Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ និង​អគ្គនាយក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ពិភាក្សា យ៉ាង​ស៊ី​ជំរៅ ទាក់ទិន​នឹង​បញ្ហា​ពាណិជ្ជកម្ម​

spot_img

​នៅ​ល្ងាច​ថ្ងៃ​២២ តុលា សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ក៏​បាន​បន្ត​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម រ៉ូ​បេតូ កា​វ៉ា​ហូ អា​សេ​វ៉េដូ (Robeto Cavatho Azevedo) អគ្គនាយក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​។

​ក្នុង​ជំនួប​ពិភាក្សា​គ្នា​នោះ ឯកឧត្តម រ៉ូ​បេតូ កា​វ៉ា​ហូ អា​សេ​វ៉េដូ អគ្គនាយក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក មានប្រសាសន៍​ជំរាបជូន​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ថា កម្ពុជា​គឺជា​ប្រទេស​ដែល មាន​ការអភិវឌ្ឍ​តិចតួច ប៉ុន្តែ​គឺជា​ប្រទេស​មួយ​ដែល​បាន​ក្លាយ​ជា​សមាជិក របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ដែល​បាន​អនុវត្ត​ដោយ​ជោគជ័យ ក្នុងចំណោម​ប្រទេស​មាន​សេដ្ឋកិច្ច​លូតលាស់​លឿន​បំផុត នៅក្នុង​ពិភពលោក​។ ឯកឧត្តម​អគ្គនាយក​សង្ឃឹមថា ទស្សនកិច្ច​របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី មក​កាន់​ទីក្រុង​ហ្សឺ​ណែ​វ ពិសេស​មកកាន់​ទីស្នាក់កា​រណ្តា​លរបស់ WTO នៅពេលនេះ​គឺ​មិនមែន​ជា​លើក​ចុងក្រោយ​នោះទេ​។

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា កិច្ចសហកា​រវាង​កម្ពុ​ជា ជាមួយនឹង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក នឹងមាន​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ល្អប្រសើរ​ឡើង ពិសេស​សេដ្ឋកិច្ច​របស់​កម្ពុជា​នឹង​ទទួលបាន នូវ​ការអភិវឌ្ឍ និង​មាន​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​ប្រទេស​ដទៃ​ទៀត រួមទាំង WTO​ផងដែរ​។ សម្តេច​តេជោ​បន្តថា កម្ពុជា​បាន​ចូល​ជា​សមាជិក​របស់ WTO រយៈពេល​១៤​ឆ្នាំ​រួចមកហើយ ក្នុង​រយៈពេល​នេះ សម្តេច​សូម​អរគុណ​ចំពោះ WTO សម្រាប់​កិច្ចសហប្រតិបត្តិកា​រទាំ​ង​អស់ ដែល​បាន​ផ្តល់ជូន​ដល់​ប្រទេស​កម្ពុជា​។ សម្តេច​បន្តថា កន្លងមក​កម្ពុជា​បាន​ដើរតួនាទី​ជា​ប្រទេស​សម្របសម្រួល​កាលពី​ឆ្នាំ​២០១៧ ហើយ​នៅ​ឆ្នាំ​២០១៨ ដល់​ឆ្នាំ​២០២០ កម្ពុជា​ស្ថិតនៅក្នុង​យន្តការ​ត្រីភាគី នៃ​ក្របខណ្ឌ នៃ WTO ដោយ​សង្ឃឹមថា កម្ពុជា​នឹង​បន្ត​ទទួល​បាន​នូវ​ជំនួយ​ពី WTO​។ សម្តេច​តេជោ​បន្តថា កន្លងមក​កម្ពុជា​បាន​បើក​ស្ថាន​បេសកកម្ម​របស់​ខ្លួន​ប្រចាំ​នៅ WTO បើ​ទោះបីជា​ខ្លួន​ស្ថិត​ក្នុង​សេដ្ឋកិច្ច​មួយ​ដែល​មាន​ភាពទន់ខ្សោយ​ក៏ពិតមែន តែ​កម្ពុជា​ជំ​នៈ​ក្នុង​ការ​ដាក់​ឲ្យមាន​ស្ថាន​ឯកអគ្គរាជទូត​ពាណិជ្ជ​កម្ម​នៅ​ហ្សឺ​ណែ​វ ដើម្បី​ជួយ​សំរួល​ការងារ​រវាង​កម្ពុជា ជាមួយនិង WTO​។

​ឯកឧត្តម អគ្គលេខា មានប្រសាសន៍ថា កម្ពុជា​មាន​លក្ខណៈ​សកម្ម​របស់​ខ្លួន ពោល​ក្នុង​រយៈពេល​១៤​ឆ្នាំកន្លងមក ថ្វី​ត្បិត​បើ​ប្រៀប​ធៀប​ជាមួយ​ប្រទេស​ដទៃ​ទៀត​នោះ កម្ពុជា​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ និង​ជា​ប្រទេស​ទី​១ ដែល​បាន​ចាត់តាំង​ឲ្យមាន​តំណាង​អចិន្រៃ្តយ៍​ពាណិជ្ជកម្ម​របស់​ខ្លួន​ប្រចាំ WTO​។ ឯកឧត្តម​ក៏​បាន​ចាត់ទុក​សម្តេច​តេជោ​គឺជា​អ្នកដឹកនាំ​មួយរូប ដែល​មាន​ភាពឈ្លាវៃ ពីព្រោះថា WTO គឺជា​ស្ថាប័ន​មួយ​ដែល​ផ្តល់​នូវ​ការគាំទ្រ​នូវ​ស្មារតី​និង​ជំនួយ​ជាច្រើន​ដល់​សមាជិក របស់ខ្លួន ដែល​ខុស​ពី​ប្រទេស​ដទៃ​ទៀត​មិនបាន​ធ្វើ​ការចាប់អារម្មណ៍​យកចិត្តទុកដាក់​។ ឯកឧត្តម ក៏​បាន​កោតសរសើ​រដល់​កម្ពុជា​ផងដែរ ក្នុងការ​ដើរ​តួនាទី​នៃ​ការកសាង​ស្ពាន​សម្រាប់​ប្រទេស​ផ្សេង​ទៀត ពិសេស​ការស្វែងយល់​ពី​ប្រព័ន្ធ​របស់ WTO​។

​ឯកឧត្តម​អគ្គនាយក​បន្តថា បច្ចុប្បន្ននេះ កម្ពុជា​មិនមែន​ស្ថិតនៅ​ក្រៅ​ប្រព័ន្ធ​នោះទេ ពោល​គឺ​កម្ពុជា​ស្ថិត​នៅក្នុង​ប្រព័ន្ធ​នៃ WTO ដែល​កម្ពុជា​បាន​ស្វែងយល់ និង​ចាប់យក​ឱកាស​បាន​ច្រើន​។ ឯកឧត្តម​បន្តថា ដោយសា​ភាព​វៃឆ្លាត​របស់​កម្ពុជា នេះហើយ បាន​ជា​កម្ពុជា​ចាប់​យក​នូវ​ជំនួយ​បច្ចេកទេស​ពី WTO ដែល​ចំណាយ​ទៅ​លើ​ការជួយ​ដល់​កម្ពុជា មាន​ទឹកប្រាក់​ប្រមាណ ៧,៧​លាន​ដុល្លា ចន្លោះ​ពី​ឆ្នាំ​២០១០ ដល់​ឆ្នាំ​២០១៨ ហើយ ក្នុង​រយៈពេល​៤​ឆ្នាំ​ចុងក្រោយ នៃ​ការកសាង​សមត្ថភាព​មន្ត្រី​មាន​ចំនួន​រហូត​ដល់ ៤១១​នាក់ ជា​មន្ត្រី​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ធ្វើ​ការបណ្តុះបណ្តាល​នៅ​គ្រប់​សកម្មភាព​របស់ WTO​។

​នៅក្នុង​ជំនួប​ពិភាក្សា​ទ្វេភាគី​នោះដែរ សម្តេច​តេជោ និង​ឯកឧត្តម​អគ្គនាយក បាន​ធ្វើ​ការពិភាក្សា​គ្នា​យ៉ាង​ស៊ី​ជំរៅ​ទាក់ទិន​ទៅ​និង​សង្គ្រាម​​ពាណិជ្ជកម្ម​ពិភពលោក ពិសេស​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន ដែល​កំពុង​កើនឡើង​កំដៅ​ផងដែរ​៕ ​​ដោយ​៖​កូឡាប​

spot_img
×