Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្មេងប្រុស​ម្នាក់ អាយុ​១៣​ឆ្នាំ​សោះ ក្លាយជា​អ្នក​ជួញដូរ​និង ចែកចាយ​គ្រឿងញៀន​ខុសច្បាប់

spot_img

​កម្លាំង​អាវុធហត្ថ ចេញ​ល្បាត​ពួនស្ទាក់ នៅ​តំបន់​មិន​រៀបរយ ប្រឡាយ​ស្ទឹងមានជ័យ បាន​ធ្វើ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​អាយុ​១៣​ឆ្នាំ ពាក់ព័ន្ធ​នឹង ករណី​ជួញដូរ​និង ចែកចាយ​គ្រឿងញៀន​ខុសច្បាប់ ។​

នៅ​ថ្ងៃ អង្គារ៍ ទី ២៣​ខែ តុលា ឆ្នាំ ២០១៨ វេលា​ម៉ោង​៨÷១៥​នាទី នៅ​ចំនុច ផ្លូវលំ ក្រុមទី​៦ ភូមិ​មាន​ជ័យ​១ សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

​កម្លាំង​អាវុធហត្ថ​ខណ្ឌមានជ័យ ចេញ​ល្បាត​ពួនស្ទាក់ នៅ​តំបន់​មិន​រៀបរយ ប្រឡាយ​ស្ទឹងមានជ័យ បាន​ធ្វើ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​នឹង ករណី ជួញដូរ​និង​ចែកចាយ​គ្រឿងញៀន​ខុសច្បាប់ ។​

​ជនសង្ស័យ​ទី ឈ្មោះ​ខាត ស្រេង ភេទ​ប្រុស អាយុ​១៣​ឆ្នាំ មុខរបរ និង​ទីកន្លែង​ស្នាក់នៅ​មិន​ពិតប្រាកដ​។ ដកហូត​វត្ថុតាង នៅ​និង​ខ្លួន​មាន ក្រាម​ស​ថ្លា​ចំនួន​២៩​កញ្ចប់​។​

​បច្ចុប្បន្ន ជនសង្ស័យ​និង​វត្ថុតាង ត្រូវបាន​បញ្ជូន​ទៅ ការិយាល័យ​បទល្មើស​គ្រឿងញៀន​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​សួរនាំ​បន្ត​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

  

spot_img
×