Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ចោរ​៣​នាក់ ចូល​ចាប់​ក្មេងស្រី​ម្នាក់ ក្នុងផ្ទះ ប្រមូល​យក​ទ្រព្យ ចិញ្ចៀន​៣​វង់ ស្មើនឹង​៥​ជី​

spot_img

​ខេត្ត​បាត់ដំបង ៖ ក្មេងស្រី​ម្នាក់ ត្រូវ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​៣​នាក់ ចូល​ទៅ​ក្រៀក​នាង​ក្នុងផ្ទះ ហើយ​បាន​យក​ខ្សែ​លី​ឡុង​មក​ចាប់​ចងដៃ​ចង​ជើង និង​យក​អាវយឺត​មក​ចង​មាត់​កុំឱ្យ​ស្រែក ហើយ​នាំ​នាង​ចង​ផ្អឹប​នឹង​សសរផ្ទះ ទើប​ពួកគេ​រើកកាយ​ពេញ​ក្នុងផ្ទះ​ដោយ​យក​បានទ្រព្យ​អស់​មួយចំនួន​ហើយ​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព នៅ​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​២២ តុលា ស្ថិត​ក្នុង​ផ្ទះ​ក្មេងស្រី​រងគ្រោះ ភូមិបវេល​២ ឃុំ​ប​វេល ស្រុក​ប​វេល ខេត្ត​បាត់ដំបង ។​

​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន បានឲ្យដឹងថា ក្មេងស្រី​រងគ្រោះ ឈ្មោះ​រូ រ៉ូ​ស្សា អាយុ​១៥​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ចំណុចកើតហេតុ ។ រីឯ​ក្រុម​ជនសង្ស័យ មិន​ត្រូវបាន​ស្គាល់​នោះទេ ខណៈ​ពេល​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​។ តែ​បើតាម​សម្តី​ក្មេងស្រី​រងគ្រោះ​ថា ក្រុមចោរ​ទាំង​៣​នាក់​នេះ ហាក់​បាន​សម្ងំ​នៅ​ក្បែរៗ​ផ្ទះ​នាង​ជា​យូរ​ដែរ​ហើយ ប៉ុន្តែ​នាង​មិនបាន​ចាប់អារម្មណ៍​អ្វី​ទៅ​លើ​ពួកគេ​នោះ​ទេ ។ ជន​ទាំងនោះ​បាន​រើកកាយ​ពេញ​ក្នុងផ្ទះ និង​បាន​យក​កូនជ្រូក​ដី​ទៅ​បោក​ប្រមូល​យក​ប្រាក់​សន្សំ​ក្នុង​កូនជ្រូក​ដី​នោះ​ចំនួន​២​ម៉ឺន​៥​ពាន់​រៀល និង​យក​បាន​ចិញ្ចៀន​៣​វង់ ស្មើនឹង​៥​ជី ។

​បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​សាកសួរ​ក្មេងស្រី​រងគ្រោះ ដើម្បី​ស្រាវជ្រាវ​ដើម្បី​កំណត់​មុខសញ្ញា​ចាប់​ចោរ​ទាំង​៣​នាក់​នោះ ៕​ ដោយ​៖​បញ្ញាស័ក្តិ

 

spot_img
×