Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខួប​ទី​២៧ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស ២៣​តុលា​

spot_img

​ថ្ងៃទី ២៣ តុលា ឆ្នាំ ២០១៨​នេះ គឺ​ខួប​២៧​ឆ្នាំ (២៣ តុលា ១៩៩១ -២៣ តុលា ២០១៨) នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​។

​ផេក​ហ្វេស​ប៊ុក​ព្រះបរមរាជវាំង នៅ​ថ្ថៃទី​២៣​តុលា បន​ផ្សាយ​ថា ​ក្រោម​ព្រះរាជ​បូជនីយ​កិច្ច នៃ​ព្រះករុណា ព្រះបាទ​សម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី ឯកភាព​ជាតិ​ខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ព្រះវររាជបិតា​បង្រួប​បង្រួម​ជាតិ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ដែល​បាន​នាំ​ឲ្យ​ក​ម្ព​ជា​ទទួលបាន​នូវ​សុខ​សន្តិភាព​ឡើងវិញ​បន្ទាប់​ពី​សង្គ្រោម​ដ៏​រាំ​រៃ​ជាច្រើន​ទសវត្ស តាមរយៈ​ការចរចារ​បង្រួបបង្រួម​បញ្ចប់​សង្គ្រោម​រហូត​ឈាន​ដល់​ការចុះ​ហត្ថលេខា​សន្តិភាព​ទីក្រុង​ប៉ារីស​ពី​បណ្តា​ភាគី​ធំៗ ។ កូនចៅ​ប្រជានុរាស្ត្រ​គ្រប់ៗ​រូប​សូម​ចងចាំ​ជានិច្ច​នូវ​ព្រះរាជ​បូជនីយកិច្ច​ដ៏​ធំធេង​នៃ អង្គ​ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ចំពោះ​ជាតិ​មាតុភូមិ​កម្ពុជា សូម​ថ្វាយ​មហា​ព្រះ​រាជកុសល ព្រះ​វិញ្ញាណក្ខ័ន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ស្តេច​យាង​បដិសន្ធិ​ក្នុង​ព្រះ​បរមសុខ​គតិ​ភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

​នៅក្នុង​ថ្ងៃ​រំលឹក​ខួប ២៣ តុលា ថ្ងៃនេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ជម្រាប​ជូន​បងប្អូន​ជនរួមជាតិ​អំពី​ប្រវត្តិ​ពិត​នៃ​ដំណើរ​រឿង​ជា​ប្រវត្តិសាស្ត្រ​នេះ ដែល​នឹង​ផ្សាយ​ផ្ទាល់ (LIVE ) លើ​ផេក​សម្តេច​តេជោពី​ទីក្រុង​ហ្សឺ​ណែ​វ ប្រទេ​សស្វី​ស​នៅ​ថ្ងៃ​ទី ២៣ តុលា (​រវាង​ពី​ម៉ោង ៦:០០​ល្ងាច​- ១០:00 យប់​) នៅ​ស្វីស ត្រូវ​នឹង​ម៉ោង (១១:០០​យប់ – ៣:០០ យប់ ចូល​ដល់​ថ្ងៃ​ទី ២៤ តុលា ម៉ោង​នៅ​កម្ពុជា​)៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

 

spot_img
×