Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរាណវត្ថុ​របស់​មហា​ក្សត្រ​តាំង​ពី​សតវត្សរ៍​ទី​៤ មុន​គ្រិស្តសករាជ​ដ៏​សន្ធឹកសន្ធាប់ ត្រូវ​បាន​លប​លក់ដូរ​ខុស​ច្បាប់​នៅ​ប៊ុលហ្គារី​

spot_img

​អាច​និយាយថា វា​ជាឃ្លាំង​ទ្រព្យ​មហាសាល​ដែល​រួមមាន​តាំង​ពី​ម្កុដ កងដៃ និង​កាក់​… សុទ្ធសឹង​ធ្វើ​ពី​មាស ត្រូវបាន​គេ​លួច​ដឹក និង​លប​លក់​នៅ​ប៊ុលហ្គារី ។​

​ម្កុដ ក​ងក កងដៃ និង​កាក់​មាស​

​ប៉ូលិស​ឲ្យដឹងថា គ្រាន់តែ​ម្កុដ មាន​ទម្ងន់​ប្រមាណ ៤០០gr ប៉ុណ្ណោះ​ត្រូវ​បាន​លក់​ក្នុងតម្លៃ ២​លាន​ដុល្លារ ។​

​តាម​អ្នក​បុរាណ​វិទូ បុរាណវត្ថុ​ទាំងនេះ ចាប់កំណើត​តាំង​ពី​សត​វត្សរ៍​ទី ៤ មុន​គ្រិស្តសករាជ​មក​ម្លេះ ហើយ​វា​ជា​កម្មសិទ្ធិ​របស់​ស្រទាប់​អភិជន នា​សម័យកាល Thracian បុព្វកាល ។ មនុស្ស ៧​នាក់ បាន​ត្រូវ​ចាប់ខ្លួន ពេល​កំពុង​ធ្វើ​ការទិញ​-​លក់ បុរាណវត្ថុ​ដ៏​កម្រ​នេះ ។​

ម្កុដ​មួយ​ក្នុងចំណោមម្កុដធ្វើពីមាសត្រូវបានរឹបអូស

ក្នុងចំណោមជនល្មើស មាន​ម្នាក់​ជា​ភ្នាក់ងារ នៃ​ស្ថាប័ន​សន្តិសុខ​ជាតិ (SANS) ។ ពេល​នេះ​វត្ថុតាង​ដែល​ប្រមូលបាន​ត្រូវប្រគល់​ឲ្យ​ប៉ូលិស​​ប្រដាប់​អាវុធ យាម​ការពារ ខណៈ​ពេល​សមត្ថកិច្ច​ជឿថា នេះ​គ្រាន់តែ​ជា​សម្បត្តិ​បុរាណ​១​ផ្នែក របស់​ក្រុម​ជំនាញ​តាម​ប្រមាញ់​វត្ថុ​បុរាណ​ហាមឃាត់​ប៉ុណ្ណោះ ។​

​គោលដៅ​របស់​ក្រុម​ឈ្មួញ​ទិញ ដែល​ជា​ជនជាតិ​ប៊ុលហ្គារី​ដែន​នោះ គឺ​នាំ​ចេញ​ទៅ​លក់​នៅ​ប្រទេស​ទួ​គី ៕ ចន្ទ្រា

spot_img
×