Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

C.Ronaldo ពាក់​នាឡិ​កា​តម្លៃ​ជិត​… ២​លាន​ផោន​អង់គ្លេស​!

spot_img

​កំពូល​តារា​បាល់ទាត់​ដែល​ពេលនេះ​កំពុង​បម្រើការ​នៅក្នុង Juventus បាន​បង្ក​ចំណាប់​អារម្មណ៍​គ្រា​ចេតនា “​បង្អួត​” នាឡិកា​បង្កប់​ពេជ្រ តម្លៃ​ដល់​ទៅ ១,៨៥ លាន​ផោន​អង់គ្លេស ក្នុង​សន្និសីទ​សារព័ត៌មាន ។​

C.Ronaldo លើកដៃ​ទ្រ​ចង្ការ ធ្វើឲ្យ “​ធ្លាយ​ចេញ​”​នាឡិកា​ដ៏​ថ្លៃ​ក្នុង​សន្និសីទ​សារព័ត៌មាន ។​

​ជាមួយ​ក្រុម Juventus Ronaldo កំពុង​មាន​វត្តមាន​នៅ Manchester ដើម្បី​ត្រៀម​ប្រកួត នឹង​អតីត​ក្រុម M.U- កន្លែង “​ចាប់កំណើត​” របស់ខ្លយណ នៅ​យប់​ថ្ងៃទី ២៣ ខែតុលា ក្នុង​វគ្គ​ជម្រុះ Champions League ។ ថ្ងៃទី ២២ ខែតុលា ម្សិលម៉ិញ C.Ronaldo រួម​នឹង​គ្រូបង្វឹក Allegri ចូលរួម​សន្និសីទកាសែត ។​

​គួររំលឹកថា C.Ronaldo ជា​អគ្គរដ្ឋទូត​របស់ Jacob & Co តាំងពី​ឆ្នាំ ២០១៣ មក​ម្លេះ ។ ប៉ុន្តែ​មុន​នេះ គាត់​ច្រើន​ពាក់​នាឡិកា​ប្រភេទ H24 របស់ Jacob&Co ដែល​មាន​តម្លៃ​ខ្ទង់ ១០​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ ។​

​ឥឡូវ​ស្រាប់តែ​ឃើញ​ប្តូរ​មក​ប្រភេទ Jacob & Co Caviar Tourbillon មាន​តម្លៃ​ដល់​ទៅ ១,៨៥​លាន​ដុល្លារ ព្រោះ​មាន​បង្កប់​ពេជ្រ​ដល់​ទៅ ៤២៤​គ្រាប់​ឯ​ណោះ ។​

​យ៉ាងនេះក្តី ក៏​មិន​ជា​ច្រើន​ប៉ុន្មាន​ទេ ព្រោះ​កីឡាប្រដាល់ Mayweather បច្ចុប្បន្ន​ជា​ម្ចាស់​នៃ​នាឡិកា JCAM09 របស់​យីហោ Jacob&Co ដែរ ហើយ​មាន​តម្លៃ​ដល់​ទៅ ១៤​លាន​ផោន​អង់គ្លេស​ឯណោះ ៕ ចន្ទ្រា​

spot_img
×