Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

“​ហ្វូង​ស្វា​បះបោរ​” យក​ដុំថ្ម​គប់​បុរស​ម្នាក់​រហូត​…​ស្លាប់ នៅ​ឥណ្ឌា​

spot_img

Dharampal Singh គឺជា​បុរស “​ស៊យ​” បំផុត ព្រោះ​ត្រូវ​ហ្វូង​ស្វា​វាយប្រហារ​ដោយ “​ដុំថ្ម​” ។ ទោះ​បី​ត្រូវ​បាន​នាំយក​ទៅ​មន្ទីរពេទ្យ តែ​របួស​ធ្ងន់​ពេក​គាត់​បាន​បាត់បង់​ជីវិត​ទៅ ។​

​ករណី​វាយប្រហារ​គួរ​ឲ្យ​តក់ស្លុ​តមួយ ទើប​កើត​ឡើង​នៅ​ឥណ្ឌា ។ បុរស​ឈ្មោះ Dharampal Singh អាយុ ៧២​ឆ្នាំ បាន​ដើរ​រើស​អុស ស្រាប់តែ​មាន​ស្វា​មួយ​ហ្វូង​ធ្វើការ​វាយប្រហារ​លើ​គាត់ ។ ពួក​វា​បាន​នាំ​យក​ដុំថ្ម​ពី​អគារ​មួយ​ក្បែរ​នោះ រួច​ចាប់ផ្តើម​គប់​សំដៅលើ​គាត់ ។ ការងារ​វាយលុក​ពីលើ​ដើមឈើ​នេះ ធ្វើឲ្យ​លោក​រងរបួស​នៅ​ក្បាល ទ្រូង​… ត្រូវបាន​អ្នកជិតខាង​នាំ​ទៅ​មន្ទីរពេទ្យ​សង្គ្រោះ ។ ប៉ុន្តែ​ដោយ​របួស​ធ្ងន់ធ្ងរ​ពេក គាត់​បាន​លាចាក​លោក​ហើយ ។​

​ប្អូនប្រុស​របស់​បុរស​វាសនា​អាក្រក់​នេះ ពោលថា ៖ “​ពួក​ស្វា​បាន​គប់​ដុំ​ថ្ម​ប្រមាណ ២០​ដុំ មកលើ​គាត់ ។ ការ​គប់​ពីលើ​រយៈកម្ពស់​បែបនេះ​ពិតជា​ខ្លាំងក្លា​ណាស់ ។ ពួក​ស្វា​នេះ​គឺជា​ឃាតករ ហើយ​វា​នឹង​ត្រូវ​ទទួលយក​វាសនា​ដូចគ្នានេះដែរ​! -​បុរស​រូប​នេះ​ពោល​ទាំង​កំហឹង ។​

​ស្វា​នៅ​ឥណ្ឌា កំពុង​ក្លាយ​ជា​កត្តា​គ្រោះថ្នាក់​ចំពោះ​មនុស្ស ។​

​ក្រុមគ្រួសារ​ជនរងគ្រោះ បាន​ដាក់ពាក្យ​ប្តឹង​ទៅ​ប៉ូលិស តែ​ប៉ូលិស​ព្យាយាម​ពន្យល់ថា នេះ​ជា​រឿង​គ្រោះថ្នាក់ ដោយ​ពួកគេ​ពុំ​អាច​ធ្វើការ​ចោទប្រកាន់​ទោស​លើ​ពួក​ស្វា​បានទេ ។​

​គួររំលឹកថា នៅ​ឆ្នាំ ២០១៧ ចៅហ្វាយ​រង​ក្រុង​មួយ នៅ​ញូ​ដេលី បាន​ត្រូវ​ស្វា​មួយ​ហ្វូង​វាយប្រហារ ហើយ​បាត់បង់​ជីវិត​ដែរ ។​

​គ្មាន​ច្បាប់​សម្រាប់​កាត់ទោស ហេតុនេះ​ការស្លាប់​គឺជា​ឧប្បទ្ទវហេតុ​មួយ​ប៉ុណ្ណោះ ៕

​ចន្ទ្រា​

spot_img
×