Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជឿ​អត់​! បុរស​ម្នាក់​ជាប់គុក​អស់ ៩៩​ឆ្នាំ​ហើយ​នៅតែ​មិន​ស្លាប់​ទៀត និង​បាន​ក្លាយជា​មនុស្ស​ទី​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​

spot_img

​បុរស​វ័យ ១១៧​ឆ្នាំ​ម្នាក់ មក​ពី​រដ្ឋ​តិច​សាស សហរដ្ឋ​អា​មេ​រិច ត្រូវបាន​គេ​ដោះ​លែងឲ្យ​មាន​សេរីភាព​ ​វិញ​កាលពី​ពេល​ថ្មីៗ​នេះ បន្ទាប់​ពី​អនុវត្ត​ទោស​ក្នុង​ពន្ធ​ធនាគារ​អស់​រយៈពេល ៩៩​ឆ្នាំ​។ ការជាប់គុក​អស់​ជិត ១០០​ឆ្នាំ ហើយ​មិន​ស្លាប់ បាន​ធ្វើ​ឲ្យ​បុរស​ខាងលើ​ក្លាយជា​មនុស្ស​ទី​មួយ​ក្នុង​​ប្រវត្តិសាស្ត្រ​អា​មេ​រិច​។​

​លោក Henry William Borne ដែល​ជា​ចៅ​ប្រុស​ម្នាក់​របស់​ចោរលួច​សេះ​ដ៏​ល្បី​ក្នុង ប្រវត្តិសាស្ត្រ​អា​មេ​រិច​ត្រូវបាន​ចាប់ខ្លួន​ក្នុង​ឆ្នាំ ១៩១៩​ពី​បទ​ជាប់​ពាក់ព័ន្ធ​ទៅនឹង គំរោង​លួច​សេះ​។​

​លោក Henry William Borne ព្រមទាំង​ឪពុក​របស់​លោក និង​ជន​ផ្សំគំនិត​ចំនួន ៧​នាក់​ផ្សេង​ទៀត​ត្រូវបាន​ចោទប្រកាន់​ពីបទ​លួច​សេះ​ជាង ៧.០០០​ក្បាល​រួមមាន​សេះ​ដែល​គេ គ្រោង​បញ្ជូលទៅ​ឲ្យ​យោធា​អា​មេ​រិច​ក្នុង​កំឡុង​សង្គ្រាមលោកលើកទី ១​។​

​មនុស្ស​ចំនួន ៨​នាក់​ត្រូវបាន​កាត់ទោស​ប្រហារជីវិត​ក្នុង​ឆ្នាំ ១៩២០ តែ​នៅពេល​នោះ​លោក Henry William Borne មិន​ទាន់​គ្រប់​អាយុ ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់គុក​​រយៈពេល ៩៩​ឆ្នាំ​។​

​វា​ជា​រឿង​កម្រ​កើតមាន​បំផុត ដោយសារតែ​លោក Henry William Borne នៅ​រស់រាន​មានជីវិត​ ​បន្ទាប់​ពី​អនុវត្ត​ទោស​អស់​ជិត ១០០​ឆ្នាំ នៅ​គុក​ចំនួន ១១​កន្លែង​ផ្សេង​គ្នា​។​

​នៅពេល​ដោះ​លែង​ចេញ​ព​គុក លោក​បាន​សំដែង​ពី​ក្តីបារម្ភ​របស់លោក​ក្នុងការ​សម្រប​ខ្លួន​ទៅនឹង​​សង្គម​ក្នុង​សត​វស្សន៍​ទី ២១​នេះ​។​

​គាត់​បញ្ជាក់​ថា “​ខ្ញុំ​ធ្លាប់​ឃើញ​ឡាន​តិចតួច​ប៉ុណ្ណោះ នៅពេលដែល​ខ្ញុំ​នៅ​ក្មេង ប៉ុន្តែ​ឥឡូវ វា​មាន​​នៅ​គ្រប់​ទីកន្លែង នៅ​ពេល​ខ្ញុំ​មើល​ទូរទស្សន៍ ហើយ​ខ្ញុំ​ត្រូវតែ​សម្រប​ខ្លួន​នឹង​វា​។​”

​លោក​ក៏​បាន​អួត​ពី​ជំនាញ​លួច​សេះ​របស់លោក​ផងដែរ ដោយ​បញ្ជាក់​ថា អ្វី​ដែល​ខ្ញុំ​ធ្លាប់​ធ្វើ​នៅ​ក្រៅ​​គុក​កាលពី​មុន​គឺ​លួច​សេះ ព្រោះ​វា​ជា​ជំនាញ​របស់​ខ្ញុំ​។ ខ្ញុំ​ហ៊ាន​ភ្នាល់​ថា ខ្ញុំ​នៅតែ​អាច​លួច​សេះ​បាន​​ល្អ​ដដែល​ជាង​ចោរលួច​សេះ​នា​ពេល​បញ្ចុប្បន្ន​៕ សុភ័ក្ត្រ

​ប្រភព​៖ worldnewsdailyreport

spot_img
×