Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​តារា​ម៉ូ​ដែល​ខ្ទើយ​ថៃ​នេះ កំពុង​រង​ការរិះគន់​យ៉ាងខ្លាំង ខណៈ​ដុត​ផាវ​គប់​លើ​ហ្វូងមនុស្ស​ធ្វើជា​ល្បែង​ដ៏​សប្បាយ នៅក្នុង​ពី​ធី​… (​វីដេអូ​)

spot_img

​តារា​សម្តែង និង​ម៉ូ​ដែល​ប្តូរ​ភេទ​ថៃ​១​ដួង​ឈ្មោះ Treechada Petcharat ដែល​ក៏​ត្រូវបាន​ហៅថា Poyd កំពុង​រង​ការរិះគន់​យ៉ាងខ្លាំង បន្ទាប់ពី​វីដេអូ​មួយ​បាន​ត្រូវបាន​បញ្ចេញ​បង្ហាញ​នាង​គ្រវែង​ផាវ​ចូល​ហ្វូងមនុស្ស​នៅលើ​ដងផ្លូវ ក្នុងអំឡុង​ពិធីបុណ្យ​មួយ ។​

Poyd អាច​ត្រូវ​បានឃើញ​ដុត​ផាវ​មួយ​ដុំ​យ៉ាង​ប្រយ័ត្នប្រយែង នៅក្នុង​ឃ្លី​ប Instagram ដោយបាន​សរសេរ​ចំណងជើង​ថា​៖ «​នេះ​គឺជា​ប្រពៃណី​របស់​ពួកយើង ក្នុងការ​គប់​ផាវ​ទៅកាន់​ក្បួន​ដង្ហែរ និង​ដើម្បី​ទទួលបាន​សំណាងល្អ​» ។​

​ខ្ទើយ​រូបនេះ​បន្ទាប់មក បាន​គប់​ផាវ​ឡើងលើ​អាកាស បន្ទាប់ពី​ដូ​ត​ពួកវា​រួច ។​

​ជំនួស​ឲ្យ​ការ​គប់​វា​ធ្លាក់​ទៅលើ​ដី​, Poyd បាន​គប់​ផាវ​មួយ​បាច់ ទៅលើ​ក្បាល​ហ្វូងមនុស្ស​ដែល​ពុំបាន​ដឹងខ្លួន​ជាមុន ធ្វើ​ឲ្យ​ពួកគេ​ម្នាក់ៗ​ភ័យ​ស្លន់ស្លោ​យ៉ាងខ្លាំង ។ វីដេអូ​ក៏បាន​បង្ហាញ តារា​ម៉ូ​ដែល​ខ្ទើយ​ថៃ​ដ៏​ស្រស់ស្អាត​វ័យ ៣២ ឆ្នាំ បញ្ចេញ​ស្នាមញញឹម និង​សើច បន្ទាប់ពី​គប់​ផាវ​ទៅ​ហ្វូងមនុស្ស ។​

​មនុស្ស​ជាច្រើន​ក្នុងចំណោម​អ្នកតាមដាន​របស់​នាង បាន​សម្តែង​ការ​ស្លុតរន្ធត់​ជំនួស​ជាខ្លាំង បន្ទាប់ពី​បានឃើញ​វីដេអូ​នេះ​ដែល​ត្រូវបាន​ចែករំលែក​នៅលើ Instagram កាលពី​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៨, នេះ​បើ​យោងតាម AsiaOne ។​

​ខណៈ​មនុស្ស​ជាច្រើន​បញ្ចេញ​ប្រតិកម្ម​ចំពោះ​ទង្វើ​របស់​នាង អ្នកតាមដាន​មួយចំនួនទៀត បានចេញ​មុខការ​ពារ​នាង​ដោយ​ថា អ្វីដែល​នាង​បានធ្វើ​គឺជា​ផ្នែក​ប្រពៃណី​មួយ​នៃ​វប្បធម៌​ជនជាតិ​ថៃ​-​ចិន ។​

​ពិធីបុណ្យ​នេះ​បច្ចុប្បន្ន កំពុង​ត្រូវបាន​ប្រារព្ធ​នៅក្នុង​តំបន់​ជាច្រើន នៅក្នុង​ប្រទេស​នេះ ប៉ុន្តែ ហេតុការណ៍​មួយ​នេះ​បាន​កើតឡើង​នៅក្នុង Phuket ដែលជា​តំបន់​ពោរពេញ​ដោយ​ជនជាតិ​ថៃ​-​ចិន​រស់នៅ ។​

​មនុស្ស​ទាំងឡាយ​ដែល​ចូលរួម​ក្នុង​ប្រពៃណី​នេះ បានចេញ​ដើរ​តាម​ដងផ្លូវ ដោយ​ពាក់​អាវយឺត​ពណ៌​ស ខណៈ​មនុ​ស្សគប់​ផាវ​ដាក់​ពួកគេ ។ ពួក​អ្នកមាន​ជំនឿ​ទាំង​នោះបាន​ជឿថា អាវ​ពណ៌​សនឹង​ជួយ​ការពារ​ពួកគេ​ពី​គ្រោះថ្នាក់​របស់​ផាវ ក៏ដូចជា​នាំមក​នូវ​សំណាងល្អ​ដល់​ពួកគេ​ទៀតផង ៕

ដោយ​៖ ឧ​ត្ត​ម

ប្រភព​៖ Nextshark​

spot_img
×