Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

“ស្រី​ស្អាត” តែ​មាត់ “​មហា​ខ្ជិល​ដុស​ធ្មេញ​” បាន​បង្ហាញ​ខ្លួន​ហើយ ហើយ​សារភាពថា ៖ ខ្ញុំ​ពុំ​បាន​ដុស​ធ្មេញ​…១០​ឆ្នាំ​ហើយ !

spot_img

សាក​គិត​មើលទៅ ស្រី​ស្អាត​ម្នាក់​ពុំ​បាន​ដុស​សម្អាត​ធ្មេញ​ដល់​ទៅ ៣៦៥​ថ្ងៃ តើ​ជីវិត​របស់​គាត់​យ៉ាងម៉េច​ដែរ​! ។​

​ស្រី​ស្អាត​ត្រូវបាន​ផ្តល់​រហស្សនាម​ថា “​មនុស្ស​ចម្លែក​” ប្លែក​ត្រង់ ១០​ឆ្នាំ​ហើយ មិន​ដែល​ប៉ះ​ច្រាស​ដុសធ្មេញ ។​

​ដោយសារ​មូលហេតុ​នេះឯង ទើប Hyon Ji អាយុ ២០​ឆ្នាំ បាន​ក្លាយជា​ភ្ញៀវកិត្តិយស​នៃ​កម្មវិធី​ទូរទស្សន៍ “​មនុស្ស​ចម្លែកៗ​” ក្នុង​ឆា​ណែ​ល TVN របស់​កូរ៉េ​ខាងត្បូង ។​

​ក្នុងជំនួប​នោះ​ស្រី​ស្អាត​បាន​ស្រាយ​ចម្ងល់​ទាំង​អស់​ពី​រឿង​ខ្ជិល​ដុសធ្មេញ​អស់ ១០​ឆ្នាំ ។ HyonJi ប្រាប់ថា តាំងពី​នៅ​តូច​ម្តាយ​របស់​នាង​តែង​ត្រៀម​ច្រាស និង​ថ្នាំដុសធ្មេញ ព្រមទាំង​ជួយ​ដុសធ្មេញ​ឲ្យ​ថែម​ទៀត ។​

​លទ្ធផល​នៃ​ភាព​កម្ជិល​…១០​ឆ្នាំ​

​ពេល​អាយុ​បាន ១០​ឆ្នាំ ម្តាយ​នាង​លែង​រវល់​រឿង ជួយ​រៀបចំ​ឲ្យ​នាង​ទៀត ។ នេះ​ជា​មូលហេតុ​ដើម ដែល ១០​ឆ្នាំ​កន្លង​នាង​ពុំ​បាន​ប៉ះ​ច្រាស​ដុស​ធ្មេញ ។​

​នាង​នៅ​បាន​ទម្លាយ​ប្រាប់ថា នាង​ច្រើន​ស៊ី​ស្ករ​ទឹកដោះគោ​ជាមួយ​ឆ្កែ​សំណព្វ​របស់​នាង​! ។ គេ​សួរ​ត្រឡប់​ថា ៖ “​នាង​មិន​ខ្លាច​ចម្លង​មេរោគ​ទេ​ឬ​? ប្អូនស្រី​នាង​ឈ្មោះ Gi Hyou Ji ឆ្លើយ​ជំនួស ៖ “​គាត់​មិន​ចម្លងជំងឺ​ឲ្យ​ឆ្កែ គឺ​ជា​សំណាង​ទៅហើយ​!” ។​

​ដោយ​មូលហេតុ​នេះ មិត្តភក្តិ​ជាច្រើន​បាន​ក្លាយជា​… “​មិត្ត​ចាស់​” ។​

​ចំនួន​ឆ្នាំ​មិន​ដុសធ្មេញ​កាន់តែ​កើន មិត្តភក្តិ​របស់​នាង​ក៏​កាន់តែ “​ឃ្លាតឆ្ងាយ​” ដល់​ថ្នាក់​នាង​លែង​មាន​មិត្តភក្តិ​ថ្មី​ហើយ ។​

​ក្នុង​រឿង​ស្នេហា​វិញ នាង​សារភាព​ថា ៖ គ្មាន​មិត្ត​ប្រុស​ណា​ហ៊ាន​ថើ​មនាង​លើសពី​១០​វិនាទី​ឡើយ ហើយ​ក្រោយពី​ការថើម​អ្នក​ទាំងនោះ​បាន​ក្លាយជា “​សង្សារ​ចាស់​” ទាំងអស់ ។​

​ក្នុង​កម្មវិធី​នេះ​ដែរ ទន្ត​បណ្ឌិត​បាន​ត្រួតពិនិត្យ​មើល​ធ្មេញ​របស់​នាង​ឲ្យដឹងថា ៖ ធ្មេញ​របស់​នាងរង​ដង្កូវ​ស៊ី ហើយ​បាន​ខូច​អស់ ១០​ធ្មេញ ។ ទន្ត​បណ្ឌិត​ប្រាប់ថា ៖ បើ​មិន​កែ​ទម្លាប់​ទេ មុន​អាយុ ៤០​ឆ្នាំ ធ្មេញ​របស់​នាង​នឹង​ជ្រុះ​ទាំងអស់ ហើយ​នាង​នឹង​រក​ជីវិត​មួយ​ដ៏​បំពុល​ដោយសារ​ក្លិន​ធ្មេញ “​សាហាវ​” ពេក ។​

​បញ្ចប់​កម្មវិធី Gi Hyon Ji បាន​សន្យាថា នឹង​កែខ្លួន​ទៅ​ព្យាបាល​ធ្មេញ និង​ថែទាំ​វា​ឲ្យបាន​ល្អ​បំផុត ជា​ការសង​មកវិញ​នូវ​កំហុស ១០​ឆ្នាំ កន្លងមក ។​

​សុំ​តែ​ម្យ៉ាង​កុំឲ្យ​គេ​ថា នាង​ជា “​មនុស្ស​ចម្លែក​” ទៀត​តែ​ប៉ុណ្ណោះ ៕

​ចន្ទ្រា​

spot_img
×