Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធ្លាយ​លិខិត ស្នើសុំ ដោះដូរ​ទីតាំង​អ​គ្គារ​អគ្គស្នងការដ្ឋាន​គ​របាល​ជាតិ ទៅ​ទីតាំង​ផ្សេង​

spot_img

​ភ្នំពេញ​៖ លិខិត​ស្នើ​សុំ​ដោះដូរ​អគារ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដែល​ចុះហត្ថលេខា​ដោយ​លោក នាយ​ឧត្តមសេនីយ៍នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចុះ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៧ តែ​ទើប​បែកធ្លាយ​នៅ​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៨​នេះ​។​

លិខិត​របស់​នាយ​ឧត្ដមសេនីយ៍នេត សាវឿន បាន​គោរព​ស្នើសុំ​សម្ដេច​ក្រឡាហោម​ស ខេង តាំងពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៧​មក​ម្លេះ ហើយ​គិត​មកដល់ពេលនេះ គឺ​មាន​រយៈពេល​ជិត​១​ឆ្នាំ​ទៅ​ហើយ មិនដឹង ថា សម្ដេច​ក្រឡាហោម សម្រេច​បែប​ណា​នៅឡើយ​ទេ ហើយ​មិនដឹងថា​លិខិត​ពិត​ឬ​ក្លែងក្លាយ​នោះ ដែល​បាន​ចែកចាយ​លើ​បណ្តាញ​សារព័ត៌មាន និង​ហ្វេ​ស​ប៊ុក​មួយចំនួន​ផង​ដែ​រ​។​

លិខិត​ដែល​គោរព​ជូន​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និង​ជា​រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ បានឲ្យដឹងថា ទីតាំង​អគារ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ មាន​សភាព​ចាស់​ទ្រុឌទ្រោម​តូចចង្អៀត ខ្វះ​អគារ​សម្រាប់​កម្លាំង​បំពេញ​ការងារ​ប្រចាំថ្ងៃ កន្លែង​សម្រាក​ប្រចាំការ កន្លែង​កម្លាំង​ហ្វឹកហាត់ ឃ្លាំង​រក្សា​ទុក​អាវុធ ចំណត​រក្សា​ទុក​រថយន្ត ឃ្លាំង​ដាក់​សម្ភារៈ​ផ្សេងៗ និង​នាយកដ្ឋាន​មួយចំនួន ដែល​ចំណុះឲ្យ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ កម្លាំង​បច្ចុប្បន្ននេះ​ក៏​មាន​ចំនួន​កើនឡើង​ជា​បន្តបន្ទាប់ ធ្វើ​ឲ្យ​ជួប​ការលំបាក​ក្នុង​ការបំពេញ​ភារកិច្ច​ប្រចាំថ្ងៃ ហើយ​ម្យ៉ាងវិញទៀត​នៅ​ពេល​កម្លាំង​អន្តរាគមន៍​ចេញ​ប្រតិបត្តិការ​ម្ដងៗ ច្រកចេញ​-​ចូល​មាន​ការកកស្ទះ​ចរាច​រណ៍​ជា​រៀងរាល់ថ្ងៃ​។ ដើម្បី​ងាយស្រួល​ក្នុង​ការបំពេញ​ការងារ និង​កែសម្រួល​ទីតាំង​ឲ្យមាន​លក្ខណៈ​សមស្រប​តាម​ស្តង់ដារ​នោះ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ សូម​គោរព​គោលការណ៍​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​Long Ma Invest And Realestate Co,LTD ធ្វើ​ការដោះដូរ​ទីតាំង​ខាងលើនេះ និង​សុំ​ធ្វើ​ប័ណ្ណកម្មសិទ្ធិ មុន​ធ្វើការ​អភិវឌ្ឍន៍​ជា​ថ្នូរ នឹង​ទីតាំង​ដី​របស់​ក្រុមហ៊ុន​ដែល​មាន​ទំហំ​៧០.០០០​ម៉ែត្រការ៉េ ស្ថិតនៅ​ភូមិ​ខ្នារ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ សាងសង់​អគារ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ទំហំ​៣២​គុណ​នឹង​៦០​ម៉ែត្រ កំពស់​១០​ជាន់ មាន​ចំនួន​១​អគារ អគារ​ស្នាក់នៅ​របស់​ក​ង​កម្លាំង​២ អគារ​តាម​បទដ្ឋាន​បច្ចេកទេស​លក្ខណៈ​ស្ដង់ដា​រទាំង​គុណភាព និង​សោភ័ណភាព ព្រមទាំង​បំពាក់​សម្ភារៈ​បរិក្ខា​ទំនើបៗ និង​រៀបចំ​បណ្ដាញទឹក​-​ភ្លើង ជណ្ដើរ​យន្ត ម៉ាស៊ីនត្រជាក់ និង​ចាក់ដី​បំពេញ​បន្ថែម​លើ​ទីតាំង​ធ្វើ​របង​ជុំ​ខ្លោងទ្វារ ប៉ុស្ដិ៍​យាម​ជូន​ជា​ថ្នូរ​វិញ​។ ករណី​នេះ​មិន​អាច​ទំនាក់ទំនង​នាយ​ឧត្តមសេនីយ៍នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ សុំ​ការបំភ្លឺ​បានទេ​៕ ដោយ​៖​រចនា​

 

spot_img
×