Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្ហូបអាហារ ១០​មុខ ធ្វើឡើង​យ៉ាង​ព្រៃផ្សៃ​នា​សម័យ​ចិន​បុរាណ ក៏​ពុំ​ប្រាកដថា​អ្នកណាៗ​ហ៊ាន​បរិភោគ​ដែរ​ទេ

spot_img

​ទោះបី​នៅ​ចំពោះមុខ​តំណក់ឈាម សម្រែក​ឈឺចាប់​គួរឱ្យ​អាសូរ ក៏​ពួកគេ​ហាក់ដូច​មិន​រវីរវល់ ព្រោះតែ​ជំនឿ​ថា វា​នឹង​ផ្តល់​សារធាតុ​បំប៉ន​ខ្ពស់​ចំពោះ​ពួកគេ​។​

​ម្ហូប​ទី​១៖ ខួរក្បាល​ស្វា​

​នេះ​ជា​ម្ហូប​ល្បីល្បាញ​ថា​ព្រៃផ្សៃ​បំផុត ត្រូវបាន​ម្ចាស់​ក្ស​ត្រី សឺ​ជី ជប់លៀង​ភ្ញៀវ​ពិសេស​របស់ខ្លួន​។ តាម​នោះ ខួរក្បាល​របស់​ស្វា ត្រូវបាន​គេ​ដួស​ចេញពី​ប្រអប់​ខួរ​របស់​វា​ទាំង​នៅរស់ រួច​យកទៅ​ដក់​ក្នុង​ទឹក​ស៊ប់​។ អ្វីៗ​កើតឡើង​នៅ​ពីមុខ​ស្វា​រងគ្រោះ​នេះ​តែម្តង​។​

​ម្ហូប​ទី​២៖ ងៀត​សាច់មាន់​

​ពួក​ចុងភៅ​នៅ​ជំនាន់​នោះ​នឹង​ប្រើ​កាំបិត​វះ​ពោះ​មាន់​ទាំង​នៅរស់ ខ្វេះ​យក​គ្រឿងក្នុង​ពី​ពោះ​ចេញ ហើយ​ញាត់​គ្រឿងទេស​ដែល​គេ​ផ្សំ​ស្រេច​ចូលទៅក្នុង​។ មាន់​ទាំងនេះ​ត្រូវបាន​គេ​យកទៅ​ព្យួរ​រហូតដល់​ពេល​វា​ឆ្លើយតប​នឹង​«​ស្តង់ដារ​»​យកមក​ធ្វើជា​អាហារ​។​

​ម្ហូប​ទី​៣៖ ជើងមាន់​និង​ព្រុយ​ត្រី​

​ក្រៅ​អំពី​ព្រុយ​ត្រី គេ​ចាប់យក​មាន់​ទាំងរ​ស់មក​ឆ្វៀល​យក​ដុំ​សាច់​ត្រង់​បាតជើង​របស់​វា​មក​ដើម្បី​ចម្អិន​ជា​ស៊ប់

​ម្ហូប​ទី​៤៖ ជើង​ទា​អាំង​

​គេ​ចាប់យក​ទា​មក​កៀប​ឱ្យ​ឈរ​នៅលើ​បន្ទះ​ដែក​យ៉ាង​ក្តៅ រហូត​ទាល់តែ​ផ្នែក​សាច់​និង​ជើង​របស់​វា​ឡើង​ទន់​។​ក្នុងអំឡុង​ពេលនោះ ពួក​ចុងភៅ​និង​ចាក់ទឹក​សណ្តែកសៀង​ដើម្បី​ជួយ​ឱ្យ​ទា​នោះ​សម្រួល​កម្តៅ​តាម​មាត់ រួច​កាត់​យក​ជើង​មក​បរិភោគ​

ម្ហូប​ទី​៥៖ អណ្តើក​ចំហុយ​

​អណ្តើក​ដែល​ធាត់​ត្រូវបាន​គេ​យកមក​លាង​សម្អាត រួច​ដាក់ចូល​ទៅក្នុង​ឆ្នាំង​។​គេ​ចាប់ផ្តើម​បង្កើន​ភ្លើង​បន្តិច​ម្តងៗ​។​ក្នុងពេល​អណ្តើក​នៅក្នុង​ឆ្នាំង​ត្រូវ​បង្ខំ​ផឹក​គ្រឿងគ្រៅ​ដែល​គេ​រៀបចំ​ទុក​នៅក្នុង​ឆ្នាំង​នោះ​ដើម្បី​សម្រួល​កម្តៅ​ក្នុង​ខ្លួន​វា​។ តាមបែប​នេះ គ្រឿងគ្រៅ​នឹង​ចូល​សព្វ​ខាងក្នុង​ខ្លួន​អណ្តើក​។​ពួកគេ​នឹង​រិ​ភោគ​វា​នៅពេលដែល​សាច់​បាន​ផុយ​។​

​ម្ហូប​ទី​៦៖ សាច់​លា​រស់​

​សាច់​លា​រស់​ត្រូវបាន​គេ​ហៅ​បែប​ម្យ៉ាង​ទៀតថា Huo Jia Lu ។​ពោលគឺ​សាច់​ដែល​គេ​យកមក​បរិភោគ​នោះ​ត្រូវបានកំណត់​លើ​រាងកាយ​សត្វ​លា​រស់ រួច​គេ​ចៀរ​យកចេញ​ទាំង​ពេល​នៅរស់​រវើក​ដោយ​ស្រែក​ឈឺចាប់​យ៉ាងខ្លាំង​។ ពេល​សាច់​ចៀរ​ចេញ​មកហើយ ទើប​គេ​សម្អាត​រោម​ រួច​យក​ធ្វើជា​ម្ហូប​។​ចំណែក​ដែល​នៅសល់​នឹង​ត្រូវបាន​គេ​ពន្លះ​លក់​បន្ទាប់ពី​លា​នោះ​ងាប់​យ៉ាង​អាណោចអាធ័ម​ក្នុង​ថ្លុកឈាម​

​ម្ហូប​ទី​៧៖ «​ស្រែក​៣​ដង​…​ទើប​គ្រឹប​»

​វត្ថុ​ធាតុ​សំខាន់​របស់​អាហារ​នេះ​គឺ​កូនកណ្តុរ​ចិញ្ចឹម​ទើប​កើត​នៅ​ក្រហម​រងាល មិនទាន់​ទាំង​បើកភ្នែក​ផង​។​មុនពេល​បរិភោគ​វា គេ​តម្រូវឱ្យ​កូនកណ្តុរ​ទាំងនេះ​ត្រូវ​ស្រែក​ព្រោះ​ឈឺចាប់​៣​ដង​។​សម្រែក​លើក​ទី​១​របស់​ពួកគេ គឺ​ពេលដែល​ចង្កឹះ​ដែក​បាន​កៀប​លើ​ខ្លួន​ពួកវា​។ សម្រែក​ទី​២ គឺ​ពេលដែល​គេ​យក​វា​ទៅ​ដាក់​ក្នុង​ទឹកជ្រលក់ ។ សម្រែក​ទី​៣​គឺ​ពេលដែល​គេ​យក​វា​ចេញពី​ចាន​ទឹកជ្រលក់ រួច​ខាំ​គ្រឹប​។ នេះ​គឺជា​សម្រែក​ចុងក្រោយ​

ម្ហូប​ទី​៨៖ បង្គា​ត្រាំ​ស្រា​

​បង្គា​ស្រស់​ដែល​ទើប​លើក​ពី​ទឹកសមុទ្រ​ត្រូវបាន​ដាក់បញ្ចូល​ក្នុង​ឆ្នាំង​មាន​ប្រភេទ​ស្រា​ខ្លាំង​ម្យ៉ាង រួច​គេ​ទុកឱ្យ​វា​ស្រវឹង​។​ជនជាតិ​ចិន​ជឿថា​ការធ្វើ​បែបនេះ​នាំឱ្យ​សាច់​បង្គា​ត្រូវបាន​បង្កើន​សារធាតុ​បំប៉ន​យ៉ាង​ល្អ​

​ម្ហូប​ទី​៩៖​ញាំ​ពោះវៀន​ក្ងាន​

​ពួក​ចុងភៅ​នឹង​ប្រើ​កាំបិត​តូច​មួយ​ដើម្បី​ចោះ​ប្រហោង​មួយ​ពីក្រោយ​គូទ​ក្ងាន រួច​លូកដៃ​ទៅ​ទាញ​ស្រាវ​ពោះវៀន​ក្ងាន​ចេញមកក្រៅ រួច​គេ​យក​ពោះវៀន​ដែល​នៅ​ក្តៅ​ឧណ្ហៗ​នោះមក​ចម្អិន​ជា​អាហារ​ក្នុងពេល​សត្វ​ក្ងាន​ត្រូវ​ប្រកាច់​ងាប់​ក្នុង​ភាពឈឺចាប់​ជាទីបំផុត​

ម្ហូប​ទី​១០៖​ពពែ​ញី​អាំង​

​ពួក​ចុងភៅ​នឹង​យក​ពពែ​ញី​ផើម​មួយ​ក្បាល​មក​អាំង​លើង​ងើ​ក​ភ្លើង​ក្រហម​រងាល​រហូត​ទាល់តែ​ឆ្អិន ហើយ​ពួកគេ​យក​កាំបិត​មក​វះ​យក​កូន​ពពែ​ដែល​នៅក្នុង​ពោះ​មេ​វា​មក​បរិភោគ​៕លីសា

spot_img
×