Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

NATO ទម្លាក់​ការទទួលខុសត្រូវ​ចំពោះ​រុស្ស៊ី​​ អំពី​ការដែល​អាមេរិក​ដកខ្លួន​ចេញពី​សន្ធិសញ្ញា​INF

spot_img

​តាម​ទីភ្នាក់ងារសារព័ត៌មាន​ Tass អ្នកនាំពាក្យ​របស់​អង្គការ​សន្ធិសញ្ញា​អា​ត្ល​ង់​ទិ​ក​ខាងជើង​(NATO) Oana Lungescu, NATO លើកឡើងថា រុស្ស៊ី​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​ការដែល​អាមេរិក​សម្រេចចិត្ត​ដកខ្លួន​ចេញពី​សន្ធិសញ្ញា​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ រយៈ​ចម្ងាយ​មធ្យម​(INF)​។​

អ្នក​នាំពាក្យ​របស់​NATO Oana Lungescu

​អ្នកនាំពាក្យ​រូបនេះ​សង្កត់ធ្ងន់​កាលពី​ថ្ងៃទី​២១​ ខែតុលា​ថា ក្រុង​មូ​ស្គូ​ប្រាកដជា​បាន​បំពាន​យ៉ាងធ្ងន់ធ្ងរ​ក្នុង​កិច្ចព្រមព្រៀង​នេះ ។អ្នកស្រី​ពោលថា៖ «​បណ្តា​សម្ព័ន្ធ​​មិត្ត​NATO  បាន​លើកឡើង​ជា​ច្រើន​ដង​អំពី​កង្វល់​ចំពោះ​ការដែល​រុស្ស៊ី​ខ្វះការគោរព​កិច្ចសន្យា​ជា​អន្តរជាតិ​របស់គេ​ រួមទាំង​ ​INF​​ ដែល​ត្រូវបាន​ចុះហត្ថលេខា​ទ្វេភាគី​នៅ​ឆ្នាំ​១៩៨៧ រវាង​អា​មេ​រិក​និង​សហភាពសូវៀត ។​

​ក្នុង​សន្និសីទ​កំពូល ​NATO កាលពី​ខែកក្កដា នៅ ​Brussels បណ្តា​សម្ព័ន្ធមិត្ត​បាន​សង្កត់ធ្ងន់ថា​​ អាមេរិក​បាន​អនុវត្តន៍​ត្រឹមត្រូវ​នូវ​កិច្ចសន្យា​របស់គេ​ដែល​មានចែង​ក្នុង INF ក្នុងនោះ​មាន​ទង្វើ​ជាច្រើន​បានកើតឡើង​ក្នុង​រយៈពេល​ច្រើន​ឆ្នាំ​ ធ្វើឱ្យមាន​កង្វល់​កាន់តែ​កើនឡើង​ផងដែរ​ចំពោះ​ភាព​ស្មោះ​ត្រ​ង់របស់​រុស្ស៊ី​។​

NATO​នឹង​បន្ត​ប្រឹក្សា​អំពី​បញ្ហា​នេះ ហើយនឹង​លើកយក​ទៅ​ពិភាក្សា​ក្នុង​សន្និសីទ​រដ្ឋមន្ត្រី​ការពារជាតិ NATO ក្នុង​ខែតុលា​នេះ ។​NATO​បាន​សង្កត់ធ្ងន់ថា បណ្តា​ស​ម្ព័​ន្ធមិត្ត​បាន​ព្យាយាម​ប្រឹងប្រែង​អស់​ពេល​ច្រើន​ឆ្នាំ​ហើយ​ដើម្បី​អន្តរាគមន៍​ជាមួយ​រុស្ស៊ី​លើ​ប​ញ្ហ​នេះ​​ ទាំង​ក្នុង​ក្រប​ខ័​ណ​ទ្វេភាគី​និង​ពហុភាគី​។​

​គួរ​កត់​សម្គាល់​ថា តាំងពី​ឆ្នាំ​២០១៤​មក NATO​ បាន​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​កិច្ចចរចា​នយោបាយ​ជាមួយ​រុស្ស៊ី ដែលជា​យន្តការ​មួយ​ត្រូវ​ជួបប្រជុំ​ពីមួយ​-​ពីរលើក ក្នុង​មួយខែ តែ​កន្លងមក​មាន​កិច្ចប្រជុំ​មិនបាន​១០​លើក​ផង​ក្នុងអំឡុង​៤​ឆ្នាំកន្លងមក​៕
​សូ​យ​ន​

spot_img
×