Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លួច​លក់​ដី​របស់​ក្រុមហ៊ុន​អាល្លឺម៉ង់ ចៅក្រម​ផ្តន្ទា​ស្ត្រី​ខ្មែរ​ម្នាក់ ដាក់ពន្ធនាគារ​២​ឆ្នាំ​៦​ខែ និង​សងជំងឺចិត្ត​១៨​ម៉ឺន​ដុល្លារ​

spot_img

​ភ្នំពេញ​ ៖ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​សាលក្រម ផ្តន្ទាទោស​ជនជាប់ចោទ​ស្ត្រី​ខ្មែរ​ម្នាក់ ដាក់​ពន្ធនាគារ​រយៈពេល​២​ឆ្នាំ ៦​ខែ និង​បង្គាប់​ឲ្យ​សងជំងឺចិត្ត​លើ​ការខូចខាត និង​ខាតបង់​ផ្សេងៗ ដល់​ជនរងគ្រោះ​ចំនួន ១៨​ម៉ឺន​ដុល្លារ សហ​រដ្ឋអាមេរិក ក្នុង​បទល្មើស​ក្លែង​ឯកសារ លួច​លក់​ដី​របស់​ក្រុមហ៊ុន​ជនជាតិ​អាល្លឺម៉ង់ ចំនួន​ជាង​១០០០​ហិកតា នៅ​ឃុំ​ដំបូក​រូង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ​។ រឿងក្តី​នេះ គឺ​ស្ថិតក្នុង​ក្រុម​គ្រួសារ​តែ​ប៉ុណ្ណោះ ដោយ​ជនជាប់ចោទ​បាន អះអាងថា វា​មិនមែន​ជា​ករណី​បទល្មើស​លួច​លក់​ដី​អ្វី​នោះ​ទេ តាមពិត​វា​ជា​រឿង​ជំលោះ​ផ្ទៃ​ក្នុង​គ្រួសារ របស់​នាង​តែ​ប៉ុណ្ណោះ ដោយ​រូបនាង និង​ជនជាតិ​អាល្លឺម៉ង់​នោះ ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា និង​មានកូន​ជាមួយគ្នា​។​

​លោក​ចៅក្រម សេង លាង បានប្រកាស​សាលក្រម​ខាងលើ​នេះ កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៨ កន្លងទៅ បន្ទាប់​ពី​បើក​សវនាការ​ជំនុំជម្រះ​ជា​ច្រើនលើក​ច្រើនសារ​រួចមក តែ​ថ្ងៃ​ប្រកាស​សាលក្រម គេ​ឃើញ​មាន​វត្តមាន​តែ​ភាគី​ជនរងគ្រោះ និង​មេធាវី​តែប៉ុណ្ណោះ គេ​មិន​បាន​ឃើញ​មាន​វត្តមាន​ភាគី​ជនជាប់ចោទ និង​មេធាវី​ការពារ​ក្ដី ចូលរួម​ដូច​ថ្ងៃ​បើក​សវនាការ​កន្លងមក​នោះឡើយ​។​

​ជនជាប់ចោទ នួន ច័ន្ទ​មក​រា ត្រូវបាន​តុលាការ​សម្រេច​ធ្វើការ​ចោទប្រកាន់ ពី​បទ​ក្លែង​ឯកសារ ប្រើប្រាស់​ឯកសារ​ក្លែង និង​លួច​លក់​អចលនទ្រព្យ ដែល​មិនមែន​ជា​របស់​ខ្លួន (​ដី​របស់​ក្រុមហ៊ុន​អាល្លឺម៉ង់ ចំនួន​ជាង​១១០០​ហិកតា​) នៅ​ភូមិ​ទឹកល្អក់ ឃុំ​ដំបូក​រូង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ដែល​ប្ដឹង​ដោយ​ឈ្មោះ​រ៉ៃ​ន័រ ម៉ា​រា​វ៉ូ​ល​នី ប្រធាន​ក្រុមហ៊ុន​ដែល​តា ដា​ប់បែល​យូ ត្រេ​ឌី​ង​។

ជនជាប់ចោទ ឈ្មោះ នួន ច័ន្ទ​មក​រា ភេទ ស្រី អាយុ ៣៥​ឆ្នាំ សញ្ជាតិ​ខែ្មរ មាន​ទី​កំណើត​នៅ​ភូមិ​រកា​ធំ ឃុំ​អង្គ​សេរី ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ បច្ចុប្បន្ន​រស់នៅ​ផ្ទះ​លេខ ៩៨​សេ ផ្លូវ​លេខ ៦០៨ សង្កាត់​បឹងកក់​២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ដែល​នគរបាល​ព្រហ្មណ្ឌ​ក្រសួង​មហាផ្ទៃ ធ្លាប់​បាន​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​១០៦ ហើយ​លោក​ស្រី ស៊ឺ វណ្ណី ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការចោទប្រកាន់​ជា​ផ្លូវការ ហើយ​បន្ទាប់មក​ក៏​មាន​ការសម្រេច ដាក់ឲ្យ​ឃុំខ្លួន​បណ្តោះអាសន្ន នៅ​ពន្ធ​ធនាគារ​ព្រៃ​ស ដោយ​លោក តុ​ប ឈុន​ហេង ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជា​ធានី​ភ្នំពេញ អស់​រយៈពេល​ប្រហែល​១០​ខែ ចាប់តាំងពី​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៦ រហូត​ដល់​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៧ ទើប​ជនជាប់ចោទ​រូប​នេះ ត្រូវបាន​ដោះលែង ឲ្យនៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន ដោយ​សាលាឧទ្ធណ៍ បន្ទាប់​ពី​មាន​ការបដិសេធ ទៅលើ​សំណើ​សុំ​ដោះលែង​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន របស់​ជនជាប់ចោទ ម្តង​ជា​ពីរដង រួចមកហើយ ដោយ​សាលាដំបូង​រាជធានី និង​សាលាឧទ្ធរណ៍​។ នៅ​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៧ សាលាឧទ្ធរណ៍ បាន​ដោះលែង​ជនជាប់ចោទ​រូប​នេះ ឲ្យនៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន តែ​ត្រូវបាន​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការត្រួតពិនិត្យ របស់​តុលាការ និង​ហាមឃាត់​មិន​ឲ្យ​ជនជាប់ចោទ ចេញ​ក្រៅ​ព្រំដែន នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ជនជាប់ចោទ ត្រូវតែ​មក​បង្ហាញខ្លួន នៅ​ចំពោះមុខ​តុលាការ នៅពេលដែល​មាន​ដីកា​កោះហៅ​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×