Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Trump ប្រកាសអាសន្ន​កងទ័ព ព្រោះ​ហ្វូងមនុស្ស​អន្តោប្រវេសន៍​ Honduras

spot_img

ប្រធានាធិបតី​អាមេរិក បាន​ហៅ​ហ្វូង​អន្តោប្រវេសន៍​Honduras គឺជា​«​ស្ថានការណ៍​បន្ទាន់​រប​ស់​ជាតិ​» ព្រមទាំង​ប្រកា​សកាត់​ជំនួយ​ដល់​បណ្តា​ប្រទេស​នៅ​អាមេរិក​កណ្តាល​។​

​ប្រធានាធិបតី​Trump ក្នុង​ដំណើរ​ទស្សនកិច្ច​មូលដ្ឋាន​យោធា​មួយ​កាលពី​ថ្ងៃទី​២១​តុលា​

ប្រ​នា​ធា​ធិបតី Donald Trump បាន​សរសេរ​លើ​Twitter ថា​៖ ខ្ញុំ​បានប្រកាស​អាសន្ន​ដល់ក​ង​កម្លាំង​ល្បាត​ព្រំដែន និង​កងទ័ព​ថា នេះ​ជា​ស្ថានការណ៍​បន្ទាន់​របស់​ប្រទេស​។​គួរឱ្យ​សោកស្តាយ​ដែល​Mexico​ពុំ​អាច​ទប់​ស្កាត់​ហ្វូងមនុស្ស​កំពុង​ហូរ​សំដៅ​មកកាន់​ព្រំដែន​ភាគខាងត្បូង​អាម​រិ​ក​។ យើង​នឹង​ចាប់ផ្តើម​កាត់​ខ្ទង់​ប្រាក់​ជំនួយ​ដ៏​ធំ​សម្បើម​ឱ្យ​Guatemala, Honduras និង​El Salvador ។​

​ប៉ុន្តែ​ប្រធានាធិបតី​អាមេរិក​មិនបាន​ឱ្យដឹង​អំពី​វិធានការ​ទាំងឡាយ​ដើម្បី​ដោះស្រាយ​នឹង​ក្រុម​ជនអន្តោប្រវេសន៍​Honduras ដែល​កំពុង​ចូល​កាន់តែ​កៀក​មកដល់​ព្រំដែន​Mexico -​អាមេរិក​។ ឆ្លៀតឱកាស ម្ចាស់​សេត​វិមាន​ក៏បាន ឆ្លៀត​រិះគន់​ដល់​គណបក្ស​ប្រជាធិបតេយ្យ​ថា​៖ រាល់​ពេលដែល​អ្នក​សម្លឹង​ឃើញ​ក្រុម​ជនអន្តោប្រវេសន៍​ដែល​កំពុង​សំដៅ​មក​ឬ​ដែល​ជ្រៀតចូល​ដោយ​ខុសច្បាប់ ក្នុងប្រទេស​អាមេរិក ចូរ​ទម្លាក់កំហុស​ឱ្យ​គណបក្ស​ប្រជាធិបតេយ្យ ព្រោះ​ពួកគេ​បាន​រារាំង​ការធ្វើ​វិសោធនកម្ម ច្បាប់​អន្តោ​ប្រវេ​សន៍​។​

​មនុស្ស​ប្រមាណ​៣០០០​នាក់​បានមក​ដល់ទី​ក្រុង​Tapachula ភាគខាងត្បូង​Mexico តាំងពី​ថ្ងៃទី​២១​តុលា បន្ទាប់ពី​ពួកគេ​បាន​ប្រើពេល​ច្រើន​ម៉ោង​ដើម្បី​ដើរមក​ពី​ព្រំដែន​Guatemala ។ ពួកគេ​ស្វែងរក​គ្រប់​វិធី​ដើម្បី​ចូល​អាមេរិក បំណង​គេចចេញ​ផុតពី​ស្ថានភាព​ហិង្សា​នៅ​Honduras -​ប្រទេសមួយ​ដែល​សមាមាត្រ​នៃ​អំពើហិង្សា​មាន​ខ្ពស់បំផុត​ពិភពលោក​៕​សូ​យ​ន​


spot_img
×