Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប្រជាពលរដ្ឋ​ចំនួន​២៤៧ គ្រួសារ មកពី ១៦ ឃុំ​ក្នុងស្រុក​ស្វាយជ្រំ និង ១០ ឃុំ​ក្នុងស្រុក​កំពង់រោទិ៍ ទទួលបាន​អំណោយ​ពី​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ស្វាយរៀង​

spot_img

​ខេត្ត​ស្វាយរៀង ​៖ ​លោកស្រី ហៅ ច័ន្ទ​សិរី​ទេ​ពី ចៅ ភិរុណ អនុប្រធាន​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ស្វាយរៀង​​ព្រឹក​ថ្ងៃ​ចន្ទ ១៣​កើត ខែ​អស្សុជ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១៨​បាន​នាំយក​អំណោយ​មនុស្សធម៌​ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​រលំ​ផ្ទះ​ទាំង​ស្រុង ៩ គ្រួសារ ចាស់ជរា គ្រួសារ​រងគ្រោះ​ដោយសារ​លង់ទឹក ៥ គ្រួសារ ជនពិការ អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍ គ្រួសារ​មាន​ជីវភាព​ខ្វះខាត សរុប ២៤៧ គ្រួសារ មកពី ១៦ ឃុំ​ក្នុងស្រុក​ស្វាយជ្រំ និង ១០ ឃុំ​ក្នុងស្រុក​កំពង់រោទិ៍ ។

​ដោយ​មើលឃើញ​ពី​តម្រូវការ​ចាំបាច់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​របស់​បងប្អូន​ប្រជាពលរដ្ឋ ពិសេស​ជន​ងាយ​រងគ្រោះ និង​គ្រួសារ​រងគ្រោះ​ដោយសារ​គ្រោះមហន្តរាយ ពិធី​នេះ​បាន​ប្រព្រឹត្តទៅ នៅ​ទីស្នាក់ការ អនុសាខា​កាកបាទក្រហម​កម្ពុជា​ស្រុក​ស្វាយជ្រំ និង​អនុសាខា​កាកបាទក្រហម​កម្ពុជា​ស្រុក​កំពង់រោទិ៍ ។

​ក្នុងឱកាស​នោះ លោកស្រី ហៅ ច័ន្ទ​សិរី​ទេ​ពី ចៅ ភិរុណ អនុប្រធាន​គណៈកម្មាធិកា​រ​សាខា បាន​នាំមក​នូវ​បណ្តាំ​សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ជា​និច្ច​ជា​កាល​សម្តេច​តែងតែ​គិតគូ​ពី​សុខទុក្ខ​របស់​បងប្អូន​គ្រប់ពេលវេលា និង​បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ថែរក្សា​សុខភាព មាន​អនាម័យ​ល្អ​ក្នុង​ការរស់នៅ បិទ​ទូរទស្សន៍ ទូរស័ព្ទ ពេល​មាន​ភ្លៀង​ផ្គរ មើលថែទាំ​កូនចៅ​កុំ​ឱ្យ​លេង​ទឹក ប្រុងប្រយ័ត្ន​អគ្គីភ័យ និង​ជា​ពិសេស​ត្រូវ​ណែនាំ​កូនចៅ​ឲ្យ​គោរព​ច្បាប់​ចរាចរណ៍ និង​ចៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន ។

​អំណោយ​បាន​ចែកជូន ២៣៨ គ្រួសារ ក្នុង ១ គ្រួសារ​ទទួលបាន អង្ករ ៣០ គ​ក្រ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេល​បត់ ១ ឃី​ត ១ កញ្ចប់ (​ភួយ មុង សារុង ក្រមា​) និង​ថវិកា​ធ្វើដំណើរ ៤០,០០០ រៀល ។ គ្រួសារ​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់ ៩ គ្រួសារ ក្នុង ១ គ្រួសារ​ទទួលបាន អង្ករ ៣០ គ​ក្រ ក្រណាត់​កៅស៊ូ​តង់ ១ ធុង​ទឹក​ជ័រ ១ ឆ្នាំងបាយ​សម្ល ២ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេល​បត់ ១ ឃី​ត ១ កញ្ចប់ (​ភួយ មុង សារុង ក្រមា​) និង​ថវិកា ២០០,០០០ រៀល ។ ក្នុងឱកាស​នោះ​លោកជំទាវ​បាន​ឧបត្ថម្ភ​បន្ថែម​ដល់​ចាស់ជរា គ្រួសារ​មាន​ជីវភាព​ខ្វះខាត ២៣៨ គ្រួសារ ក្នុង ១ គ្រួសារ ថវិកា ១០,០០០ រៀល ឧបត្ថម្ភ​ដល់ គ្រួសារ រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់ ៩ គ្រួសារ ក្នុង ១ គ្រួសារ​ថវិកា ១០០,០០០ រៀល ឧបត្ថម្ភ​ដល់​គ្រួសារ​លង់ទឹក​ស្លាប់ ៥ នាក់ ក្នុង ម្នាក់ ថវិកា ៥០,០០០ រៀល ឧបត្ថម្ភ​ដល់​ជនពិការ ម្នាក់​ថវិកា ៥០,០០០​រៀល ៕  ដោយ ៖ ​វ៉ៃកូ​

spot_img
×