​ទុក​អី ប្រយ័ត្ន​គ្រោះថ្នាក់​ទាំងអស់គ្នា ខ្ញុំ​សូម​និយាយ​តាម​ត្រង់​ចុះ ។

ខ្ញុំ​ចាំ​មើល​ថា​លោក​ឃឹម ប៊ុន​សុង ដោះស្រាយ​ដែរ​ទេ ក្នុង​រឿង​មួយ​នេះ​! ឬ​លិខិត​រដ្ឋបាល​ដែល​ថ្នាក់​ជាតិ ជូន​ទៅ​លោក​ជា​ក្រដាស​ឥតន័យ​!​។​

​បន្ទាប់ពី​មាន​ប្រពល​រដ្ឋ​ផ្ទុះ​ការតវ៉ា ករណី​ដែល​លោក​ឧកញ៉ា ង៉ោ ស្រ៊ុន ប្លន់​ផ្លូវ​សាធារណៈ​និង​ដី​ប្រជាពលរដ្ឋ​១៨៥​គ្រួសារ នៅ​ឃុំ​កណ្ដែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ធ្វើឲ្យ​លោក​សុខ សុវណ្ណ​វ​ឌ្យ​នា សា​ប៊ុង ប្រធាន​គណបក្ស​ខ្មែរ​ក្រោក និង​សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ​និង​ផ្ដល់យោបល់ និង​ជា​ទីប្រឹក្សា​រាជរដ្ឋាភិបាល​បាន​ចុះ​មក​ជួប​ផ្ទាល់ ជាមួយ​ប្រជាពលរដ្ឋ ដែល​បាន​ដាក់​ពាក្យបណ្ដឹង ចូល​មក​សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ​និង​ផ្ដល់យោបល់​។​

​ព័ត៌មាន​នៃ​ការតវ៉ា ត្រូវបាន​ផ្សព្វផ្សាយ​លើ​ផេក​ហ្វេស​ប៊ុក William Guang កាលពី​ថ្ងៃ​ទី​២១ ខែតុលា បានបញ្ជាក់​ថា សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ​និង​ផ្ដល់យោបល់ “​គ​.​ខ​.​ក​” និង​ជា​ទីប្រឹក្សា​រាជរដ្ឋាភិបាល បាន​ចុះ​មក​ជួប​ផ្ទាល់​ជាមួយ ប្រជាពលរដ្ឋ​ដែល​បាន​ដាក់​ពាក្យបណ្ដឹង ចូល​មក​សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ​និង​ផ្ដល់យោបល់ កាលពី​ថ្ងៃ​១៥ តុលា ឆ្នាំ​២០១៨ លើ​ករណី​ឧកញ៉ា ង៉ោ ស្រ៊ុន លួច​ដី​របស់​គាត់​តាំង​ពី​ឆ្នាំ​២០១៦ ហើយ​អាជ្ញាធរ​ខេត្ត ពុំ​មាន​ចំណាត់ការ ទោះបី​មាន​លិខិត​រដ្ឋបាល​គ្រប់​ស្ថាប័ន​ជាន់ខ្ពស់ បញ្ជា​ឲ្យ​អាជ្ញាធរ​ខេត្ត​លោក ឃឹម ប៊ុន​សុង ដោះស្រាយ​ក្ដី ក៏​លោក​ឃឹម ប៊ុន​សុង មិន​ដោះស្រាយ​ដែរ ដោយ​មើលងាយ​ចាត់ទុក​លិខិត​រដ្ឋបាល​របស់​សម្ដេច​ហេង​សំរិន សម្ដេច សខេង និង​លោក ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា និង​លោក​ឧបនាយក ប៊ិន ឈិន ជា​ក្រដាស​ឥតន័យ។​

​លិខិត​រដ្ឋបាល​ដែល​ថ្នាក់ជាតិ ដែល​បញ្ជា​ឲ្យ​លោក ឃឹម ប៊ុន​សុង ដោះស្រាយ​រួមមាន​៖
​លិខិតផ្លូវការ​រដ្ឋសភា លេខ ១២៨ រ​សគ​១
​លិខិតផ្លូវការ​រដ្ឋសភា​លេខ ០០៤ រ​សគ​១
​លិខិតផ្លូវការ​រដ្ឋសភា លេខ ០០៩ រ​សគ​១
​លិខិតផ្លូវការ​រដ្ឋសភា​លេខ ០៥១ រ​សគ​១
​លិខិតផ្លូវការ​រដ្ឋសភា​លេខ ១៤៧ រ​សគ​១
​លិខិតផ្លូវការ​រដ្ឋសភា​លេខ ០២១ រ​សគ​១
​លិខិត​ខុទ្ទកាល័យ​សម្ដេច​តេ​ជោលេខ ២០២៨
​លិខិត​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី​លេខ ០១០/១៨ លស ព​ជដ​
​លិខិត​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី​លេស ០៣២/១៨ លស ព​ជដ​
​លិខិត​រដ្ឋបាល​ខុទ្ទកាល័យ​សម្ដេច​តេ​ជោលេខ ១៩៤៩ ខន​/០១៧
​ចំណារ​សម្ដេច​ក្រឡាហោម​សខេង ចុះ​ថ្ងៃ​ទី ១៣ ខែ ធ្នូរ ឆ្នាំ ២០១៧
​សេចក្ដីជូនដំណឹង​របស់​ក្រសួង​មហាផ្ទៃ​លេខ ៥៨១ ស​ជណ​
​លិខិត​រដ្ឋបាល​ខុទ្ទកាល័យ​សម្ដេច​តេ​ជោលេខ ៣៩៨ ខន​/០១៧
​លិខិត​រដ្ឋបាល​ខុទ្ទកាល័យ​សម្ដេច​តេ​ជោលេខ ៣៩៩ ខន​/០១៧
​លិខិត​រដ្ឋបាល​ខុទ្ទកាល័យ​សម្ដេច​តេ​ជោលេខ ១៨២៩ ខន​/០១៧
​លិខិត​ក្រសួង​រៀបចំ​ដែនដី លេខ​០៤៥០
​លិខិត​ក្រសួង​រៀបចំ​ដែនដី​លេខ ៧៤៦ ដន​ស / អសដ​ភ​
​លិខិត​ក្រសួង​រៀបចំ​ដែនដី​លេខ ៧៤៧ ដន​ស / អសដ​ភ​
​លិខិត​ក្រសួង​រៀបចំ​ដែនដី​លេខ ៧៤៨ ដន​ស / អសដ​ភ​
​លិខិត​ក្រសួង​រៀបចំ​ដែនដី​លេខ ៤៨២៩
​លិខិត​ក្រសួង​រៀបចំ​ដែនដី​លេខ ៥០០០
​លិខិត​ក្រសួង​រៀបចំ​ដែនដី​លេខ ៥៣២៤
​លិខិត​ក្រសួង​រៀបចំ​ដែនដី​លេខ ៣១៥៥ ដន​ស​/​អសដ​ភ​
​លិខិត​ក្រសួង​រៀបចំ​ដែនដី​លេខ ១៩០ ដន​ស​/​អសដ​ភ​
​លិខិត​ក្រសួង​រៀបចំ​ដែនដី​លេខ ៣១៥៥ ០៥៦៣
​លិខិត​ក្រសួង​រៀបចំ​ដែនដី​លេខ ១៤២ អសដ​ភ​
​លិខិត​ក្រសួង​រៀបចំ​ដែនដី​លេខ ១០៥៨

​ករណីនេះ សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្ដល់​យោបល់ កំពុង​រៀបចំ​ឯកសារ​ដាក់ ជូន​សម្ដេច​តេជោ ដើម្បី​ឲ្យ​លោក​ពិនិត្យ​សម្រេច និង​មាន​ចំណាត់ការ​ចំពោះ​ចៅហ្វាយខេត្ត​រូបនេះ ដែល​មិន​បំពេញ​ភារកិច្ច​បម្រើ​រាស្ត្រ និង​កំពុង​ប្រមាថ​សម្ដេច ហេង​សំរិន សម្ដេច​ក្រឡាហោម និង ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ជាពិសេស​ដើម្បី​ផ្តន្ទាទោស​លោក​ឧកញ៉ា ង៉ោ ស្រ៊ុន ដែល​កំពុង​ជិះជាន់​លួច​ឆក់​ប្លន់​ផ្លូវ​សាធារណៈ ជា​ទ្រព្យសម្បតិ​ជាតិ និង​លួច​ដី​របស់​ពលរដ្ឋ​ស្លូតត្រង់ គ្មាន​អំណាច ឲ្យទទួល​ទោស​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន៕ ​ដោយ ​៖ ​រចនា​

spot_img
×