Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ជា VJ ថៃ​ម្នា​ក់រង​ការចោទប្រកាន់ ក្នុងករណី​ធ្វើ​សកម្មភាព​ដ៏​ឃោរឃៅ​លើស​ត្វ​ឆ្មា និង​លក់​វីដេអូ​នៅលើ​អន​ឡាញ​

spot_img

​ស្ត្រី​ថៃ​ម្នាក់​ដែលជា VJ កំពុង​ស្ថិតក្រោម​ការស៊ើបអង្កេត​របស់​ប៉ូលីស ក្នុងករណី​ចោទប្រកាន់​បានធ្វើ​សកម្មភាព​ដ៏​ឃោរឃៅ ទាញ​ពោះវៀន​ចេញពី​សត្វ​ឆ្មា​ជាច្រើន​ក្បាល ។​

​សារព័ត៌មាន​ថៃ​បាន​រាយការណ៍​ថា មនុស្ស​មួយចំនួន​ត្រៀម​បង់លុយ តាមរយៈ «​គេហទំព័រ​ងងឹត​» សម្រាប់​វីដេអូ​ជាច្រើន​ដែល​បានបង្ហាញ​ពី​ភាព​សាហាវ​ឃៅ​នេះ​ចំពោះ​សត្វ​ឆ្មា ។​

​ស្ត្រី​ដែល​ពុំ​ត្រូវបាន​បញ្ចេញ​ឈ្មោះ​នោះ បាន​បដិសេធ​ការ​រាល់​ចោទប្រកាន់​ទាំងនោះ នៅពេលដែល​នាង​ត្រូវបាន​សម្ភាសន៍​ដោយ​ប៉ូលីស Petchkasem នៅក្នុង Thonburi ស្ថិតនៅ​ភាគ​ខាងកើត​ទីក្រុង​បាងកក ។​

​ក្រុម​ការពារ​សិទ្ធិ​ថៃ (WDT) បាន​អះអាងថា ស្ត្រី​រូបនោះ​បាន​អះអាងថា នាង​គឺជា​អ្នក​ស្រលាញ់​សត្វ​ដ៏​យកចិត្តទុកដាក់​ម្នាក់ ក្នុងការ​ទទួលបាន​ស​ត្វ ២៧ ក្បាល ដែល​ក្រោយមក​បានក្លាយ​ជា​ប្រធានបទ​ដ៏​ក្តៅគគុក​តាមរយៈ​បណ្តា​វីដេអូ​ដែល​នាំ​ឲ្យ​កើតការ​ខឹងសម្បា​រទាំង​នោះ ។​

​ស្ត្រី​រូបនេះ​នៅបាន​អះអាងថា សត្វ​ទាំងនោះ​ត្រូវបាន​គេ​លួច​យក​ពី​នាង ឬ អាច​រត់​ចេញពីផ្ទះ​រប​ស់​នាង​តែម្តង ។​

​ព័ត៌មាន​នេះ​បាន​ផ្ទុះឡើង​នៅលើ​វេ​ប​សាយ WDT និង​បង្ហោះ​ឡើង​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ។​

​ទោះយ៉ាងណា បច្ចុប្បន្ននេះ ប៉ូលីស​ថៃ​កំពុងបើក​ការស៊ើបអង្កេត​ចំពោះ​ករណីនេះ ៕

ដោយ​៖ ឧ​ត្ត​ម

ប្រភព​៖ Daily News

spot_img
×