Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សេវាកម្ម ៖ ងូតទឹក​ក្នុង “​ឆ្នាំង​ស៊ុប ស៊ឺ​ជាំង​” ប្រទេស​ចិន​

spot_img

​អាស្រ័យ​ដោយ​ភូមិសាស្ត្រ​ភ្នំ​ខ្ពស់ៗ អាកាសធាតុ​ត្រជាក់ ស៊ឺ​ជាំង​គឺជា​កន្លែង​មួយ​សម្បូរ​ដោយ​ចរន្តទឹក​ក្តៅ​បំផុត នា​ប្រទេស​ចិន ។ ទី​នេះ​ក៏​ល្បីល្បាញ​ជាមួយ​អាហារ​ស៊ុប​ហ៊ឺរ​ឡើង “​រលាក​អណ្តាត​” តែ​វា​ធ្វើ​ឲ្យ​កក់ក្តៅ ។ ហេតុនេះ តំបន់​ទេសចរណ៍​ទឹកជ្រោះ​ក្តៅ RongHui តំបន់​មួយ​ក្នុងចំណោម​តំបន់​ទឹ​កក្តៅ ៥ ដែល​ពេញនិយម​បំផុត​នៅ​ស៊ឺជាំង គេ​បាន​គួបផ្សំ​លក្ខណៈពិសេស ២ យ៉ាង​ប្រចាំ​តំបន់ បង្កើត​ជា​សេវាកម្ម​ថ្មីស្រឡាង​មួយ​ធ្វើឲ្យ​ភ្ញៀវ​ទេសចរ ចង់ដឹង និង​សាកល្បង “​ងូតទឹក​ក្នុង​ឆ្នាំង​ស៊ុប​” ។​

​ក្រៅ​ពី​តំបន់​តូ​ត​ទឹក​ក្តៅធម្មតា ឥឡូវ​គេ​កសាង​អាង​ត្រាំ​ទឹក​ស៊ុប​មាន​វិជ្ជមាត្រ ៧​ម៉ែត្រ ចែគជា ៤​ផ្នែក ។ ទឹក​”​ស៊ុប​”​នោះ​មាន​ដាក់​រុក្ខជាតិ​ឱសថ និង​ផ្កា ធ្វើឲ្យ​ទឹក​ឡើង​ពណ៌​ក្រហម​ផង និង​ជួយ​បំប៉ន​ដល់​សុខភាព​ស្បែក​ផង ។​

​សំបុត្រ​ចូល​ទីនោះ​ក៏​មិន​ជា​ថ្លៃ​ប៉ុន្មាន​ទេ គឺ​ប្រហែល​ជាង ២០​ដុល្លារ​ប៉ុណ​ញ​ណោះ ហើយ​ទើប​បើកទ្វា​កាលពី​ថ្ងៃ​ទី ២៤ ខែកក្កដា កន្លងមក ។​

​មុននេះ នៅ Hangzhou ខេត្ត Zhejiang ក៏​មាន​សេវាកម្ម​ត្រាំ​ទឹក​ក្តៅ​លាយ​ពុ​ទ្រា​ចិន និង​រុក្ខជាតិ​ដាំ​ដទៃ​ទៀត​បណ្តើរ បរិភោគ​ស៊ុប​ក្នុង​នោះ​តែម្តង​បណ្តើរ ៕

​លី​សា​

spot_img
×