Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ជិះ​ម៉ូតូ​វ៉ា​ជែង​ជាមួយ​រថយន្ត​មិន​ផុត​ទាក់​ដៃចង្កូត​ដួល​ចូល​ក្រោម​កង់​រថយន្ត​កុងតឺន័រ​កិន​ស្លាប់​ភ្លាម​

spot_img

​ភ្នំពេញ ៖ បុរស​ម្នាក់​បែកក្បាល​ស្លាប់​ភ្លាមៗ​ក្នុង​ថ្លុកឈាម​ដោយសារ​តែ​ជិះ​ម៉ូតូ វ៉ា​ជែង​ជាមួយ​រថយន្ត​មិន​ផុត​ក៏​ទាក់​ដៃចង្កូត​ចូល​កង់​រថយន្ត​កុងតៃន័រ​មួយ​ដែល​បើក​ច្រាសទិស កាលពី​រសៀល ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៨ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ខាងលិច​អគ្គបញ្ជាការ​កងទ័ពជើងគោក ភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ​សែន​ជ័យ ។​

អ្នកភូមិ​ឱ្យដឹងថា​៖​បុរសរងគ្រោះ​មិនទាន់​ស្គាល់​អត្តសញ្ញាណ អាយុ​ជាង​២០​ឆ្នាំ ជិះ​ម៉ូតូ ម៉ាក ZOOMER ពណ៌​ខ្មៅ លាយ​ទឹកក្រូច ពាក់​ស្លាក​លេខ ភ្នំពេញ 1GE-1902 ។ ចំណែក​រថយន្ត​កុងតៃន័រ ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ 3C-0949 ដឹក​ទំនិញ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ ក្រោយ​កើតហេតុ បាន​ចុះ​គេចខ្លួន​ពី​កន្លែងកើតហេតុ​បាត់ ។​

អ្នកឃើញ​ហេតុការណ៍​បានឲ្យដឹងថា​៖ មុនពេល​កើតហេតុ ខណៈ​មេឃ​កំពុង​ធ្លាក់​ភ្លៀង​ផង ជនរងគ្រោះ​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ​ពី​កើត​ទៅ​លិច វ៉ា​ជែង​រថយន្ត​ខាង​មុខ​ជា​បន្តបន្ទាប់ បើក​ចូល​ទាំង​បំណែក​ផ្លូវ​ម្ខាង​ទៀត លុះដល់​ចំណុច​ខាងលើ វ៉ា​មិន​ផុត ស្រាប់តែ​ទាក់​ដៃចង្កូត​ជាមួយ​រថយន្ត​កុងតៃន័រ បោក​ចូល​កង់​ក្រោយ​ខាងឆ្វេង បណ្តាលឲ្យ​កិន​បែកក្បាល​ស្លាប់​ភ្លាម​នៅ ក្នុង​ថ្លុកឈាម​តែម្តង​ហើយ​អ្នក​បើក​បរ​រថយន្ត​បាន​ចត​រថយន្ត​ស្ងៀម​នៅក្បែរនោះ​ហើយ​ចុះ​រត់គេច​ទៅ​បាត់ ។​

អ្នកភូមិ​បន្តថា​៖​ក្រោយ​កើតហេតុ​ករណី​ខាងលើ​សមត្ថកិច្ច​មូលដ្ឋាន​ជំនាញ​ចុះ​ទៅ​សម្រួល​ចរាចរណ៍​ជៀសវាង​កកស្ទះ ហើយ​ប្រគល់​ឲ្យ​ការិយាល័យ​ចរាចរណ៍ជើងគោក ដើម្បី​យក​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សាទុក​រងចាំ​ដោះស្រាយ​ពេល​ក្រោយ​។ ចំណែក​សាកសព​ជន​រងគ្រោះ សមត្ថកិច្ច ពិនិត្យ​ស្លាកស្នាម​រួចរាល់​នឹង បន្ត​ស្រាវជ្រាវ​ស្វែងរក​សាច់ញាតិ​ដើម្បី​ដឹកយក​ទៅ​ស្រុកកំណើត ៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

   

spot_img
×