Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ញាក់សាច់​! ធ្លាប់តែ​ឃើញ​គេ​ធ្វើបុណ្យ​លែង​សត្វ​ចាប ពស់ ត្រី តែ​នេះ លែង​ក្រពើ​ជាច្រើន​ក្បាល​ចូល​បឹង​ទន្លេសាប ដើម្បី​… ពិត​ទេ​!!?

spot_img

​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ម្នាក់ បាន​កំពុង​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង និង​លាន់មាត់​គ្រប់ៗ​គ្នា​ថា «​ចេះតែមាន​! មិនដែល​ទេ​!!» បន្ទាប់ពី​អ្នកប្រើប្រាស់​អ៊ិន​ធើរ​ណែ​ត​រូបនេះ​បាន​បង្ហោះ​រូបភាព​បង្ហាញ​សត្វ​ក្រពើ​ជាច្រើន​ក្បាល ដែល​ត្រូវបាន​ចាប់​ដាក់​ទ្រុង និង​សរសេរ​ឡើង​ញាក់សាច់​ថា លែង​សត្វ​ក្រពើ​ចូល​ទន្លេសាប កុំ​ឲ្យ​ផុត​ពូជ និង​ដើម្បី​បាន​បុណ្យ ។​

​បើតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Moliya Moliya បានធ្វើការ​បង្ហោះ​រូបភាព​បង្ហាញ​សត្វ​ក្រពើ​ជាប់ទ្រុង​ជាច្រើន​ក្បាល និង​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖ «​គេ​ធ្វើបុណ្យ​លែង​សត្វ​ចាប ត្រី អណ្តើក យើង​ធ្វើអោយ​ប្លែក​ពី​គេ​កុំអោយ​សាំ​គឺ​លែង​សត្វ​ក្រពើ​?​ជីវិត​ដូច​តែ​គ្នា​ទេ បាន​បុណ្យ​ដូច​តែ​គ្នា​ទេ​?​លែង​ចូល​ទន្លេសាប​កុំអោយ​ដាច់​ពូជ​☺
​តែ​ប៉ុណ្ណេះ​បាន​បុណ្យ​យក​មិន​អស់​?» ។​

​ទោះយ៉ាងណា យើង​សង្ឃឹមថា នេះ​គ្រាន់តែ​ជាការ​បង្ហោះ​សរសេរ​លេងសើច​ទៅ​ចុះ និង​ជឿថា សត្វ​ក្រពើ​ចិញ្ចឹម​ទាំងនោះ​ប្រហែលជា​ត្រៀម​ដឹក​ទៅកាន់​កន្លែង​កាប់សាច់​តែម្តង ។ ចុះ​ប្រិយមិត្ត​វិញ យល់ឃើញ​យ៉ាងណាដែរ​?

spot_img
×