Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នក​តាម​ប្រមាញ់ MH 370 ពណ៌នា​ពី​ដំណើរ​ជំហាន​ដំបូង​របស់​ខ្លួន​ (វីដេអូ)

spot_img

​ក្រុម​រុករក​បាន “​ទម្លុះ​” ព្រៃ​ក្រាស​របស់​កម្ពុជា ដើម្បី​ឆ្ពោះ​ទៅ​គោលដៅ​របស់​ខ្លួន ។​

​ផលិត​ករ Video សញ្ជាតិ​អង់គ្លេស Ian Wilson និង​បងប្រុស Jack បានចាប់ផ្តើម​ភារកិច្ច​របស់​ខ្លួន ក្នុង​ការរុករក​យន្តហោះ Boeing 777 -200 មាន​លេខ​សម្ពាល់ MH 370 នៅ​កម្ពុជា ។​

​តាម​ការ​ទម្លាយ​ចេញ​ពី​សំណាក់ Daily Star Online ដែល​រក្សា​កម្មសិទ្ធិ​ផ្តាច់មុខ សម្រាប់​ដំណើរ​របស់​បងប្អូន​ទាំង​២​នេះ ឲ្យដឹងថា ពួកគេ​កំពុង​សំដៅ​ទៅ​ប៉ែក​ខាងជើង ភ្នំ​ឱ​រ៉ាល់ ដែល​មាន​ចម្ងាយ​ប្រមាណ 4 ម៉ា​យ​ពី​តំបន់​កំពូលភ្នំ​នេះ ។​

Ian បាន​ប្រាប់ថា ភូមិសាស្ត្រ​ដែល​បាន​ឆ្លងកាត់ ពិត​ជា​គួរឲ្យខ្លាច ។ វា​ជា​តំបន់​ព្រៃ​ក្រាស មាន​ដើមឈើ​ធំៗ​ខ​ម្ព​ស់​ដល់​ទៅ 200ft (​ប្រមាណ ៦០​ម៉ែត្រ​) ព្រម​ទាំង​ពុំ​អាច​ប្រើ​ឧទ្ធម្ភាចក្រ​បាន ។ គម្រប​ឈើ​បាន​គ្រប​ជិត​នៅ​រយៈកម្ពស់​ប្រមាណ ៦០​ម៉ែត្រ ហេតុនេះ​យន្តហោះ​ពុំ​អាច​មើលឃើញ​អ្វី​បានទេ ។ លោក​ក៏​បាន​ប្រាប់​បន្ថែមថា ព្រោះតែ​ភុមិតសាស្ត្រ​លំបាក ហេតុ​នេះ​ពួកគេ​មាន​រងរបួស​បន្តិចបន្តួច​ដែរ ។​

Ian Wilson ប្រាប់ Daily Star ពី​ផែនការ​រុករក MH 370 របស់ខ្លួន​

​ដំណើរ​រុករក​កំពុង​បន្ត​ប្រព្រឹត្តទៅ ហើយ Daily Star ជា​ម្ចាស់​កម្មសិទ្ធិ​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​ដំណើរ​រុករក​នេះ ៕ សូ​យ​ន​

​ប្រភព ៖ Daily Star

spot_img
×