Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប័ណ្ណកម្មសិទ្ធិ សម្រួល​ដល់​ការធ្វើ​ផែនការ ប្រើប្រាស់​ដីធ្លី និង កាត់បន្ថយ​ទំនាស់​ដីធ្លី​

spot_img

​ភ្នំពេញ ​៖ បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​សហគមន៍​វិមាន​ទ្រង់ ( សហគមន៍​នគរ​ថ្មី ) ចំនួន​៨៣៧​គ្រួសារ ទទួលបាន​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ដែល​ជា​អំណោយ​របស់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ដែល​ពិធី​នេះ​នា​ព្រឹក​ថ្ងៃ​ចន្ទ​ទី​២២ ខែតុលា ឆ្នាំ​២០១៨​នេះ ក្រោម​អធិបតីភាព​លោក ឃួ​ង ស្រេង អភិបាល អភិបាល​រាជធានី​ភ្នំពេញ​ស្ថិតនៅ​ភូមិ​វិមាន​ទ្រង់ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​លោក​ឃួង ស្រេង បាន​មានប្រសាសន៍​លើ​ឡើង​ថា ទម្រាំ​បាន​ឈាន​មកដល់​ដំណាក់កាល​ផ្តល់ ប័ណ្ណ​កម្មសិទ្ធិ​ស្របច្បាប់​នេះ គឺ​យើង​បាន​ខិតខំ​ប្រឹងប្រែង​ជាច្រើន ដើម្បី​ភាព​សុខដុម​នីយកម្ម​របស់​ប្រជាពលរដ្ឋ ហើយ​សុំ​ឲ្យ​បងប្អូន​រក្សា​ប័ណ្ណ​នេះ ឲ្យបាន​ល្អ​និង​ប្រើប្រាស់​ឲ្យមាន​ប្រសិទ្ធភាព​។​

​លោក​អភិបាល​បាន​មានប្រសាសន៍​បន្ត​ទៀត​ថា ការចុះបញ្ជី​ដីធ្លី បាន​ផ្តល់​នូវ​សារប្រយោជន៍​២​យ៉ាង ដល់​រដ្ឋ​យើង​ផង និង​ដល់​ប្រជា​ពលរដ្ឋ​ផង​។ ចំពោះ​ប្រជាពលរដ្ឋ គឺ​ធានា​បាន​នូវ​ភាពកក់ក្តៅ សុវត្ថិភាព​ដីធ្លី និង​សិទ្ធិ​កាន់កាប់​ដីធ្លី​ពេញលេញ​ជូន​ប្រជាពលរដ្ឋ ហើយ​វិញ្ញាបនបត្រ​សម្គាល់​អចលនត្ថុ គឺ​មាន​សារសំខាន់​សម្រាប់​ជា​ភស្តុតាង នូវ​ការកាន់កាប់​ដីធ្លី​របស់​ខ្លួន និង​ជៀសវាង​ការរំលោភបំពាន​លើ​ដីធ្លី​។ ប័ណ្ណ​នេះ ក៏​អាច​ផ្តល់​លទ្ធភាព​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដើម្បី​យកទៅ​ដាក់​ធនាគារ ក្នុងការ​ខ្ចីលុយ យកមក​ប្រកប​របរ​អាជីវកម្ម​ផ្សេងៗ​។ ចំពោះ​រដ្ឋ​វិញ ការចុះបញ្ជី​ដីធ្លី​នេះ ផ្តល់​លទ្ធភាព​យ៉ាង​ធំធេង ក្នុង​ការគ្រប់គ្រង​ដីធ្លី និង​រៀបចំ​សណ្តាប់ធ្នាប់​ល្អ​ប្រសើរ និង​សម្រួល​ដល់​ការធ្វើផែនការ ប្រើប្រាស់​ដីធ្លី បាន​សមស្រប កាត់បន្ថយ​ទំនាស់​ដីធ្លី​។​

ក្នុងឱកាស​នោះ​ដែរ លោក​ឃួង ស្រេង ក៏​បាន​រំលឹក​ឡើងវិញ នូវ​ប្រសាសន៍​របស់​ស​ម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​លើកឡើង ក្នុង​កិច្ចប្រជុំ​កំពូល​មេគង្គ​.​ជប៉ុន​លើ​ក​ទី​១០ ដែល​ទើប​បញ្ចប់​ទៅ​នា​ពេល​ថ្មីៗ​នេះ ពី​ការ​មិន​ដោះដូរ អធិបតេយ្យភាព​ជាតិ ជាមួយ​បរទេស ការ​មិន​យក​សន្តិភាព របស់​ប្រទេស ទៅ​ដោះដូរ​ជាមួយ​ជំនួយ ហើយ​សម្តេច​តេជោ បានបញ្ជាក់ ជំហរ​យ៉ាង​ច្បាស់​ថា កម្ពុជា ត្រូវ​ប្រឹង​រស់​ងើបឈរ​ឡើង ដើម្បី​ការពារ​ឯករាជ្យ អធិបតេយ្យ និង​សន្តិភាព​របស់​ប្រទេស​៕ ​ដោយ ​៖ ​កូឡាប​

  

spot_img
×