Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សត្វ​ចម្លែក​សមុទ្រ​ដូច​មាន់​គ្មាន​ក្បាល ត្រូវបាន​រកឃើញ​នៅ​តំបន់​សមុទ្រ​ប៉ូល​ខាងត្បូង​ (វីដេអូ)

spot_img

​វា​ជា​ប្រភេទ​សត្វ​សមុទ្រ ខ្លះ​ហៅថា ត្រសក់​សមុទ្រ មាន​សណ្ឋាន​ដ៏​ចម្លែក​គួរឲ្យខ្លាច ។ អ្នកវិទ្យាសាស្ត្រ ដាក់​ឈ្មោះ​វា​ថា Enypniastes eximia និង​ថែម​ទាំង​មាន​រហស្សនាម​មួយទៀត​គឺ “​សត្វ​សមុទ្រ​ដូច​មាន់​គ្មាន​ក្បាល​” ។ សត្វ​នេះ​ពេលវេលា​ភាគច្រើន វា​សម្ងំ​នៅ​ទឹកសមុទ្រ​ជម្រៅ ៥០​ម៉ែត្រ ។​

​អ្នកវិទ្យាសាស្ត្រ​ប្រទះឃើញ​ដោយ​ចៃដន្យ​ពេល​គេ​ហែល​ទឹក​លេង​នៅ​តំបន់​អាគ្នេយ៍​ប៉ូល​ខាងត្បូង ។​

​ពេល​នៅ​តូច​វា​មាន​ពណ៌​ក្រហម​ព្រឿង ហើយ​កាន់តែ​ធំ​វា​កាន់តែ​ក្រហម​ខ្លាំង​ឡើង ។ នៅពេល​យប់​រាងកាយ​វា បញ្ចេញ​ពន្លឺ ដើម្បី​ប្រឆាំង​នឹង​សត្រូវ ។ ពន្លឺ​នេះ​នៅ​ជា​អាវុធ​សម្រាប់​វា​គំរាម ហើយ​វាយប្រហារ​លើ​សត្វ​ជា​ចំណី​បាន​យ៉ាង​ងាយ ។​

​គេ​បាន​ប្រទះ​ឃើញ​វា​ដំបូង​នៅ​ខែ​មេសា ឆ្នាំ ១៩៨៤ ។​

​កាលពី​ខែ​មេសា ឆ្នាំ ១៩៨៤ គេ​បាន​ប្រទះ​ឃើញ​វា​ម្តង​ហើយ​នា​តំបន់​ប្រជុំ​កោះ Bahamas ។​

​វា​តែង​ហែល​តាម​ឆ្នេសមុទ្រ ដើម្បី​ស្វែងរក​អាហារ ។ ពេល​រក​បាន​អាហារ​វា​ចេះ​កប់​ទុក​នៅ​ក្រោម​ថ្ម ហើយ​ពេល​ឃ្លាន​វា​នឹង​ចុះ​ទៅ​កាន់​ទីនោះ​ដើម្បី​បរិភោគ​យ៉ាង​ស្ងប់ស្ងាត់ ៕ លី​សា​

spot_img
×