Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្តី​តាមទាន់​ប្រពន្ធ នាំ​ប្រុស​សហាយ មក​ដេក​ក្នុង​បន្ទប់ ហើយ​ចាក់សោ​ពី​ខាងក្រៅ រត់​ទៅ​ប្ដឹង​សមត្ថកិច្ច​ទាំងយប់​

spot_img

​ភ្នំពេញ​ ៖ ស្ត្រី​ម្នាក់​ក្រោយ មាន​ជំលោះ​ជាមួយ​ប្តី បាន​ប្រមាណ​៥​ថ្ងៃ ហ៊ាននាំ​ប្រុស​សហា​យមក​ដេក​ក្នុង​បន្ទប់​របស់​ប្តី ខណៈ​នោះ​ប្ដី​មក​ទាន់​ហើយ​ពេល​សួរនាំ ប្រពន្ធ​ឆ្លើយថា​ទើបបាន​២​ដង ហើយ​ប្តី​បាន​យក​សោ​មកចាក់​ជាប់ ហើយ​ទៅ​ប្ដឹង​សមត្ថកិច្ច​ចាប់ខ្លួន បាន​ទាំង​២​នាក់ ។ ហេតុការណ៍​នេះ កើតឡើង​កាលពី​ម៉ោង​១០​យប់ ថ្ងៃទី​២២ ខែ តុលា​ឆ្នាំ​២០១៨ នៅ បន្ទប់​ជាប់​តូប​លក់​បន្លែ ផ្សារ​ជិន​ជូ​រី ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​សមត្ថកិច្ច​ឱ្យដឹងថា​៖ ប្តី​ឈ្មោះ ខាំ​ង ម៉ាប់ អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់​បន្លែ​ជាមួយ​ប្រពន្ធ​។ ប្រពន្ធ ឈ្មោះ​គន្ធី ស្រីមុំ អាយុ​២៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់​បន្លែ នៅ​ផ្សារ​ជិន​ជូ​រី មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រែក​តា​ជ្រូក ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្ត​កណ្ដាល​។​

​ចំណែក​ប្រុស​ជា សហាយ ឈ្មោះ សល់ សាល អាយុ​២៤​ឆ្នាំ មុខរបរ​ដឹក​ទឹក ស្នាក់នៅ​ភូមិ ត្រពាំង​ល្វា សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត នៅ​ស្រុក​ស្អាង ខេត្ត​កណ្ដាល​។ នៅ​មុខ​សមត្ថកិច្ច​បុរស​ជា​ប្តី បាន​រៀបរាប់​ឲ្យដឹងថា​ ​រូប​គាត់​​នឹង​ប្រពន្ធ​របស់​គាត់ បាន​រៀបការ​តាម​ប្រពៃណី​ត្រឹមត្រូវ ជាង​៣​ឆ្នាំ​មកហើយ មានកូន​ប្រុស​ម្នាក់ អាយុ​ជាង​មួយ​ខួប ហើយ​នៅ​មុនពេល​កើត​ហេតុ​កាលពី​មុន​ពេល​ភ្ជុំ​បិណ្ឌ ៦​ថ្ងៃ គាត់​បាន​ដឹងថា ប្រពន្ធ​របស់​គាត់ បាន​ទាក់ទង​ជាមួយ​បុរស​ខាងលើ ដោយ​និយាយ​តាម​ទូរស័ព្ទ ហើយក៏​មាន​ជំលោះ​ជាមួយគ្នា​តិចតួច​បន្ទាប់មក មុន​ថ្ងៃ​កើតហេតុ​ខាងលើ ៥​ថ្ងៃ ដោយ​មាន​ការឈ្លោះប្រកែក​គ្នា​ម្តងទៀត ហើយ​បាន​នាំគ្នា​ទៅ​សង្កាត់ ដើម្បី​សុំ​លែងលះគ្នា ហើយ​ចៅសង្កាត់​មិន​អនុញ្ញាត​ឲ្យ​លែងលះ​គ្នា​ភ្លាមៗ​នោះទេ​ ដោយ​អាជ្ញាធរ​សង្កាត់​ឲ្យ​ពួកគាត់​ទាំង​ពីរ បែក​គ្នា​មួយរយៈ​សិន ហើយ​បន្ទាប់​មក​រូបគាត់ បាន​ទៅ​នៅ​ជាមួយ​បងប្រុស​របស់​គាត់ នៅ​ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

លុះ​នៅ​ម៉ោង​កើតហេតុ​ខាងលើ គាត់​បាន​ទៅ​មើល​បងស្រី​ឈឺ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត ហើយ​គាត់​បាន​ឈៀង​ចូល​ផ្ទះ​គាត់​ដោយ​មាន​ការសង្ស័យ រាល់​យប់​ប្រពន្ធ​របស់​គាត់ ដេក​បើកភ្លើង ហើយ​នៅពេល​យប់​នឹង ម្តេច​ក៏​ដេក​បិទ​ភ្លើង ។ ដោយ​មាន​ការសង្ស័យ គាត់​បាន​បើក​បង្អួច​លួច​មើល ស្រាប់តែ​ឃើញ ប្រពន្ធ​របស់​គាត់​កំពុង​ដេក ជាមួយ​ប្រុស​ផ្សេង ដោយ​កូនប្រុស​តូច នៅ​អែប​ខាង​ហើយ​គាត់​បាន​ចាក់សោ​ពី​ក្រៅ រួច​ហើយ​ទៅ​ប្តឹង​សមត្ថកិច្ច​ភ្លាមៗ​ផងដែរ​។​

​ចំណែក​ស្ត្រី​ជា​ប្រពន្ធ បាន​សារភាព​ថា រូបគេ​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ ប្រុស​ថ្មី​របស់​គាត់ ជិត​២​ខែ​មក​ហើយ តែ​បុរស​ខាងលើ ទើប​ទំនាក់ទំនង​ស៊ីជម្រៅ បាន​២​លើក មុន​ថ្ងៃ​កើតហេតុ ចំនួន​៥​ថ្ងៃ បាន​រួមរ័ក​បាន​ម្តង និង​ថ្ងៃ​កើតហេតុ​មិនទាន់​បាន​រួមរ័ក​នោះឡើយ ព្រោះ​គាត់ មិនសូវ​ស្រួលខ្លួន​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​នាំ​នារី នឹង​ប្រុស​សហាយ យក​ទៅ​សួរនាំ នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​កា​កាប​ទី​១ និង​ទទួល​បណ្តឹង​ពី​បុរស​ជា​ប្តី ចំណែក​ស្ត្រី​ផិត​ប្តី​និង​សហាយ ត្រូវបាន​សមត្ថកិច្ច​ឃុំខ្លួន​បណ្តោះអាសន្ន​សិន រង់ចាំ​បញ្ជូនបន្ត​ទៅ​ចាត់ការ​តាម​ផ្លូវច្បាប់​៕ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×