Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាលា​សន្ត​សា​វី​យេ (​គ្រឹ​ស្ទា​ន​)​នៅ​ភ្នំ​បាក់​ខេត្តបន្ទាយមានជ័យ​នឹង​រួមចំណែក​បណ្តុះបណ្តាល​ធន​ធាន​មនុស្ស

spot_img

​​បន្ទាយមានជ័យ : ពួក​មន្ត្រី​ជំនាញ​រដ្ឋាភិបាល​និង​ម្ចាស់ជំនួយ ក៏ដូចជា​អង្គការ​ដៃគូ​អភិវឌ្ឍន៍​បាន​រំពឹងទុក​ថា សាលា​សន្ត​សា​វី​យេ នៅ​ភូមិ​ភ្នំ​បាក់​សង្កាត់​ទឹកថ្លា​ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ​នឹង​រួមចំណែក​បណ្តុះបណ្តាល​ធន​ធាន​មនុស្ស​ដ៏​សំខាន់​មួយទៀត​នៅ​កម្ពុជា​។​

​លោក ឈើ​យ ចាន់ណា អភិបាល​ស្តីទី​ខេត្តបន្ទាយមានជ័យ​និយាយ​ក្នុង​ពី​ធី​សម្ពោធ​ដាក់អោយ​ប្រើប្រាស​នោះ​កាលពី​ថ្ងៃទី​២​ធ្នូ​ថា : ហេ​ដ្ឋា​រចនា​ស​ម្ពូ័​ន្ធ​អគារសិក្សា​១១​ខ្នង​ស្មើ​៣១​បន្ទប់ ក្នុងនោះ​មាន​បន្ទប់​មហាសាល​២ និង​សមិទ្ធផល​ជាច្រើន​ទៀត​នៅក្នុង​បរិ​វណ​សាលា​សន្ត​សា​វី​យេ ( Xavier Jesuit School ) ភូមិ​ភ្នំ​បាក់​សង្កាត់​ទឹកថ្លា​ក្រុង​សិរីសោភ័ណ​នេះ ជា​សមិទ្ធផល​ដ៏​ធំ​សម្បើម​ថ្មី​ទៀត​បាន​ពី​សប្បុរសជន​និង​អង្គការ​ដៃគូ​អភិវឌ្ឍន៍​នៃ​មិត្ត​បរទេស​។​

​លោក សង្ឃឹម​ជឿជាក់ថា សមិទ្ធផល​នេះ​នឹង​រួមចំណែក​ដល់​ការជួយ​កុមារ​និង​ប្រជា​សហគមន៍​មូលដ្ឋាន​បានទទួល​ការសិក្សា​រៀនសូត្រ បណ្តុះបណ្តាល​ចំណេះ​ជំនាញ​សម្រាប់​អនាគត​ភ្លឺស្វាង​របស់​ពួកគេ​ស្របតាម​បំណង​សហគមន៍​គ្រឹ​ស្ទ​បរិស័ទ​ខាង​កាតូលិក​នៅក្នុង​និង​ក្រៅប្រទេស ក៏ដូចជា​គោ​លន​យោ​បាល​លើ​វិស័យ​អប់រំ​រប​សើ​រាជរដ្ឋាភិបាល​កម្ពុជា​។​

​លោក ឃ្វី​ន វូ នាយក​ប្រតិបត្តិ​សាលា​សន្ត​សា​វី​យេ​(​សាលា​គ្រឹ​ស្ទា​ន​) នៃ​អង្គការ​មេត្តាករុណា​និយាយថា​: ហេ​ដ្ឋា​រចនា​ស​ម្ពូ័​ន្ធ​អគារសិក្សា​១១​ខ្នង​ស្មើ​៣១​បន្ទប់ ក្នុងនោះ​មាន​បន្ទប់​មហាសាល​២ និង​សមិទ្ធផល​ជាច្រើន​ទៀត​នៅក្នុង​បរិ​វណ​សាលា​សន្ត​សា​វី​យេ​ឬ​សាលា​យី​ស៊ូ​សា​វី​យេ ( Xavier Jesuit School ) នេះ ដើមឡើយ​ជា​ដី​ទំនាប​លិច​ទឹក ភក់ ព្រៃ​និង​ដាច់​ឆ្ងាយ​ជាងគេ​ពី​ភូមិ ។​ប៉ុន្តែ​ពី​ឆ្នាំ​២០១៤​មក ដោយ​អំណរ​និង​អំណោយ​រាប់សែន​លាន​ដុល្លា​សរ​អារ ពី​ព្រះ​ជា​ម្ចាស់​នៅក្រៅ​ប្រទេស យើង​ក៏​កសាង​យ៉ាង​សម្បើម​តាំងពី​ទិញ​ដី​ជាង​១០​ហិច​តា ចាក់ដី​ធ្វើ​របង ស្ថាបនា​ផ្លូវ ជីក​ស្រះ ដាំ​ដើមឈើ​និង​ផ្កា សួន​បន្លែ ទីលានកីឡា អគារ​ធំ​តូច​ដ៏​ប្រ​ណឹ​ត​ឡើង​។​ពោលគឺ​ឥឡូវ​ក្លាយជា​សាលារៀន​ស្របតាម​និយាម​គរុកោសល្យ​និង​ទាន់សម័យ​ដែរ​។​

​លោក អូ អិន​ដុន តំណាង​ប្រធាន​ក្រុម​សហជីវិន​ព្រះ​យី​ស៊ូ​កម្ពុជា​. លោក​ឡូ​រិ​ន​សូ យ៉ុម តំណាង​ម្ចាស់ជំនួយ​មកពី​ប្រទេស​កូរ៉េខាងត្បូង​ថ្លែងថា​: សាលា​សន្ត​សា​វី​យេ​នេះ កើតចេញពី​ការប្រទាន​ពី​ព្រះ​ជា​ម្ចាស់​និង​ការចែករំលែក​ពី​ក្រុម​គ្រឹ​ស្ទ​បរិស័ទ​នៅក្រៅ​ប្រទេស រាប់ទាំង​ពី​ប្រទេស​កូរ៉េខាងត្បូង​និង​ប្រទេស​ជាច្រើន​ទៀត​ក្នុង​ពិភពលោក​។ ឥឡូវនេះ សាលា​ទទួល​សិស្ស​ថ្នាក់​មតេយ្យ បឋមសិក្សា មធ្យមសិក្សា​បឋមភូមិ​រាប់រយ​នាក់ ដើម្បី​រៀនសូត្រ បណ្តុះបណ្តាល​បំប់​ន​បន្ថែម​។ យើង​សង្ឃឹមថា នឹង​ជួយ​អោយ​ក្មួយ​កុមារ​បានសម្រេច​ក្តី​សុ​បិ​ន្ត​ទៅជា​អនាគត​ភ្លឺស្វាង​។​យើង​នឹង​បន្ត​ធ្វើជា​ដៃគូ​អភិវឌ្ឍន៍​ដ៏​ល្អ រឹងមាំ​ជាមួយ​អាជ្ញាធរ​ដែនដី ពិសេស​ម​ន្ទិ​រ​និង​ក្រសួង​អប់រំ យុវជន​និង​កីឡា​ក្នុង​ការអប់រំ​បណ្តុះបណ្តាល​ធនធានមនុស្ស​តាំងពី​ថ្នាក់ក្រោម​ទៅ​។​

​លោក ហ៊ាង ស៊ី​ណេ អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា តំណាង​លោក​បណ្ឌិត​សភាចា​រ្យ​ហង់ ជួនណា​រ៉ុ​ន បាន​អបអរសាទរ និង​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ​លោក​ឱ​ពុក​អ្នក​ម្តាយ​គ្រឺ​ស្ទា​ន​និង​សប្បុរសជន​ដែល​ផ្តួចផ្តើម​និង​បរិច្ចាគ​អំណោយ​នៃ​សេចក្តី​ល្អ​នេះ​មកជួយ​កសាង​សមិទ្ធផល​និង​បង្ហាត់បង្រៀន អប់រំ​បណ្តុះបណ្តាល​កូនចៅ​ពលរដ្ឋ​នៅ​ជនបទ​ជាយក្រុង​និង​នៅ​ក្រុង​សិរីសោភ័ណ ក៏​ដូច​នៅ​ខេត្តបន្ទាយមានជ័យ​នេះ​។ លោក ហ៊ាង ស៊ី​ណេ ក៏​សង្ឃឹមទុក​ដូច​មន្ត្រី​និង​ម្ចាស់ជំនួយ​ខាងលើ​ដែរ ថា​សាលា​នេះ​នឹង​រួមចំណែក​ផលិត​ធនធានមនុស្ស​ដ៏​ចាំបាច់​និង​មាន​សារ​:​សំខាន់​។ មន្ត្រី​ថ្នាក់ដឹកនាំ​បាន​បំពាក់​មេដាយ​ដល់​សប្បុរសជន ដល់​ប្រធាន​ក្រុម​សហជីវិន​ព្រះ​យី​ស៊ូ​នៅ​កម្ពុជា ដល់​នាយក​និង​សហការី​សាលា​សន្ត​សា​វី​យេ​។ បាន​ចែក​អំណោយ​ដល់​សិស្ស​ឆ្នើម ហើយ​បន្តទៅ​ដាំ​ដើមឈើ​ជា​និមិត្តរូប ,​បាន​កាត់​ខ្សែបូ​សម្ពោធ​ដាក់អោយ​ប្រើប្រាស​ជា​ផ្លូវការ ក៏ដូចជា​ទស្សនា​ខ្សែសង្វាក់ ដំណើរការ​នៃ​អគារ​និង​បន្ទប់​ឬ​ទីតាំង​ទាំង​អស់នៃ​សាលា​សន្ត​សា​វី​យេ​-​ភ្នំ​បាក់ សង្កាត់​ទឹកថ្លា​ក្រុង​សិរីសោភ័ណ​នោះ​៕ ដោយ : បន្ទាយ​

     

spot_img
×