Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តួ​ក​គី​ទម្លាយ​ខ្សែ​វីដេអូ​បង្ហាញឱ្យឃើញ​គេច​សម្ងាត់​Arab Saudi ពាក់​ពុកមាត់​ក្លែងក្លាយ ស្លៀក​ខោអាវ​អ្នកកាសែត Khashoggi បន្ទាប់ពី​លោក​បាន​ត្រូវធ្វើឃាត​

spot_img

តួ​ក​គី​ជឿជាក់ថា Arab Saudi បានរៀបចំ​មនុស្ស​ឱ្យ​ដើរតួ​បន្លំ​ជា​អ្នកកាសែត Jamal Khashoggi ។​
​CNN បាន​ដកស្រង់​សម្តី​របស់​អយ្យការ​តួ​ក​គី និយាយថា ឈ្មោះ​Mustafa al-Madani ដែលជា​ជនល្មើស​ម្នាក់​ក្នុងចំណោម​ឧក្រិដ្ឋជន​១៥​នាក់ ទាក់ទង​ដល់​ករណី​ធ្វើឃាត​អ្នកកាសែត​Jamal Khashoggi បាន​ដើរតួ​បន្លំ​រូបលោក ត្រូវបាន​រកឃើញ​ក្នុង​កាមេរ៉ា​សន្តិសុខ​នាទី​ក្រុង Istanbu ប៉ុន្មាន​ម៉ោង​ក្រោយពេល​អ្នកកាសែត​រូបនេះ​បាន​ដើរចូល​ស្ថាន​កុងស៊ុល Arab Saudi ។​

​ពួក​អ្នកស៊ើប​អង្កេត​តួ​ក​គី​អះអាងថា al-Madani មាន​អាយុ កម្ពស់ និង​រាងរៅ​ដូច​Khashoggi ដែរ​។​

អ្នកកាសែត​Khashoggi (​ឆ្វេង​)​និង​គេញ​សម្ងាត់ al-Madani មាន​វត្តមាន​ក្នុង​ថ្ងៃទី​២​តុលា​ដូចគ្នា​

​​មន្ត្រី​អយ្យការ​ខាងលើ​ប្រកាសថា ការវាយតម្លៃ​របស់​យើងខ្ញុំ​គ្មានអ្វី​ប្រែប្រួល​ទេ​។​នេះ​គឺជា​ករណី​ធ្វើឃាត​មួយ​ត្រូវបាន​រៀបចំ​ផែនការ​ជា​យូរ​មកហើយ ហើយ​សាកសព​របស់​អ្នកកាសែត​Khashoggi ត្រូវបាន​បញ្ជូន​ចេញផុត​ពី​ស្ថាន​កុងស៊ុល​។​

​ចំណែក​Arab Saudi វិញ តាម​ប្រភព​មន្ត្រីជាន់ខ្ពស់​មិន​បញ្ចេញ​ឈ្មោះ​ឱ្យដឹងថា ការស្លាប់​របស់​អ្នកកាសែត​រូបនេះ គឺ​ស្ថិត​នៅក្រៅ​បំណងប្រាថ្នា​របស់​ពួកគេ​។​

​ពេលនេះ​ក្រុម​អ្នកស៊ើប​អង្ក​ត​កំពុង​ស្វែងរក​សាកសព​របស់លោក Khashoggi៕លីសា

 

spot_img
×