Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីត​ប្រពន្ធ​លោក​ត្រាំ​ថា ៖ លោក​ត្រាំ ញៀន​ប្រើ​ថ្នាំ​ពង្រីក​លិង្គ​ណាស់​!

spot_img

​អតីត​ប្រពន្ធ​របស់​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ បាន​អះអាង​ថា លោក ត្រាំ ញៀន​ក្នុងការ​​ពង្រីក​លិង្គ​របស់គាត់​ខ្លាំងណាស់ ដោយ​បាន​ប្រើ​ថ្នាំ​ជាច្រើន​ប្រភេទ​អស់​រយៈពេល​ជាង ៣០​ឆ្នាំ​។​

​នៅ​ក្នុង​កិច្ចសម្ភាសន៍​ផ្តាច់មុខ​ជាមួយនឹង CNTV-4 អ្នកស្រី Ivana Trumps បាន​អះអាង​ថា ប្រធានាធិបតី​អា​មេ​រិច ខ្វាយខ្វល់​ខ្លាំង​ចំពោះ​ទំហំ​លិង្គ​របស់គាត់ ហើយ​គាត់​បាន​សាកល្បង​ប្រើ​ប្រាស់​ផលិតផល​ស្ទើរ​គ្រប់​ម៉ាក​នៅលើ​ទីផ្សារ ដើម្បី​ពង្រីក​វាឲ្យ​ធំ​។​

​អ្នកស្រី​ថ្លែងថា ៖ “​នៅ​ពេល​ពួក​យើង​រៀបការ គាត់​បាន​លេបថ្នាំ​ពី ៥​ទៅ ៦​ប្រភេទ​ផ្សេង​គ្នា​ក្នុងពេល​​តែមួយ និង​បាន​ប្រើប្រាស់​ប្រដាប់​សប់​លិង្គ ២​ដង​ផងដែរ​ក្នុង​មួយ​ថ្ងៃ​។ គាត់​ក៏​បាន​ធ្វើកា​រវាស់​​លិង្គ​របស់​គាត់​ជា​រៀងរាល់​យប់​ផងដែរ ដើម្បី​ឲ្យដឹងថា​វាលូតឬ​អត់​”​។​

​បើ​តាម​អតីត​ប្រពន្ធ​គាត់​ដដែល បានឲ្យដឹងថា លោក ដូ​ណា​ល់ ត្រាំ ធ្លាប់​ប្រើប្រាស់​ថ្នាំ​យ៉ាងច្រើន​​ចំនួន ២​ដង គឺ​នៅក្នុង​ឆ្នាំ ១៩៨៩ និង ១៩៩១ បន្ទាប់ពី​គាត់​បាន​ប្រើប្រាស់​ថ្នាំ​ពង្រី​កលឹង្គ​ជាង ៣០០​គ្រាប់​នៅ​ក្នុង​មួយថ្ងៃ​។​

​អ្នកស្រី​បញ្ជាក់ថា ” គាត់​លេបថ្នាំ​ច្រើន​ដូច​លេប​ស្ករ​គ្រាប់​អញ្ជឹង​។ វា​បាន​ធ្វើឲ្យ​គាត់​ឈឺ ហើយ​ថ្នាំ​ទាំងនោះ​ក៏​គ្មាន​ផ្តល់​លទ្ធផល​ដែរ ប៉ុន្តែ​គាត់​នៅតែ​និយាយ​ពី​ថ្នាំ​។ វា​គឺជា​ហេតុផល​មួយ​ដែល​ធ្វើឲ្យ​ពួក​យើង​លែងលះគ្នា​”​។​

​សូមបញ្ជាក់​ថា លោក ដូ​ណា​ល់ ត្រាំ បាន​រៀបការ​ជាមួយនឹង​ប្រពន្ធ​ដំបូង​ឈ្មោះ Ivanna ក្នុង​ឆ្នាំ ១៩៧៧ និង​មានកូន ៣​នាក់​ឈ្មោះ Ivanka, Donald Jr និង Eric៕ សុភ័ក្ត្រ

​ប្រភព​៖ worldnewsdailyreport

spot_img
×