Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្ស៊ី​ប្រកាស​ត្រៀមខ្លួន​សម្រាប់​ជំនួប​កំពូល​Trump-Putin

spot_img

​នៅ​ថ្ងៃទី​២២ ខែតុលា អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង Dmitry Peskov ឱ្យដឹងថា ក្រុង​មូ​ស្គូ​បាន​ត្រៀមខ្លួន​រួចហើយ​សម្រាប់​ជំនួប​កំពូល​រវាង​ប្រធានាធិបតី Vladimir Putin និង​សម​ភាគី​អាមេរិក Donald Trump​។​

ប្រ​ធានា​ធិបតីអាមេរិក Donald Trump​ និង ប្រធានាធិបតី ​Vladimir Putin

​ប៉ុន្តែ​បច្ចុប្បន្ន​មិនទាន់មាន​ផែនការ​ត្រៀម​បម្រុង​ណាមួយ​សម្រាប់​ជំនួប​កំពូល​រវាង​មេដឹកនាំ​ទាំងពីរ​ទេ​។​

​មុន​នោះ​មួយថ្ងៃ ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក John Bolton និង​លេខា​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​រុស្ស៊ី Nikolai Patrushev ក៏បាន​ពិភាក្សា​អំពី​ផែនការ​រៀបចំ​ជំនួប​កំពូល​រវាង​ប្រ​ធានា​ធិបតី​ Trump និង​សម​ភាគី Putin ។​

​តាម​លោក Bolton ជំនួប​កំពូល​នេះ​អាច​នឹង​ប្រព្រឹត្តទៅ​នៅ Helsinki ប្រទេស​ហ្វាំ​ង​ឡង់ គឺ​ដូចគ្នា​នឹង​ជំនួប​មុននេះ​រវាង​មេដឹកនាំ​ទាំងពីរ​។​

​ចំណែក​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង Dmitry Peskov ក៏​បញ្ជាក់ថា ប្រធានាធិបតី​Putin នឹង​ជួប​លោក​Bolton នៅ​ថ្ងៃទី​២៣ ខែតុលា​នេះ​៕សូ​យ​ន​

spot_img
×