Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អាសូរ​ណាស់​! កម្មករសំណង់​ចំណាកស្រុក​៣​នាក់ ស្នាក់​ក្នុង​កុងតឺន័រ ត្រូវបានស្លាប់ និង​១២​នាក់​ផ្សេងទៀត​បាត់​ខ្លួន ក្នុង​ហេតុការណ៍​បាក់​ដី​នៅ​…

spot_img

​កាលពី​រសៀល​ថ្ងៃទី​១៩ ខែតុលា មនុស្ស​៣​នាក់​ត្រូវបាន​រាយការណ៍​ថា បាន​ស្លាប់ ខណៈ ១២ នាក់​ផ្សេងទៀត នៅតែ​បាត់​ខ្លួន នៅក្នុង​ហេតុការណ៍​គ្រោះធម្មជាតិ​បាក់​ដី ដែល​បាន​វាយប្រហារ​ទៅលើ​កុងតឺន័រ​ចំនួន ៤ ដែល​ត្រូវបាន​ប្រើប្រាស់​ជា​ផ្ទះ​របស់​កម្មករ នៅ​កន្លែង​ការដ្ឋាន​សំណង់​មួយ ។ ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​តំបន់ Jalan Bukit Kukus, ទីក្រុង Paya Terubong រដ្ឋ Penang ប្រទេស​ម៉ាឡេស៊ី កាលពី​វេលា​ម៉ោង ១ និង​៥៦ នាទី ។​

​យោងតាម The Star សាកសព​ដំបូង ក្នុងចំណោម​៣ ត្រូវបាន​រកឃើញ​នៅវេលា​ម៉ោង ៣ និង ៤០ នាទី ។ នេះ​បើតាម​សារ WhatsApp ពី​នាយកដ្ឋាន​ពន្លត់អគ្គីភ័យ និង​សង្គ្រោះ​រដ្ឋ Penang បញ្ចេញ​ឲ្យ​ដឹង ។​

​ព័ត៌មាន​ដំបូង​បាន​បង្ហាញថា មនុស្ស ៣០ នាក់ អាច​ត្រូវបាន​កប់​ទាំង​រស់ ។ បាក់​ដី​គ្រប់​លើ​តំបន់​នោះ​ត្រូវបាន​ប៉ានស្មាន​មាន​ទំហំ​ទទឹង ៦០ ម៉ែត្រ និង​បណ្តោយ ១៥០ ម៉ែត្រ ។​

​កម្មករសំណង់​ឥណ្ឌូនេស៊ី​ម្នាក់​ឈ្មោះ Endo អាយុ ៣៦ ឆ្នាំ បាន​និយាយថា ៣ នៃ​សមាជិកគ្រួសារ​របស់គាត់ មកពី Sulawesi ត្រូវបាន​ជាប់គាំង ។​

​គាត់​និយាយថា​៖ «៣​នាក់​ក្នុងចំណោម​ពួកគេ ដែលមាន​វ័យ​ស្របាលៗ​គ្នា ៣០ ឆ្នាំ កំពុង​ស្ថិតនៅ​ក្នុងនោះ ហើយ​ខ្ញុំ​បាន​រកឃើញ​ម្នាក់​ក្នុងចំណោម​ពួកគេ​ត្រូវ​ជាប់គាំង​នៅក្នុង​កុងតឺន័រ ។ ខ្ញុំ​គ្មាន​វិធី​អ្វី​សង្គ្រោះ​ពួកគេ ក្រៅតែពី​បន់ស្រន់​សូម​ឲ្យ​ពួកគេ​សុវត្ថិភាព​ប៉ុណ្ណោះឯង​» ។​

​សូមបញ្ជាក់ថា មេឃ​បាន​ធ្លាក់ភ្លៀង​យ៉ាងខ្លាំង ចាប់តាំងពី​ថ្ងៃទី​១៨ តុលា ហេតុនេះ បានធ្វើ​ឲ្យ​តំបន់​នេះ​ពោរពេញ​ទៅ​ដី​ភក់​យ៉ាងធ្ងន់ធ្ងរ ។​

​ទោះយ៉ាងណា រហូតមកទល់​ពេលនេះ ប្រតិបត្តិការ​ស្រាវជ្រាវ និង​សង្គ្រោះ នៅតែ​កំពុង​បន្ត​ស្វែងរក​ជនរងគ្រោះ​ដែល​កំពុង​បាត់​ខ្លួន ។ ហើយ​ទន្ទឹម​នោះ​ផងដែរ អ្នក​នៅមាន​ជីវិត​ក៏​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ ៕

 

ដោយ​៖ ឧ​ត្ត​ម

ប្រភព​៖ Worldofbuzz

spot_img
×