Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់ក​! អ្នកភូមិ​ចាប់ «​ខ្មោច​ក្លែងក្លាយ​» ២​នាក់​ដែល​តែង​ធ្វើ​សកម្មភាព​បន្លាច​គេឯង បញ្ចូនទៅ​ដេក​នៅ​កន្លែង​​​ផ្នូរ​ខ្នោ​ច​វិញ​ម្តង ដើម្បី​ឲ្យ​ដឹងថា​ព្រឺក្បាល​ប៉ុណ្ណា​

spot_img

​កាលពី​ថ្ងៃទី​២២ តុលា ម្សិលមិញ​នេះ ទំព័រ​ហ្វេ​ស៊​បុក​ឈ្មោះ Sarawak Viral បាន​ចែករំលែក​រឿងរ៉ាវ​ដ៏​គួរ​ឲ្យ​ហួសចិត្ត​មួយ ដែល​បង្ហាញ​ឲ្យ​ឃើញ​យុវជន​២​នាក់ រុំ​ខ្លួន​របស់​ពួកគេ​ជាមួយ​ក្រណាត់ស ដើម្បី​ឲ្យ​មើលទៅ​ដូច​ខ្មោច និង​ដូច​ក្នុង​ខ្សែភាពយន្ត Pocong 2… ដើម្បី​លេង «​បន្លាច​» អ្នកដទៃ​នៅក្នុង​ភូមិនៅឥណ្ឌូនេស៊ី ខណៈ​ធ្វើដំណើរ​ឆ្លងកាត់​នៅពេល​យប់ៗ ។​

​ប៉ុន្តែ ចុងក្រោយ ពួកគេ​ត្រូវបាន​ចាប់ខ្លួន​ដោយ​អ្នកភូមិ ។ ហើយ​ដើម្បី​ជាការ​ដាក់ទណ្ឌកម្ម​ទៅលើ​ពួកគេ ពួកគេ​ត្រូវបាន​នាំយកទៅ​កាន់​ទី​បញ្ចុះសព​នៅក្បែរនោះ និង​បញ្ជា​ឲ្យ​ពួកគេ​ដេក​នៅ​ទីនោះ​យប់ ដើម្បី​ឲ្យ​ដឹងថា​តើ​ខ្មោចលង​ពិតប្រាកដ​ព្រឺក្បាល​ប៉ុណ្ណា ។​

​ជាមួយនឹង​ការដាក់ទណ្ឌកម្ម​នេះ​ផងដែរ អ្នកលេង​អ៊ិន​ធើរ​ណែ​ត​ជាច្រើន​បាន​ចូល​ខ​មិន​លើកឡើង​យ៉ាង​ដូច្នេះ​ថា​៖ «​មិនគួរ​អនុញ្ញាត​ឲ្យ​ពួកគេ​ដេក​ជិតគ្នា​នោះទេ ពុំនោះសោត ពួកគេ​ប្រាកដជា​អាច​និយាយ​ឆ្លើយឆ្លង​គ្នា​បាន ហើយ​ពុំមាន​អារម្មណ៍​ភ័យខ្លាច ដូចដែល​ពួកគេ​ដើរ ‘​លងបន្លាច​’ គេឯង​» ៕

ដោយ​៖ ចន្ទី

ប្រភព​៖ Worldofbuzz

spot_img
×