Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ចោរ​ដែល​គួរឲ្យ “​អាណិត​” នៅ​អាមេរិក ៖ លបចូល​ផ្ទះ​គេ​គ្មាន​ឃើញ​អ្វី​មានតម្លៃ​ក៏​ងូតទឹក ហើយ​ចៀន​ស៊ុត​បរិភោគ តែ​ចៃដន្យ​ម្ចាស់​មក​ទាន់​…

spot_img

​អ្នកស្រី Mary Royster ដែល​ជា​ម្ចាស់ផ្ទះ​ឲ្យដឹងថា បាន​វិលត្រឡប់​មក​ផ្ទះ​កាលពី​ថ្ងៃ​ទី ១៦ ខែតុលា ហើយ​ប្រទះឃើញ​មនុស្ស​ចម្លែក​ម្នាក់ ។ ទោះបី​ឃើញ​អ្នកស្រី​ដើរ​ចូល​ក្តី​តែ​បុរស​នេះ ពុំ​បង្ហាញ​ភាពភ័យខ្លាច ស្លន់ស្លោ​ទេ ។​

​អ្នកស្រី​ក៏​សួរថា ៖ លោក​កំពុង​ធ្វើ​អ្វី​ក្នុងផ្ទះ​របស់​ខ្ញុំ​? បុរស​នោះ​ឆ្លើយថា “​រង់ចាំ​ខោអាវ​ស្ងួត​សិន​” ។​

​អ្នកស្រី Royster ឲ្យដឹងថា របស់របរ​ក្នុង​ទូ ត្រូវបាន​រើកកាយ តែ​ពុំ​មាន​បាត់​អ្វី​ទេ រីឯ​លោក​ចោរ​រូប​នេះ បាន​ត្រឹម​ងូតទឹក ដុស​ធ្មេញ ហើយ​ចៀន​ស៊ុត​បរិភោគ​ប៉ុណ្ណោះ ។​

​អ្នកស្រី​ម្ចាស់ផ្ទះ​ពោលថា ៖ ដំបូង​ឡើយ​ក៏​មាន​ការតក់ស្លុត​ដែរ ពេល​ឃើញ​បុរស​ចម្លែក​នៅក្នុង​ផ្ទះ ប៉ុន្តែ​បុរស​នោះ​ពុំ​មាន​សកម្មភាព​គំរាម ឬ​ហិង្សា​អ្វី​ទាំងអស់ ពិតជា​អាណិត​ដែរ ប៉ុន្តែ​គ្មាន​ជម្រើស​ព្រោះ​បាន​ទូរស័ព្ទ​ហៅ​ប៉ូលិស​ហើយ ។​

​លោក​ចោរ​គួរឲ្យ “​អាណិត​” រូបនេះ បាន​ត្រូវ​ប៉ូលិស​នាំ​ទៅ​ផ្ទះ​របស់​គាត់ ។ នោះ​គឺ​ពន្ធនាគារ Limastore ដែល​ខ្លួនគេ​ទើប​រួច​ចេញពី​ទីនោះ ក្រោយ​ពី​លួច​របស់គេ​ដែរ កាលពី​មុន​នេះ ៕ លី​សា​

spot_img
×