Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គការ​កម្មសិទ្ធិបញ្ញា​អន្តរជាតិ អាច​ជួយ​ដល់​ប្រទេស​កម្ពុជា បំពេញ​កាតព្វកិច្ច​របស់ខ្លួន​

spot_img

​សម្តេច​តេជោ​បន្តថា អង្គការ​កម្មសិទ្ធិបញ្ញា​អន្តរជាតិ អាច​ជួយ​ដល់​ប្រទេស​កម្ពុជា​ដើម្បី​ឲ្យ​កម្ពុជា​បំពេញ​នូវ​កាតព្វកិច្ច​របស់​ខ្លួន​តា​ម​ឆន្ទៈ​ដែល​ខ្លួន​មាន​។

​នៅ​ទីក្រុង​ហ្សឺ​ណែ​វ ប្រទេស​ស្វីស កាលពី​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៨ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ជួប​ពិភាក្សា​ការ​ជាមួយ​ឯកឧត្តម ហ្វ្រា​ន​ស៊ី​ស ហ្គារី (Francis Gurry) អគ្គនាយក​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក​។

​នៅក្នុង​ជំនួប​នោះ Francis Gurry បាន​មានប្រសាសន៍​ថ្លែង​នូវ​អំណរគុណ​ជូន​ចំពោះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ដែល​បាន​ចំណាយ​ពេលវេលា​ដ៏​មានតម្លៃ​បំផុត អនុញ្ញាត​ឲ្យ​រូប​ឯកឧត្តម​និង សហការី បាន​ចូលជួប​ពិភាក្សា​ការងារ​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​មាន​ប្រសាសន៍ ថ្លែង​នូវ​អំណរគុណ​ជូន​ចំពោះ​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក ដែល​កន្លងមក​បាន​ចូលរួម​ចំណែក​ជួយ​កសាង​សមត្ថភាព​នៃ​ការបណ្តុះបណ្តាល ពិសេស​បាន​ជួយ​រៀបចំ​នូវ​យុទ្ធសាស្ត្រ​ថ្នាក់​ជាតិ​សម្រាប់​កម្ម​សិទ្ធ​បញ្ញា​ដល់​កម្ពុជា​។ សម្តេច​តេជោ​មាន​ប្រសាស​ន៍​បន្ត​ថា កម្ពុជា​គឺជា​ប្រទេស​ទី​១ ដែល​គោរព​នូវ​អ្វី​ដែល​ជា​របប​នៃ​កម្ម​សិទ្ធ​ប​ញ្ញ​។ សម្តេច​តេជោ​បន្តថា អង្គការ​កម្មសិទ្ធិ​បញ្ញា​អន្តរជាតិ អាច​ជួយ​ដល់​ប្រទេស​កម្ពុជា​ដើម្បី​ឲ្យ​កម្ពុជា​បំពេញ​នូវ​កាតព្វកិច្ច​របស់​ខ្លួន​តា​ម​ឆន្ទះ​ដែល​ខ្លួន​មាន​។ សម្តេច​បន្ត​ថា​ថ្វី​ត្បិត​នា​ពេលកន្លងមក​ការងារ​ជាច្រើន​មាន​ការរីកចម្រើន ក៏ប៉ុន្តែ​មាន​បញ្ហា​ប្រឈម​ជាច្រើន ដែល​ត្រូវតែ​បន្ត​ដោះស្រាយ តាមរយៈ​នេះ​សម្តេច​បាន​ស្នើ​ដល់​អង្គការ​កម្មសិទ្ធិបញ្ញា​អន្តរជាតិ បន្ត​ជួយ​ដល់​ប្រទេស​កម្ពុជា ពិសេស​ធ្វើ​យ៉ាងណា​ជួយ​ដល់​កម្ពុជា​បាន​ចូល រួម​ក្នុង​ក្របខណ្ឌ​នៃ​សន្ធិសញ្ញា​របស់​អង្គការ​កម្ម​សិទ្ធិបញ្ញា​អន្តរជាតិ​។

​សម្តេច​តេជោ​បន្តថា កម្ពុជា​នៅតែ​បន្តធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​អង្គការ​កម្មសិទ្ធិ​បញ្ញា​អន្តរជាតិ ឲ្យ​កាន់តែ​ស៊ី​ជម្រៅថែម​ទៀត ហើយ​អ្វី​ដែល​សម្តេច​ចង់​ឃើញ​នោះ​គឺ​ការចូលរួមចំណែក​ដល់​ការអភិវឌ្ឍ​ធនធានមនុស្ស ដល់​កម្ពុជា​ឲ្យ​កាន់តែ​មាន​ភាព​ប្រកួតប្រជែង​ខ្ពស់​។ ក្នុង​ជំនួប​ពិភាក្សា​គ្នា​នោះដែរ សម្តេច​បាន​ស្នើ ឲ្យ​អង្គការ​កម្មសិទ្ធបញ្ញា​អន្តរជាតិ ជួយ​កសាង​ម៉ាក​យីហោ​នៅ​កម្ពុជា ដើម្បី​ធ្វើឲ្យ​ផ្លាក​យីហោ​លើ ផលិតផល​ផ្សេងៗ​របស់​កម្ពុជា មាន​ការទទួលស្គាល់​ក្នុង​ក្រប​ខណ្ឌ​អន្តរជាតិ​។

​ឯកឧត្តម ហ្វ្រា​ន​ស៊ី​ស ហ្គារី មានប្រសាសន៍ថា អង្គការ​របស់​ឯកឧត្តម ពិតជា​បាន​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយនឹង​កម្ពុជា​ហើយ​អ្វី​ដែល​យើង​ឃើញជាក់ស្តែង​គឺ​យើង​ពិតជា​មាន​ការសប្បាយ​​រីករាយ ក្នុង​ការជួយ​ដល់​កម្ពុជា​លើ​ការរៀបចំ​យុទ្ធសាស្ត្រ​កម្ម​សិទ្ធ​បញ្ញា​ថ្នាក់ជាតិ ដែល​បាន​អនុម័ត​កាលពី​ឆ្នាំ​២០១៦​កន្លងទៅ​។ ឯកឧត្តម​បន្តថា កម្ពុជា​មាន​សក្តានុពល​ជាច្រើន ពិសេស​នៅ​ពេល​នេះ​ម៉ាក យីហោ​ជាច្រើន​បានក្លាយ​និម្មិត​រូប​របស់​កម្ពុជា បង្ហាញ​លើ​ឆាក​អន្តរជាតិ​។ ឯកឧត្តម​បន្តថា អង្គការ របស់​ឯកឧត្តម នឹង​បន្ត​ជួយ​កម្ពុជា​ឲ្យ​កាន់​តែឈាន​ឡើង​កាន់តែ​ខ្ពស់​ថែម​ទៀត ពិសេស​ប្តេជ្ញាចិត្ត គាំទ្រ នូវ​ការលើកឡើង​របស់​សម្តេច ក្នុង​ការជំរុញ​លើកកម្ពស់​ពី​កម្ម​សិទ្ធ​បញ្ញា​នោះ​៕ ​ដោយ​៖​កូឡាប​

spot_img
×