Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួន​អ្នកសារព័ត៌មាន ក្លែងខ្លួន​ជា​នគរបាល ឆបោក​ប្រាក់​ជនរងគ្រោះ​ជិត​២​ម៉ឺន​ដុល្លារ រត់​ការ​ចូល​ក្របខ័ណ្ឌ​នគរបាល​

spot_img

កណ្តាល​៖ អ្នកសារព័ត៌មាន​ម្នាក់​ដែល​ក្លែងខ្លួន​ជា​នគរបាលជាតិ ដើរ​ឆបោក​ប្រាក់ ពី​ជនរងគ្រោះ បំពេញ​ចូល​ក្របខ័ណ្ឌ​នគរបាល​ជាតិ ត្រូវបាន​លោក ងួន វុទ្ធី ចៅក្រម​សើុប​សួរសាលា​ដំបូង​ខេត្តក​ណ្តា​ល បាន​សម្រេច​ចេញ​ដីកា​ឃុំខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន តាម​មាត្រា​៣៧៧ មាត្រា​៣៧៨ នៃ​ក្រម​ព្រហ្មទណ្ឌ រហូតដល់​មាន​សេចក្តីសម្រេច​ផ្សេង​។​

​ជន​ត្រូវ​ចោទ​មានឈ្មោះ ម៉ាច បញ្ញា បាន ក្លែង​ឈ្មោះ លឹម សក្ខណា ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ស្ពាន​ខ្ពស់​សង្កាត់​គីឡូ​៦ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ មុខរបរ អ្នក​សារពត៌មាន ។ ចំណែក​ជនរងគ្រោះ​ឈ្មោះ ឱម សុផាត ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ពាម​ជំនីក​ឃុំ​កំពង់​ហ្លួង ស្រុក​ពញា​ឭ ខេត្ត​កណ្តាល មុខរបរ នគរបាល​។​

​លោក​វរសេនីយ៍ ឡាក់ ម៉េង​ធី ប្រធានការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​បាន​ឱ្យដឹងថា កាល​ព​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង​៩ ជនសង្ស័យ ឈ្មោះ ម៉ាច បញ្ញា បាន​ប្រើ​ក្លែង​ជា​ឈ្មោះ លឹម សក្ខណា បាន​ទូរស័ព្ទ​មក​ឈ្មោះ ឱម សុផាត សុំ​ឱ្យ​ជួយ​ជំរុញ​ប៉ុស្ដិ៍​ឱ្យ​ជួយ​ចុះហត្ថលេខា​ធ្វើ​សៀវភៅ​គ្រួសារ​សម្រាប់​ឱ្យ​ក្មួយ ចូល​ក្របខ័ណ្ឌ​នគរបាល ក្រោយ​បន្តិច ក៏​បាន​សួរនាំ​ឈ្មោះ ឱម សុផាត រឿង​កូនចៅ​មាន​ការងារ​ធ្វើ​ហើយ ឫ​នៅ ។ ឈ្មោះ ឱម សុផាត ឆ្លើយ​វិញ​ថា មិនទាន់​មាន​ទេ ព្រោះ​ប្រឡង​បាក់​ឌុប​ធ្លាក់ ហើយ​ឈ្មោះ ម៉ាច បញ្ញា នេះ​ឆ្លើយ​តប​វិញ​ថា មិន​អី​ទេ​បើ​ចង់​ចូល ធ្វើ​ការងារ​នគរបាល​ក្របខ័ណ្ឌ​ក្រសួង​មហាផ្ទៃ ខ្ញុំ​អាច​ជួយ​កូន​បង​បាន ព្រោះ​ខ្ញុំ​ជា​ទី​ប្រឹក្សា​​របស់​ឯកឧត្តម ប៉ែន វិបុល ប្រធាន​នាយកដ្ឋាន​បុគ្គលិក​ក្រសួង​មហាផ្ទៃ គេ​ឲ្យ​អាទិភាព​ជាង​៣០​នាក់​សម្រាប់​បំពេញ​ក្របខ័ណ្ឌ សម្រាប់​បង បើ​ចង់​ដាក់​កូន​ចូល ខ្ញុំ​យក​តែ ១.៥០០​ដុល្លារ​ទេ ហើយ​បើ​បង​មាន​បងប្អូន​កូនក្មួយ​ណា​ចង់​ចូល​ក្របខ័ណ្ឌ​ត្រូវ​ចំណាយ​ម្នាក់​៣.០០០​ដុល្លារ ដោយ​មិនបាច់​ប្រឡង គឺ​ជាប់​ដោយ​ស្វ័យប្រវត្តិ​។ ក្រោយ​មក​ខ្ញុំ​ក៏​បាន​ផ្ញើរ​លុយ​ចំនួន ១.៥០០​ដុល្លារ តាម​វី​ង​នៅ​កំពង់​ហ្លួង តាមរយៈ​លេខ ០១៧.៤២៩៣៩៦ សម្រាប់​កូន​ខ្ញុំ​។ នៅ​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៨ ខ្ញុំ​ក៏​ផ្ញើ​លុយ​ចំនួន​២.៥០០​ដុល្លារ​ទៀត តាមរយៈ​លេខ​ដដែល និង​កន្លែង​ដដែល ជា​ចំណែក​របស់​ប្អូនស្រី​ឈ្មោះ ឱម សុផាត គឺ​ឈ្មោះ យ​ន ថា​រី សម្រាប់​ឲ្យ​កូន​ចូល​ក្របខ័ណ្ឌ​នគរបាល ហើយ​នៅ​ថ្ងៃ​ដដែល​នោះ ឈ្មោះ ម៉ាច បញ្ញា បាន​តេ​មក​ដោយ​និយាយថា អាណិត​ឈ្មោះ ឱម សុផាត ចង់​រាប់អាន​ជា​បងប្អូន​ថា នឹង​សន្យា​ឲ្យ​ឡាន​កាមរី ឆ្លាម​ស៊េរី ឆ្នាំ​២០០០ មួយ​គ្រឿង​មកឲ្យ តែ​សុំ​ឲ្យឈ្មោះ ឱម សុផាត ចេញ​តែ​ថ្លៃ​សម្បក​កង់ និង​កាត់ឈ្មោះ​ចំនួន ៥​លាន​រៀល បាន​ហើយ ព្រោះ​ឡាន​គេ​ឲ្យ​ខ្ញុំ​ដែរ ទើប​ឈ្មោះ​ឱម សុផាត បាន​ផ្ញើ​លុយ​ចំនួន ១.២៥០​ដុល្លារ តាមរយៈ​លេខ​ដដែល​។​

​នៅ​រសៀល​ថ្ងៃ​ដដែល ឈ្មោះ ឱម សុផាត និង​ឈ្មោះ សេង គន្ធា បាន​ផ្ញើ​លុយ​ចំនួន​២.៦០០​ដុល្លារ​ទៅឲ្យ​ឈ្មោះ ម៉ាច បញ្ញា ដើម្បី​ឲ្យ​កូន​បាន​ចូល​ក្របខ័ណ្ឌ​នគរបាល​ដែរ​។ នៅ​ថ្ងៃ​ទី​១៣ ខែ​ឆ្នាំ​ដដែល វេលា​ម៉ោង​៧​និង​៤០​នាទី ឈ្មោះ ឱម​សុផាត និង​ឈ្មោះ ទូច វណ្ណៈ ក៏​បាន​ផ្ញើ​លុយ​ចំនួន​៣.១០០​ដុល្លារ ទៅឲ្យ​ឈ្មោះ ម៉ាច បញ្ញា ដដែល​។ នៅ​ថ្ងៃ​ដដែល ឈ្មោះ ឱម សុផាត និង​ឈ្មោះ ឌន ណារិន ក៏​បាន​ផ្ញើ​លុយ​ចំនួន​២.១០០​ដុល្លារ ទៅឲ្យ​ឈ្មោះ​ខាងលើ​ទៀត​។ នៅ​ថ្ងៃ​ដដែល​នោះ ឈ្មោះ ឱម សុផាត និង​ឈ្មោះ សេង គន្ធី ក៏​បាន​ផ្ញើ​លុយ​ចំនួន​៣.៤០០​ដុល្លារ ទៅឲ្យ​ឈ្មោះ​ម៉ាច បញ្ញា និង​តាមរយៈ​លេខ​ដដែល​ទាំងអស់​។​

ទើប​ល្ងាច​ថ្ងៃ​ខែ​ឆ្នាំ​ដដែល ឈ្មោះ ម៉ាច បញ្ញា បាន​ប្រាប់​ឈ្មោះ ឱម សុផាត ប្រមូល​អ្នក​ដែល​ត្រូវ​ធ្វើការ​នេះ មកជួបជុំ​គ្នា​នៅ​ផ្លូវកែង​សំណាក់​រូប​សេះ ដើម្បី​មក​ប្រកាស​បញ្ចូល​ក្របខ័ណ្ឌ​ក្រសួងមហាផ្ទៃ តែ​ដោយ​ចាំ​យូរពេក​ឈ្មោះ ឱម សុផាត ក៏ ទូរស័ព្ទ​ទៅ​ឈ្មោះ ម៉ាច បញ្ញា ទាំង​២​ប្រព័ន្ធ​មិន​ចូល ទើប​ដឹងថា​ចាញ់បោក​គេ ។ សរុប​ទឹក​លុយ​ទាំងអស់​ដែល​ឈ្មោះ ឱម សុផាត ផ្ញើ​ឲ្យឈ្មោះ ម៉ាច បញ្ញា ចំនួន ១៧.៣៥០​ដុល្លារ​។ ទើប​នៅ​ថ្ងៃទី ១៥ ខែ​ឆ្នាំ​ដដែល ឈ្មោះ ឱម សុផាត បាន​មក​ដាក់​ពាក្យបណ្តឹង នៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​។​

​លោក​បាន​ឱ្យដឹងទៀតថា បន្ទាប់ពី​ទទួល​ពាក្យបណ្តឹង កម្លាំង​របស់លោក បាន​សហការ​ជាមួយ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម ដោយ​មាន​ការសម្របសម្រួល នីតិវិធី​សំណាក់ លោក​ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកណ្តាល បាន​ធ្វើ​ការស្រាវជ្រាវរ​ហូត​ឈានដល់​ការឃាត់ខ្លួន​៕ ​ដោយ​៖​រចនា​

   

spot_img
×