Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​ក្រុម​ចោរ​ក្រុមចោរ​ត្រកូល “​ផន​” ត្រូវជា​បងប្អូន​បង្កើត ទៅ​តុលាការ​

spot_img

កំពង់ស្ពឺ ៖ ក្រុមចោរ​ត្រកូល “​ផន​” មាន​បក្ខពួក​៥​នាក់ ត្រូវជា​បងប្អូន​បង្កើត ដែល​ល្បីល្បាញ​ធ្វើ​សកម្មភាព​លួច និង​ប្លន់​ម៉ូតូ ឆ្លង​ខេត្ដ រាប់សិប​ករណី​មិន​អស់ ត្រូវបាន​កម្លាំង​មហាជន សហការ​ជាមួយ​សមត្ថកិច្ច នគរបាល​ខេត្ត​កំពង់ស្ពឺ ខេត្ត​កំពត ឃាត់ខ្លួន​បាន ២​នាក់ ដកហូត​វត្ថុតាង ម៉ូតូ ៣​គ្រឿង​។​

​បច្ចុប្បន្ន​មុខសញ្ញា​សង្ស័យ​ទាំង​ពីរ​នាក់ រួមជាមួយ​វត្ថុតាង ជំនាញ​ស្រុក​បសេដ្ឋ បាន​ប្រគល់​ឲ្យទៅ​អធិការដ្ឋាន​នរគ​បាល​ស្រុក​ជុំ​គី​រី ខេត្ត​កំពត កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្ថាប័ន​អយ្យការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ កាលពី​ថ្ងៃ​ទី​២១ ខែតុលា​។​

​សូមបញ្ជាក់​ថា ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៨​នេះ កម្លាំង​សមត្ថកិច្ច​នគរបាល អាជ្ញាធរ បាន​សហការ​ចូលរួម​បង្ក្រាប​មុខសញ្ញា​ចោរលួច ប្លន់​ដ៏​សកម្ម (​ត្រកូល​ផន​)​ក្នុង​កិច្ច​ប្រតិ​បត្ដិកា​រ​ពួន​ស្ទាក់គឺ ចាប់ផ្តើម​ពី​ម៉ោង ៩ ព្រឹក អូសបន្លាយ​រហូត​មក​ទល់​ម៉ោង ១៤​និង​២៥​នាទី ស្ថិត​នៅ​ចំណុច​ភូមិ​ព្រៃ​ពាយ ឃុំ​ទួល​អំពិល ស្រុក​បសេដ្ឋ ទើប​ឃាត់​មុខសញ្ញា ២​នាក់​បាន ១-​ឈ្មោះ ផន សា​វ ហៅ ច​យ ភេទ ប្រុស អាយុ​២៩​ឆ្នាំ នៅ​ភូមិ​ស្រែ​លាវ ឃុំ​ត្រពាំង​ឃ្លាំង ស្រុក​ក​ឈូក ខេត្ត​កំពត មុខរបរ មិន​ពិតប្រាកដ និង​ឈ្មោះ ផន រុន ហៅ​គ្រាប់ស្ករ ភេទ​ប្រុស អាយុ ២៧​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ [​ជាប់​ពាក់ព័ន្ធ​និង​បទល្មើស​ជាច្រើន​នៅក្នុង​ឃុំ​មួយចំនួន​នៃ​ស្រុក​បសេដ្ឋ​] មាន​ទីលំនៅ​ឃុំ​ទួល​អំពិល ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ ។​

​សូម​រំលឹក​ថា កាលពី​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៨ កន្លងមកនេះ វេលា​ម៉ោង​១៣ និង​១៥​នាទី កម្លាំង​ជំនាញ​សហការ​បង្ក្រាប​មុខសញ្ញា​លួច​កាច់​សោ ក ម៉ូតូ ២​នាក់ គឺ ឈ្មោះ ផន សា​វ ហៅ ផន ច​យ ត្រូវជា​ប្អូន និង​ឈ្មោះ ផន រុន ភេទ​ប្រុស អាយុ ២៨ ឆ្នាំ ប្រតិបត្តិការ​ខាងលើ ដកហូត​វត្ថុតាង​បាន​ម៉ូតូ ចំនួន ៣​គ្រឿង ១-​ម៉ាក Honda SL ពណ៌​ខ្មៅ ស្លាក​លេខ 1CR 2025 ភ្នំពេញ លេខ​តួ​១០ -០១០៩៧ លេខ​ម៉ាស៊ីន​១០០១០៩៥ ២- ម៉ូតូ​ម៉ាក​suzuki ពណ៌​ស ខ្មៅ ក្រហម ស្លាក​លេខ​1S-0926 ភ្នំពេញ លេខ​តួ លេខ​ម៉ាស៊ីន រ​លប់ ៣- សង់​កូរ៉េ ពណ៌​ស្លា​ទុំ គ្មាន​ស្លាក​លេខ លេខ​តួ លេខ ម៉ាស៊ីន រលុប​អស់​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×