Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ទេសចរ​ម្នាក់​ដែល​រងរបួស​ដ៏​ធ្ងន់ធ្ងរ ក្នុង​គ្រោះថ្នាក់​ធ្លាក់​ច្រាំង​ថ្ម ខណៈ​រត់គេច​ជន​ចាប់រំលោភ​នៅ​ថៃ ឥឡូវនេះ​ជីវិត​នាង​យ៉ាងណា​ហើយ​!!

spot_img

​ស្ត្រី​បរទេស​ម្នាក់​ដែល​រងរបួស​ខួរឆ្អឹងខ្នង​កំរាម​កំហែង​ដល់​អាយុជីវិត កាលពី​២​ឆ្នាំមុន បន្ទាប់​ជួប​គ្រោះថ្នាក់​ធ្លាក់​ពីលើ​ច្រាំ​ថ្ម ខណៈ​នាង​ព្យាយាម​គេចខ្លួន​ចេញពី​ជន​ចាប់រំលោភ ឥឡូវនេះ បាន​កំពុង​រៀបចំ​រត់​ម៉ា​រ៉ា​តុង​នៅក្នុង​ទីក្រុង​ញូវយ៉ក​ហើយ ។​

​នៅក្នុង​ខែកញ្ញា ឆ្នាំ​២០១៦ នាង Hannah Gavios ខណៈ​កំពុង​សម្រាក​លំហែកាយ​នៅក្នុង Krabi ស្ថិតនៅ​ភាគខាងត្បូង​នៃ​ប្រទេស​ថៃ នៅពេលនោះ​បុរស​ក្នុងស្រុក​តំបន់​ឈ្មោះ Apai Ruangwong បាន​យក​លេស​ជួយ​ជូន​នាង​វិលត្រឡប់​ទៅ​សណ្ឋាគារ​វិញ ។​

​ប៉ុន្តែ ជំនួស​ឲ្យ​ការជូន​ស្ត្រី​អាយុ ២៣ ឆ្នាំ ខាងលើនេះ​ទៅកាន់​សណ្ឋាគារ​របស់​នា​ង បុរស​រូបនេះ​បាន​នាំ​នាង​ទៅកាន់​តំបន់​ព្រៃ​មួយ ហើយ​បាន​ចាប់បង្ខំ​នាង​រួមភេទ​តែម្តង ។​

​នៅ​គ្រានោះ Gavios បាន​គ្រប់គ្រង​រើ​បម្រាស់​វាយតប​តទៅ​លើ​បុរស​នេះ ដោយ​ដាល់​គាត់​នៅត្រង់​មុខ ហើយ​បាន​ព្យាយាម​រត់គេចខ្លួន​ទាំងយប់​ង​ងិ​ត ។ ប៉ុន្តែ ការរំដោះ​ខ្លួន​ទាំង​ភ័យ​ស្លន់ស្លោ​បែបនេះ បានធ្វើ​ឲ្យ​នាង​រត់​ជ្រុលជើង និង​ធ្លាក់​ពីលើ​ច្រាំង​ថ្ម បណ្តាល​ឲ្យ​រងរបួស​ក្បាល​យ៉ាងធ្ងន់ធ្ងរ ។​

​ជាមួយ​របួស​នេះ នាង​ពុំ​អាច​ក្រោក​ឡើង​បានទេ ហើយ Ruangwong បាន​តាម​រកឃើញ និង​បន្ត​រំលោភ​នាង​ទាំង​រងរបួស​រហូតដល់ ១០ ម៉ោង ទើប​អ្នកស្រុក​អាច​សង្គ្រោះ​នាង ។​

​ស្ត្រី​ជា​អ្នកស្រុក​ញូវយ៉ក​នេះ ត្រូវបាន​គេ​ជឿថា នាង​ពុំ​សង្ឃឹម​អាច​រស់​បានទេ ពី​ហេតុការណ៍​ដ៏​រន្ធត់​នេះ ខណៈ​នាង​កំពុង​ស្ថិតក្រោម​ការវះកាត់​ឆ្អឹងខ្នង នៅឯ​មន្ទីរពេទ្យ​ថៃ​មួយ ។​

​បន្ទាប់ពី​រយៈពេល​ជាង​១​ឆ្នាំ នៃ​ការព្យាបាល​រាងកាយ​ដ៏​យកចិត្តទុកដាក់ នាង​អាច​ដើរ​បាន​ជាមួយ​ឈើច្រត់ និង​ជើង​ដែក​ជំនួយ (leg braces) ។ ទោះយ៉ាងណា នាង​នៅតែ​ពុំ​អាចមាន​អារម្មណ៍​ដើរ​ដឹង​អំពី​ជើង​របស់​នាង ខណៈ​ពឹង​ជាមួយ​ឈើច្រត់ ។

​ប៉ុន្តែ ឥឡូវនេះ Gavios បានសម្រេច​ចិត្ត​ទទួល​យ​ការប្រកួតប្រជែង​ដ៏​ធំ​បំផុត​មួយ តាមរយៈ​ការរត់​ម៉ា​រ៉ា​តុង​ក្នុង​ទីក្រុង​ញូវយ៉ក នៅ​ថ្ងៃទី​០៤ ខែវិច្ឆិកា ខាងមុខនេះ ។​

​បច្ចុប្បន្ន នាង​កំពុង​ប្រឹងប្រែង​ហ្វឹកហាត់​យ៉ាងខ្លាំង ៦ ម៉ោង​ក្នុង​១​ថ្ងៃ សម្រាប់​ការរត់​ម៉ា​រ៉ា​តុង ឆ្លងកាត់​សង្កាត់​ចំនួន​៥ នៅក្នុង​ទីក្រុង​ញូវយ៉ក ដែលជា​ព្រឹត្តិការ​ដ៏​ធំ​បំផុត​នៅក្នុង​ពិភពលោក ៕

ដោយ​៖ ចន្ទី

ប្រភព​៖ honey.nine.com.au​

spot_img
×