Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យន្តហោះ​ដឹក​អ្នកដំណើរ ២៦៤នាក់ ប៊ិះ​ប៉ះទង្គិច​ជាមួយ Drone

spot_img

យន្តហោះ​មួយគ្រឿង​របស់​ក្រុមហ៊ុន​អាកាសចរណ៍​Virgin Atlantic ដែល​ផ្ទុក​អ្នកដំណើរ​២៦៤​នាក់ ប៊ិះ​គ្រោះថ្នាក់ ខណៈពេលដែល​យន្តហោះ​នេះ​ស្ថិតនៅ​ចម្ងាយ​ប្រមាណ​តែ​៣​ម៉ែត្រ​ពី​Drone ។​


​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ថ្ងៃទី​២៥ ខែមិថុនា​កន្លងមក​។​

បើតាម​UK Airprox Board ដែលជា​ស្ថាប័ន​ជំនាញ​ស៊ើបអង្កេត​ករណី​គ្រោះថ្នាក់​ក្នុង​លំហ​របស់​អង់គ្លេស​នោះ គម្លាត​រវាង​យន្តហោះ​ទាំងពីរ​គឺ​ប្រមាណ​៣​ម៉ែត្រ​តែប៉ុណ្ណោះ​។​

​គួរ​កត់សម្គាល់ថា យន្តហោះ​គ្មាន​អ្នកបើកបរ​មួយ​នេះ​ស្ថិតនៅ​កៀក​ស្លាប​ខាងស្តាំ​របស់​យន្តហោះ​Boeing 787-9 Dreamliner ដែល​ផ្ទុក​អ្នកដំណើរ​២៦៤​នាក់ ស្ថិតនៅ​រយៈកម្ពស់​ជិត​១០០០​ម៉ែត្រ ហើយ​កំពុង​ហោះហើរ​ក្នុង​ល្បឿន 4000 km/h ។​ករណីនេះ​ត្រូវបាន​រៀប​ចូលក្នុង​លំដាប់​គ្រោះថ្នាក់ A ដែលជា​ករណី​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​បំផុត​។​

​ស្ថាប័ន​អាកាសចរណ៍​នៅ​អស់​គ្លេ​សបាន​អំពាវនាវ​រដ្ឋាភិបាល​បំពេញបន្ថែម​មាត្រា​ចប្បាប់​គ្រប់គ្រង​យន្តហោះ​គ្មាន​អ្នកបើកបរ ដោយ​តម្រូវឱ្យ​ស្ថិតនៅ​ឆ្ងាយ​ពី​ព្រលានយន្តហោះ​។​

​នៅ​ស្រុក​យើង​ឥឡូវ​ក៏​សម្បូរ Drone ណាស់ដែរ ប៉ុន្តែ​ប្រហែលជា​មិនទាន់​មានច្បាប់​គ្រប់គ្រង​វា​ទេ​៕
​លី​សា​

spot_img
×