Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជិះ​យន្តហោះ​បច្ចុប្បន្ន អ្វីៗ​ក៏​ទំនើប ប៉ុន្តែ​បែរជា​ស្រណោះ​ការធ្វើដំណើរ​តាម​យន្តហោះ​គ្រា​មុន​…

spot_img

​បើ​ប្រៀបធៀប​ទៅ​នឹង​សម័យ​ជឿនលឿន បច្ចុប្បន្ន​នោះ​វិស័យ​អាកាសចរណ៍​អំឡុង​ឆ្នាំ ១៩៣០ ដល់ ១៩៨០ ពិតជា​អន់​ខ្សោយ​ណាស់ ។ ប៉ុន្តែ​…

​យន្តហោះ​ជំនាន់​នោះ​តូច មាន​មនុស្ស​ជិះ​តិច​

​បច្ចុប្បន្ន​ត្រូវ​ចំណាយពេល Check-in យ៉ាងតិច ៣០-៤០​នាទី នោះ​ពុំ​គិត​ដល់​ការ​តម្រូវឲ្យ​មាន​វត្ត​មាន​មុន​ពេល​ហោះហើរ​… ២​ម៉ោង ហើយ​មនុស្ស​ទាំង​ហ្វូង​នាំគ្នា​ដើរ​សំដៅ​យន្តហោះ ។​

​អំឡុង​ឆ្នាំ ១៩៣០ អ្នកដំណើរ​អាច​សម្រាក​បាន​យ៉ាង​ស្ងប់ស្ងាត់ កៅអី​ធំ​ទូលាយ​…

​រហូត​ដល់​អំឡុង​ឆ្នាំ ១៩៦០ ទើប​គេ​បន្ថែម​តុ​អាហារ ។ យ៉ាងណា​ក៏​ទំហំ​កៅអី​នៅ​ទូលាយ​ដដែល ។​

១០​ឆ្នាំក្រោយ អ្នកដំណើរ​ឈាន​ចូល​សម័យកាល Boeing 747 ទំហំ​កៅអី​ក៏​ធំៗ​ដដែល ។​

​ប៉ុន្តែ​មកទល់​បច្ចុប្បន្ន ដើម្បី​កេងចំណេញ​លើ​តម្រូវការ​ធ្វើ​ដំណើរ​ច្រើនឡើងៗ តាម​យន្តហោះ កៅអី​ត្រូវបាន​បង្រួម​តូច ផ្លូវ​ដើរ​ក៏​…​ចង្អៀត ។​

​មុន​នេះ​គេ​អាច​អង្គុយ​គង​អន្ទាក់ខ្លា​បាន​យ៉ាង​រំភើយ​

…​ប៉ុន្តែ​ឥឡូវ​ត្រូវ​បង្រួម​ជើង​នៅ​ស្ងៀម គួរ​ឲ្យ​ពិបាកទ្រាំ ។​

​អាហារ​លើ​យន្តហោះ​ពីមុន មិន​ខុស​អ្វី​នឹង​ភោជនីយដ្ឋាន​ទេ ។​

​ចំណែក​ឥឡូវ​បើ​ចង់បាន​ដូច​ពេល​មុន​គឺ​ត្រូវ​អង្គុយ​កៅអី​លំដាប់​ខ្ពស់ ឬក៏​ត្រូវ​ចាយលុយ​បន្ថែម ។​

​ចំណែក​មុខ​អាហារ​វិញ ក៏​មាន​នំប៉័ង ប៊ឺរ ផ្លែឈើ​តិចតួច ស្រាក្រហម​កន្លះ​កែវ​ប៉ុណ្ណោះ ។​

​កៅអី​ជំនាន់​មុន​អាច​គេ​ង​បាន​យ៉ាង​ស្រួល ដោយ​ពុំ​ចាំបាច់​ត្រូវ​ទិញ​សំបុត្រ​តម្លៃ​ខ្ពស់​ទេ ។​

​ឥឡូវ​ចាយលុយ​បន្ថែម ក៏​លំដាប់​ខ្ពស់​បច្ចុប្បន្ន បាន​ត្រឹម​ដេក “​ក្រវៀន​” ប៉ុណ្ណោះ ។​

​ពី​មុន​ក្នុង​បន្ទប់ទឹក យន្តហោះ មាន​ទាំង​តុ​សម្រាប់​តុបតែង​មុខ ។​

​ចំណែក​ឥឡូវ មាន​ត្រឹម​បង្គន់ ហើយ​អាង​លាងមុខ​ប៉ុណ្ណោះ ។​

​ពីមុន​អាច​កែ​អផ្សុក​ដោយ​ការលេង​ហ្គេម ។​

​ប៉ុន្តែ​ឥឡូវ​មាន​កម្មវិធី​កម្សាន្ត​ជាច្រើន ។​

​ព្រលាន​យន្តហោះ​ពី​ដើម មាន Bar អង្គុយ​កម្សាន្ត​រង់ចាំ​យ៉ាង​ស្ងៀមស្ងាត់ ។​

​ចំណែក​ឥឡូវ​វិញ​មាន​តែ ៖ ដើរ​ទិញ​របស់​របរ​លេង​កំសាន្ត និង​បរិភោគ​អាហារ ។​

…​ពិតជា​ពិបាក​រក​ភាពស្ងប់ស្ងាត់ កៅអីអង្គុយ​ពុំ​ចាំបាច់ “​ដណ្តើម​” កន្លែង​គង​ដៃ ។​

​ចន្ទ្រា​

spot_img
×