Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុំ​ឆែក​មើល​ទូរស័ព្ទ ដើម្បី​បង្ហាញ​ភាពស្មោះត្រង់ តែ​ប្តី​មិន​ឲ្យ ប្រពន្ធ​ផ្ទុះ​កំហឹង​គំរាម​លោត​ពីលើ​ស្ពាន​សម្លាប់ខ្លួន ផ្អើល​មនុស្សម្នា​មក​មើល​គួរ​ឲ្យ​ហួសចិត្ត (​វីដេអូ​)

spot_img

​នេះ​ជា​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ ដែល​ធ្វើ​ឲ្យ​មហាជន​មានការ​ហួសចិត្ត​យ៉ាងខ្លាំង ខណៈដែល​ប្តី​ប្រពន្ធ​វ័យក្មេង​១​គូ បាន​ឈ្លោះប្រកែក​គ្នា​យ៉ាងខ្លាំង​រហូត​ធ្វើ​ឲ្យ​ខាង​ស្រី សម្រេចចិត្ត​ដើម​មក​ប៉ុនប៉ង​លោតទឹក​សម្លាប់ខ្លួន​តែម្តង ដោយ​គ្រាន់​តែដោយសារ​រឿង​ដ៏​ពុំ​នឹកស្មាន​មួយ​នេះ ។​

​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក Shanghaiist បាន​បង្ហោះ​វីដេអូ​នៃ​ហេតុការណ៍​ដ៏​រន្ធត់​នេះ និង​សរសេរ​រៀប​ដំណើររឿង​រ៉ាវ​របស់​ប្តី​ប្រពន្ធ​នេះ​ឲ្យ​ដឹងថា នៅក្នុង​ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​នេះ ដែល​ធ្វើ​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​វ័យក្មេង​សម្រេច​ដើរ​មកលើ​ស្ពាន​ប៉ុនប៉ង​សម្លាប់ខ្លួន​បែបនេះ គឺ​ដំបូង នាង​បានទាមទារ​សុំ​ប្តី​ឆែក​មើល​ទូរស័ព្ទ​របស់គាត់ និង​បន្ទាប់មក នាង​ក៏បាន​ចូលមក​គំរាម​លោតទឹក​សម្លាប់ខ្លួន​ទីនេះ​តែម្តងទៅ បន្ទាប់ពី​ប្តី​របស់​នាង​នៅតែ​បដិសេធ​មិន​ឲ្យ​នាង​សុំ​ឆែក​ទូរស័ព្ទ ។

​តាមរយៈ​វីដេអូ ខណៈ​នាង​កំពុង​ស្រែក​ខ្លាំងៗ​ទៅកាន់​ប្តី​របស់​នាង ដែល​កំពុង​ស្ថិតនៅ​ផ្នែក​ម្ខាង​នៃ​ស្ពាន​ថ្មើរជើង​នោះ អ្នក​សង្គ្រោះ​ម្នាក់​ក៏បាន​ឆ្មក់​ចូលចាប់​នាង ប៉ុន្តែ ត្រូវបាន​នាង​ដឹងខ្លួន​គេច​ដើរ​ចូលមក​កណ្តាល​ស្ពាន ខណៈ​ប្តី​របស់​នាង​កំពុង​ឈរ​នៅលើ​នោះ​ប្រហែល​២​ម៉ែត្រ​ពីគ្នា ។​

​ហេតុការណ៍​នេះ​បន្ទាប់មក បានបង្ហាញ​ឃើញ​ស្ត្រី​ម្នាក់​ដែល​គេ​ជឿថា​អាច​ម្តាយ​របស់​នាង បាន​ចូលមក​លួងលោម​ចិត្ត​ឲ្យ​វិលត្រឡប់​ទៅ​ទីកន្លែង​សុវត្ថិភាព​វិញ ខណៈ​ក្រុម​សង្គ្រោះ​នៅ​ខាងក្រោម​កំពុង​ត្រៀម ដើម្បី​សង្គ្រោះ​នាង ។ ប៉ុន្តែ ខណៈ​នាង​កំពុង​រង​សម្ពាធ​ទាំងសងខាង ពី​សម្រែក​មនុស្ស​ដែល​ណែនាំ​នាង​កុំ​ឲ្យ​ធ្វើបែបនេះ ឆក់​ឱកាស​នោះ ប្តី​របស់​នាង​ក៏​ស្ទុះ​ទៅ​ចាប់​នាង​ជាប់ ។

​យ៉ាងណាមិញ ខណៈ​ពេលនោះ​ផងដែរ ក៏​ឃើញ​មាន​ប្រុសៗ​ជាច្រើន បាន​ចូល​ជួយ​គ្រប់គ្រង​ដល់​បុរស​ជា​ប្តី ដែល​កំពុង​ប្រឈម​ការលំបាក​ក្នុងការ​នាំយក​នាង​ចេញ​ពីលើ​ស្ពាន​នោះ ។ ទីបំផុត ពួកគេ​បាន​គ្រប់គ្រង​នាំយក​នាង​ចេញ​ផុតពី​ទីនោះ​ដោយ​សុវត្ថិភាព ខណៈ​មនុស្ស​ចោមរោម​មើល​ទះដៃ​អបអរ និង​សម្តែង​ការហួសចិត្ត​គ្រប់ៗ​គ្នា​តែម្តង ៕ ដោយ​៖ ចន្ទី

 

spot_img
×