Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចម្លែក​មែន​! ស្ត្រី​ម្នាក់​ញាត់​ទូរស័ព្ទ​ចូល​ប្រដាប់ភេទ ដក​មិន​ចេញ មានអី​ប្តឹង Samsung ទារ​សំណង​ខ្ទង់​លាន​ដុល្លារ​

spot_img

​ស្ត្រី​ម្នាក់​មក​ពី​ទីក្រុង Albuquerque រដ្ឋ New Mexico សហរដ្ឋ​អា​មេ​រិច បាន​ប្តឹង​ក្រុមហ៊ុន​​អេឡិចត្រូនិច​យក្ស Samsung ដោយ​ទារប្រាក់​ចំនួន ១,៨​លាន​ដុល្លារ បន្ទាប់ពី​ស្ត្រី​រូបនោះ​ ​បានធ្វើការ​ញាត់​ទូរស័ព្ទ​ចូល​ក្នុង​ប្រដាប់ភេទ ហើយ​មិន​អាច​ដក​វា​ចេញ​វិញ​អស់​រយៈពេល ៩៦​ម៉ោង​។​

​ស្ត្រី​រូប​នោះ​មានឈ្មោះ​ថា Salma Briant វ័យ ៣៩​ឆ្នាំ​។ គាត់​ថា គាត់​បាន​ស្វែងរក​ជំនួយ​ផ្នែក​ពេទ្យ​​យ៉ាង​បន្ទាន់ នៅ​មន្ទីរពេទ្យ​នៃ​សកល​វិទ្យាល័យ New Mexico ហើយ​ថ្លៃ​ពេទ្យ​អស់​តម្លៃ ១.១៦៨.០០​ដុល្លា ហើយ​ថ្លៃ​ពេទ្យ​ដ៏​ច្រើន​សម្បើម​បែប​នោះ បាន​ធ្វើឲ្យ​គាត់​មាន​បញ្ហា​ផ្លូវ​ចិត្ត​យ៉ាង​ខ្លាំង​។​

​ស្ត្រី​នោះ​បាន​និយាយថា ដំបូង​ឡើយ​គាត់​បាន​ញាត់​បញ្ជូល​ទូរស័ព្ទ​ចូល​ក្នុងប្រដា​ប់ភេទ ប៉ុន្តែ​ភ្លាមៗ​ ​នោះ​គាត់​បាន​ដឹងថា ទូរស័ព្ទ​នោះ​មិន​អាច​ដក​ចេញ​មក​ក្រៅ​បានទេ​។​

​អ្នកស្រី​រៀបរាប់ថា “​ខ្ញុំ​ធ្វើ​បែប​នោះ ដើម្បី​ចង់​ដឹង​ថា តើ​វា​មាន​អារម្មណ៍​បែប​ណា​នៅ​ពេល​កំណត់​​ទូរស័ព្ទឲ្យ​ញ័រ រួច​ដាក់​ចូល​ក្នុង​ប្រដាប់ភេទ​។ វា​ជា​ការលេង​សើ​ច​ទេ ប៉ុន្តែ​វា​បាន​ប្រែក្លាយ​ទៅ​​ជា​បញ្ហា​ធំ​”​។​

​អ្នកស្រី​បន្ទោស​ក្រុមហ៊ុន Samsung ថា​វា​គឺជា​កំហុស​របស់​ក្រុម​ហ៊ុនយ៉ាង​ពិតប្រាកដ ដោយសារ​​តែ​ពួកគេ​មិន​មាន​សារ​ព្រមាន​ពី​គ្រោះ​ថ្នាក់​ណាមួយ​ឡើង នៅ​ពេល​ដាក់​ផលិតផល​ពួកគេ​ចូល​​ប្រហោង ឬ​ប្រដាប់​ភេទ​របស់​អតិថិជន​ពួកគេ​។​

​ទោះយ៉ាងណា អ្នកនាំពាក្យ​ក្រុមហ៊ុន​មិនបាន​ធ្វើ​ការបញ្ចេញមតិ​អ្វី​ឡើយ​ជុំវិញ​ការប្តឹង​របស់​​ស្ត្រី​ខាងលើ​នោះទេ​។​

​សូមបញ្ជាក់​ថា កាលពី​ឆ្នាំ ២០១៤ ក្រុមហ៊ុន Apple ក៏​បាន​ជួប​បញ្ហា​ស្រដៀង​គ្នា​នេះដែរ នៅពេល​បុរស​ម្នាក់​ព្យាយាម​លេប​ទូរស័ព្ទ iphone ចំនួន ១៤​គ្រឿង​ចូល​ក្នុង​ពោះ ហើយ​ការ​លេប​​នោះ​បាន​ធ្វើឲ្យ​គាត់​ចូល​បន្ទប់សង្គ្រោះបន្ទាន់ ដោយសារ​តែ​ពុល​​សារធាតុ​បា​រ៉ត៕

ដោយ៖ សុភ័ក្រ្ត

​ប្រភព​៖ worldnewsdailyreport​

spot_img
×