Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ការព្យួរ​បណ្តោះអាសន្ន​នៃ​គម្រោង EBA ឬ​ទណ្ឌកម្ម​ឯកតោភាគី រយៈពេល​ខ្លី​ណាមួយ អាចមាន​ផលប៉ះពាល់​ដល់​ជីវិត​របស់​កម្មករ​

spot_img

​ភ្នំពេញ​៖ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ហៅ​កាត់ GMAC ការព្យួរ​បណ្តោះអាសន្ន​នៃ​គម្រោង EBA ឬ​ទណ្ឌកម្ម​ឯកតោភាគី​រយៈពេល​ខ្លី​ណាមួយ អាចមាន​ផលប៉ះពាល់​អវិជ្ជ​មាន​រយៈពេ​លវែ​ង​ដល់​ជីវិត​របស់​កម្មករ​យើង និង​គ្រួសារ​របស់​ពួកគេ​។ ភាព​រីកចម្រើន​ទាំងអស់ ដែល​កម្ពុជា​សម្រេចបាន​ក្នុង​រយៈកាល​២​ទសវត្សរ៍​កន្លងមក​នេះ តាមរយៈ​កិច្ចខិតខំ​ប្រឹងប្រែង ពី​ភាគី​ពាក់ព័ន្ធ​ទាំងអស់ រួម​ទាំង​ដែគូ​អភិវឌ្ឍន៍​ដូចជា សហភាព​អឺរ៉ុប អាច​ត្រូវបាន​បំផ្លាញ​យ៉ាង​លឿន​។​

​ទោះយ៉ាងណា សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា នៅតែ​មាន​សុទិដ្ឋិនិយម​ថា វិស័យ​របស់​យើង​នឹងមិន​ស្ថិតនៅ​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​​​ណាមួយ និង​មិន​ស្ថិតនៅ​ក្នុង​គោលដៅ​ដាក់ទណ្ឌកម្ម​ឡើយ​។ វិស័យ​កាត់ដេរ​សម្លៀកបំពាក់​និង​ស្បែកជើង បាន​ផ្តល់​ការងារ​ដោយផ្ទាល់​ដល់​ប្រជាពលរដ្ឋ​ប្រមាណ ៧០០.០០០​នាក់ ដែល​ជាង​៨៥​ភាគរយ ជា​ស្ត្រី​មកពី​បណ្តា​ខេត្ត​ជនបទ​។ ប្រជាពលរដ្ឋ​២​នាក់​ដទៃទៀត ក្នុង​ចំណោម​ប្រជាពលរដ្ឋ​សរុប​១៦​លាន​នាក់ ពឹងផ្អែក​លើ​វិស័យ​វិស័យ​កាត់ដេរ​សម្លៀកបំពាក់​និង​ស្បែកជើង ។ ជា​រៀង​រាល់​ខែ ប្រាក់ខែ​ជាង ១៥០​ដុល្លារ ត្រូវបាន​ចំណាយ​ទៅ​លើ​កម្មករ​ទាំង​នេះ​។ ដោយសារ​កិច្ចខិតខំ​ប្រឹងប្រែង​ជាប់​ជានិច្ច​ពី​ភាគី​ពាក់ព័ន្ធ​ទាំងអស់ នៅក្នុង​វិស័យ​របស់​យើង​រួម​ទាំង​និយោជក កម្មករ សហជីព សង្គម​ស៊ីវិល ដៃគូ​អភិវឌ្ឍន៍ និង​រាជរដ្ឋាភិបាល​កម្ពុជា វិស័យ​ផលិត​សម្លៀក​បំពាក់​និង​ស្បែកជើង បាន​រីកចម្រើន​និង​រួមចំណែក​យ៉ាងខ្លាំង​ដល់​កំណើន​សេដ្ឋកិច្ច​និង​កែលម្អ​ជីវភាព​របស់​កម្មករ​យើង​។ ស្ត្រី​កម្ពុជា​ក្រីក្រ​រាប់​លាន​នាក់ និង​គ្រួសារ របស់​ពួកគេ​ត្រូវ​បាន​ទាញ​ចេញ​ពី​ភាពក្រីក្រ​។​

​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា បាន​ផ្ញើ​លិខិត​ផ្លូវការ ជូន​លោក​ស្រី Cecilia Malmström ស្នងការ​ពាណិជ្ជកម្ម គណៈកម្មការ​អឺរ៉ុប​នៅ​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៨ ដោយ​រៀបរាប់ថា ការប្រកាស​នា​ពេល​ថ្មីៗ​ដែល​ធ្វើឡើង​ដោយ​សហភាព​អឺរ៉ុប​បង្ហាញ​អំពី​លទ្ធភាព​ក្នុង​ការព្យួរ​បណ្តោះអាសន្ន នៃ​គម្រោង​គំនិត​ផ្តួចផ្តើម​ស្តីពី​ការ​នាំចូល​ទំនិញ​គ្រប់​ប្រភេទ​លើកលែងតែ​អាវុធ (EBA) សម្រាប់​កម្ពុជា គឺជា​ការភ្ញាក់ផ្អើល​សម្រាប់​វិស័យ​ឯកជន​រួមទាំង​វិនិយោគិន កម្មករ ព្រមទាំង​អ្នក​បញ្ជា​ទិញ​ដែល​ទិញ​ពី​កម្ពុជា​។​

​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា សូម​អំពាវនាវ​ឲ្យ​លោកស្រី Cecilia Malmström ស្នងការ​ពាណិជ្ជកម្ម គណៈកម្មការ​អឺរ៉ុប មាន​ចំណាត់ការ​យកចិត្តទុកដាក់ និង​ការសម្រេច​ប្រកប​ដោយ​ការពិចារណា ហើយ​ត្រៀមខ្លួន​រួច​ជា​ស្រេច​ដើម្បី​ផ្តល់​ការពិត​បន្ថែមទៀត​ដល់​លោកស្រី នៅពេល​តម្រូវ​ក្នុង​អំឡុង​ដំណើរការ​តាមដាន​របស់​លោកស្រី​ ៕ ​ដោយ​ ៖​ កូឡាប​

​ខាងក្រោម​ជា​លិខិតផ្លូវការ​របស់ GMAC ផ្ញើជូន​លោក​ស្រី Cecilia Malmström ស្នងការ​ពាណិជ្ជកម្ម គណៈកម្មការ​អឺរ៉ុប​ ៖

 

spot_img
×