Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្នេរ​កោះរ៉ុង ជាទី​ពេញនិយម​សម្រាប់​ភ្ញៀវ​ទេសចរ ចម្រុះ​ជាតិ​សាសន៍​

spot_img

​​ខេត្ត​ព្រះសីហនុ​៖ កោះរ៉ុង ជា​កោះ​ធម្មជាតិ ដែល​មាន​ទឹកសមុទ្រ​ពណ៌​ខៀវស្រងាត់ និង​មាន ទេសភាព​មាន​សោភ័ណ្ឌភាព​ស្រស់ស្អា​ត​ប្លែ​ក បើ​ប្រៀបធៀប​នឹង​កោះ​មួយចំនួនទៀត នៅលើ​ទឹកដី​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ​។​

ឯកសារ​ខ្លះ​បានបង្ហាញ​ថា កោះរ៉ុង ក៏​ត្រូវបាន​គេ​ចាត់ទុក ជា​កោះមាន​ឆ្នេរ​ខ្សាច់​ស្រស់ស្អាត បំផុត​នៅ​ឥណ្ឌូចិន​ថែមទៀត​ផង​។​

​តាម​ឯកសារ​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បង្ហាញថា កោះរ៉ុង​ជា​កោះ​មួយ មាន​ចម្ងាយ​ប្រមាណ ២៥​គីឡូម៉ែត្រ ពី​ឆ្នេរសមុទ្រ​ក្រុងព្រះសីហនុ មាន​ផ្ទៃដី​គ្របដណ្តប់ ៧៨​គីឡូម៉ែត្រ​ការ៉េ មាន​បណ្តោយ​ប្រវែង​១៥​គីឡូម៉ែត្រ ទទឹង​ប្រមាណ ៩​គីឡូម៉ែត្រ និង​មាន​ចំណុច​ខ្ពស់បំផុត របស់​កោះមាន កម្ពស់ ១៣៣​ម៉ែត្រ​ពី​នីវ៉ូ​ទឹកសមុទ្រ​។​

​ប្រសិនបើ​ធ្វើ​ដំណើរ​ពី​កំពង់ផែ​ក្រុងព្រះសីហនុ ឆ្ពោះទៅ​កាន់​កោះរ៉ុង​តាម​មធ្យោបាយ អូប័រ ឬ​ទូក​ល្បឿន​លឿន អាច​ត្រូវ​ប្រើ​ពេល​ប្រមាណ​ពី ២០ ទៅ ៣០​នាទី នឹង​បាន​ទៅដល់​កោះរ៉ុង​ជាមិនខាន​៕ ដោយ ៖ ដែនសីមា

spot_img
×