Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់​! ម្ចាស់​ហាង និង​គូសត្រូវ បើកឆាក​ប្រយុទ្ធ​គ្នា ១​ប្រើ​ព្រនង់ ១​ប្រើ​ប៉័ងតោ យ៉ាង​សាហាវ (​វីដេអូ​)

spot_img

បុរស​មាឌធំៗ​២​នាក់​ (ម្នាក់ជា​ម្ចាស់​ហាង និង​ម្នាក់​ទៀត​ជា​គូស​ត្រូវ) បានធ្វើ​ឲ្យ​មនុស្សម្នា​ភ្ញាក់ផ្អើល មក​ចោមរោម​មើល​ទាំង​អារម្មណ៍​រន្ធត់​យ៉ាងខ្លាំង បន្ទាប់ពី​បានឃើញ​ពួកគេ​ទាំងពីរ បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ ដោយ​ម្នាក់ៗ​ប្រដាប់​ដោយ​កាំបិត​កាន់​នៅ​នឹង​ដៃ​រៀងៗ​ខ្លួន​បែបនេះ ។​

​តាមរយៈ​វីដេអូ​បង្ហោះ​នៅលើ​បណ្តាញ​សង្គម Sina របស់​ចិន បានបង្ហាញ​ឲ្យ​ឃើញ​បុរស​អត់​ពាក់អាវ​ម្នាក់ កំពុង​ឱន​រៀបចំ​របស់របរ​លក់​ដូរ​នៅមុខ​ហាង​របស់គាត់ ។ ប៉ុន្តែ គាត់​បានដឹងខ្លួន​ភ្លាមៗ នៅពេលដែល​បុរស​ម្នាក់​ប្រដាប់​ដោយ​អាវុធ​វែង​មួយ ដែល​ទំនងជា​ព្រនង់​ដែក​ដ៏​មុត​ស្រួច បាន​ស្ទុះ​ចូលមក​សំដៅ​វាយប្រហារ​គាត់​ទាំង​កម្រោល ។​

​ប្រតិកម្ម​ដ៏​លឿន​របស់​បុរស​ម្ចាស់​ហាង​នោះ បាន​រត់​ចូលក្នុង និង​ទាញ​កាំបិតប៉័ងតោ​២ វាយបក​ទៅនឹង​បុរស​ពាក់អាវ​បៃតង​នោះ​វិញ​ដោយ​គ្មាន​ញញើត​ដៃ​ឡើយ ។ ជា​លទ្ធផល អ្នក​វាយប្រហារ​នោះ ត្រូវ​ដួល​ទៅនឹង​ដី (​ប្រហែល​ត្រូវ​ដៃ​១​កាំបិត​) តែម្តង ។ ប៉ុន្តែ សំណាង​ហើយ ដែល​បុរស​ជា​ម្ចាស់​ហាង​នោះ​ពុំ​បន្ត​វាយប្រហារ​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ ហើយក៏​ត្រូវបាន​មនុស្សម្នា​មក​ចោមរោម​ជួយសង្គ្រោះ ។​

​ទាក់ទង​ករណីនេះ​ផងដែរ ពុំ​ត្រូវបាន​ប្រភពព័ត៌មាន​ណា​អាច​បញ្ជាក់​ឲ្យ​ដឹង​ច្បាស់ ពី​មូល​ហេតុដែល​នាំ​ឲ្យ​ពួកគេ​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ​បែបនេះ​ទេ ៕

ដោយ​៖ ឧ​ត្ត​ម

ប្រភព​៖ new.qq.com​

spot_img
×