Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ឃាតករ​ម្នាក់ កាប់សម្លាប់​បុរស​ម្នាក់​ច្រក​កា​រ៉ុង​ទម្លាក់​ក្នុង​អណ្ដូងទឹក​

spot_img

​រតនគិរី​ ៖ កម្លាំង​នគរបាល ចាប់​បាន​ជនដៃដល់​ម្នាក់​ ​ករណី​ឃាតកម្ម​សម្លាប់​បុរស​ម្នាក់​ច្រក​កា​រ៉ុង​ទម្លាក់​ក្នុង​អណ្ដូងទឹក កាលពី​ជាង​៦​ខែ​មុន ព្រោ​ញខឹង​ជនរងគ្រោះ​ជំពា​ក់លុយ​ថ្លៃ​ទិញ​ឈើ មិន​ព្រម​សង​ខ្លួន​។​

​កាលពី​ថ្ងៃ​ទី​២២ ខែតុលា កម្លាំង​ការិយាល័យ​ជំនាញ​ព្រហ្មទណ្ឌ​ខេត្ត សហការ​កម្លាំង​អធិការ​ស្រុក​កូន​មុំ ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនដៃដល់ ឈ្មោះ គៀល កា​ទួត អាយុ​២០​ឆ្នាំ ជា​ជនជាតិ​គ្រឹង រស់នៅ​ភូមិ​តា​កាប់ ឃុំ​តា​អ​ង ស្រុក​កូន​មុំ ខេត្ត​រតនគិរី​។​

ជនរងគ្រោះ​ឈ្មោះ ស៊ូ សៀក​។ ជនសង្ស័យ បាន​ឆ្លើយ​សារភាពថា ពិតជា​បាន​ធ្វើ​សកម្មភាព​កាប់​សម្លាប់​ជនរងគ្រោះ ពិតប្រាកដ​មែន ដោយ​មូលហេតុ​ខឹង​ជនរងគ្រោះ ជំពាក់​លុយ​ថ្លៃ​ទិញ​ឈើ មិន​ព្រម​សង​ខ្លួន ក៏​មាន​គំនិត​តេ​ហៅ​ជនរងគ្រោះ មកដល់​កន្លែងកើតហេតុ ក៏​កាប់​មួយ​កាំបិតផ្គាក់ ចំ​កញ្ចឹងក​ពីក្រោយ បណ្ដាលឲ្យ​ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ រួច​ក៏​ដឹក​យក​សព និង​ម៉ូតូ​យកទៅ​ទម្លាក់​ក្នុង​អណ្ដូង​។​

​ដោយ មាន​ការសម្របសម្រួល​ពី​ព្រះរាជអាជ្ញា​ខេត្ត​រតនគិរី កម្លាំង​សមត្ថកិច្ច​បាន​នាំ​ជនសង្ស័យ​ទៅ​ធ្វើ​ត្រាប់​នៅ ទីតាំង​កន្លែង​ប្រព្រឹត្ត​បទល្មើស​។ បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការ​នគរបាល​ខេត្ត​រតនគិរី ដើម្បី​បំពេញបែបបទ​សំណុំរឿង​បញ្ចូនទៅ​តុលាការ​ចាត់ការ​តាម​និតិ​វិធី​។ ករណី​ឃាតកម្ម បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០១៨​កន្លងទៅ នៅ​ចំណុច​ចំការ​ចន្ទី ស្ថិតនៅ​ភូមិ​តា​កាប់​ក្នុង ឃុំ​តា​អ​ង ស្រុក​កូន​មុំ ខេត្ត​រតនគិរី​៕​ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×