Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បងធំ​ជនជាតិ​ចិន មក​អុកឡុក​ដល់​ប៉ោយ​ប៉ែតហើយ​

spot_img

បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក កាលពី​យប់​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៨​នេះ បងធំ​ជនជាតិ​ចិន​ជាច្រើន​នាក់ ប្រដាប់​ដោយ​ដំបង​បំពង់​ទីប​ដែក ដើរ​ពេញ​ផ្លូវ​សាធារណ ស្រែក​ឡូឡា មក​ដល់​អុកឡុក​ប៉ោយ​ប៉ែត​។ ក្នុងនោះ ប្រជាពលរដ្ឋ ដែល​បាន​ឃើញ​ហេតុការណ៍​នោះ បាន​ស្នើ​ឲ្យ​បងប្អូន​នៅ​ប៉ោយ​ប៉ែត សូម​ប្រុងប្រយ័ត្ន​ចំពោះ​ជនជាតិ​ចិន មក​ធ្វើ​បងធំ​នៅ​ប៉ោយប៉ែ​ត​ហើយ​។​

គួរឲ្យខ្លាច មិនមែន​ចូលមក​អភិវឌ្ឍ​ទេ គឺ​ចូល​មក​អុកឡុក កូរ​សង្គម​ខ្មែរ​ឲ្យ​ច្របូកច្របល់ សូមមេត្តា​បញ្ជូន​ពួកនេះ ទៅ​ស្រុក​វា​វិញ​ឲ្យអស់​ផង កុំ​នៅ​ឲ្យ​ប្រជាជន​ខ្មែរ​រស់នៅ​ដោយ​ភាពភ័យខ្លាច​។​

​បណ្តាញ​សង្គម​ហ្វេ​សប៊ុក បានស្នើ​ឲ្យជួយ Share ផ្អែល​ក្រុង​ប៉ោយប៉ែត ចិន​កាន់ដំបង​កាំបិត គ្រប់​ដៃ លើ​កទ័ព បើកឆាក់​ប្រយុទ្ធ​គ្នា ចិន​សំរាម មក​ស្រុក​ខ្មែរ ធ្វើ​បងធំ​បងតូច បង្ក​បញ្ហា​ឥត​ឈប់ ទឹកដី​ខ្មែរ មិនមែន​ជា​កន្លែង​ចាក់សំរាម ដូច​ពួក​អា​ចិន សំរាម​អស់នេះ​ទេ ផ្ញើ​វីដេអូ​នេះ ទៅ​ឱ្យ​មេដឹកនាំ អាជ្ញាធរ​មូលដ្ឋាន មេត្តា​ជួយ​ពិនិត្យមើល​ផង មើល​ខ្លះ​ហើយ កុំ​ដើម្បី​អំណាច ឱ្យ​អាចិន​សំរាម វា​មក​អុកឡុក​ស្រុក​ខ្មែរ ដូច​សព្វថ្ងៃ​នេះ​ពេក ឈឺចាប់​ណាស់ កូន​ខ្មែរ​អើយ​។​

​បន្ទាប់ពី​មាន​ក្រុម​ជនជាតិ​ចិន​មក​អុកឡុក​នៅ​ប៉ោយប៉ែត កងកម្លាំង​នគរបាល​ក្រុង​ប៉ោយប៉ែត សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ចុះ​ល្បាត​តាមផ្លូវ ប្រទះ​ឃើញ​ជនជាតិ​ចិន​ប្រមាណ​២០​នាក់ ដើរ​កាន់​ដំបង​គ្រប់​ដៃ ស្រែក​ឡូឡា​បង្ក​ភាពអនាធិប​តេយ្យ នៅក្រោយ​ព្រះវិហារ​អ៊ិស្លាម ស្ថិតនៅ​ភូមិ​ប៉ា​លិលេ​យ្យ​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាលពី​យប់​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៨ ។​

ក្រុម​ជនជាតិ​ចិន​ទាំងនេះ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ដើម្បី​អនុវត្ត​តាម​ផ្លូវច្បាប់ ៕​ ដោយ ៖ រចនា

  

spot_img
×