Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិ​ចិន​ម្នាក់​ត្រូវ​រថយន្ត​មួយ​គ្រឿង​បើក​បុក​ពីក្រោយ​បណ្ដាលឱ្យ​ស្លាប់​នៅ​កន្លែងកើតហេតុ​

spot_img

​ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​ម្នាក់​ជិះ​ម៉ូតូ​មិន​ពាក់​មួយ​សុវត្ថិភាព​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយ​គ្រឿង​បើក​បុក​ពីក្រោយ​ផ្លោង​ទៅ​បោក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាលឲ្យ​បែកក្បាល​ចេញ​ខួរ​ស្លាប់​ភ្លាមៗ​។​

អ្នក​ភូមិ​កើតហេតុ​បានឱ្យដឹងថា​៖​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ បាន​កើតឡើង​កាលពី​ម៉ោងជាង​១ រំលង​អធ្រាត្រ ឈានចូល​ថ្ងៃ ទី​២២ ខែតុលា ឆ្នាំ​២០១៨ នៅតាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ជាប់​របង​ព្រលាន​យន្ត ហោះ​អន្តរជាតិ​ភ្នំពេញ​ហៅ​ពោធិចិនតុង ស្ថិតក្នុង​ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

សមត្ថកិច្ច​បាន​ឱ្យដឹង​ថា​៖​បុរស​រងគ្រោះ​ជា​ជនជាតិ​ចិន​ខាងលើ ឈ្មោះ​JIN BAOSONG (​ជិន បាវ​សុង​) អាយុ​៣៧​ឆ្នាំ ជនជាតិ​ចិន ធ្វើការ​នៅ ក្រុង​ហ៊ុនស៊ិ​ចផ្លាស អ៊ិន​ដា​សស្រូយ​។​

អ្នកភូមិ​កន្លែងកើតហេតុ​បានឲ្យដឹងថា​៖ នៅ​មុនពេល​កើតហេតុ គេ​ឃើញ​បុរស​រងគ្រោះ​ខាងលើ​ជិះ​ម៉ូតូ​មួយ​គ្រឿង​តែ​ម្នាក់ឯង ដោយ​ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម​២០០៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្ដាល​1K-9708 បាន​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទិសដៅ​ពី​ត្បូង​ទៅ​ជើង ខណះមក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​មាន រថយន្ត​មួយ​គ្រឿង​មិន​ចាំ​ម៉ាក បាន​ធ្វើដំណើរ​ស្រប​ទិស​គ្នា ហើយ​ក៏​បុក​ម៉ូតូ​ពីក្រោយ​ពេញទំហឹង បណ្ដាលឲ្យ​ជនរងគ្រោះ​បោកក្បាល​និង​ក្បាលនា​គ​ពុះ​ចែក​ទ្រូងផ្លូវ​ធ្លាយ​ខួរ​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង​តែម្ដង ចំណែក​ឯ​រថយន្ត​បង្ក​បាន បើក​គេចខ្លួន​បាត់​ពី​កន្លែងកើតហេតុ​ភ្លាមៗ​ផង​ដែល​។​

អ្នកភូមិ​បន្តទៀតថា​៖​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង និង​ឆែក​ក្នុងការ​បូ​ប​ឃើញ​លុយ​ដូល្លា​ចំនួន​១០០​ដុល្លារ និង​កាត​ផ្សេងៗ​ចំនួន​៧​សន្លឹក ហើយ​នឹង​យក​ម៉ូតូ​រងគ្រោះ​ទៅ​រក្សាទុក​នៅ​ពធិកា​រដ្ឋាន​នគរបា​ល​ខណ្ឌ​ពោធិ៍​សែន​ជ័យ រីឯ​សព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​និង​រៀបចំ​ដឹកយក​ទៅ​តំកល់​នៅ​វត្ត​ទឹកថ្លា​រងចាំ​ស្វែងរក​សាច់ញាតិ​មក​យក​ទៅ​ស្រុកកំណើត ៕​ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×